«ឆឹស» Taehyung ប្រកាស់កន្ទុយសក់បែបអ្នកមានព្រៀបជាង។
«បងធ្វើអី ?» Taehyung ទើបតែចាប់អារម្មណ៍បម្បិញមិញរវល់តែឈ្លោះគ្នាជាមួយពោះមិនបានចាប់អារម្មណ៍សោះ។
«ខាំអូន» Jungkook ហើបមាត់និយាយ។
«អួយ ចេញទៅមើលស្រៀវណាស់» Taehyung រុញមុខគេចេញព្រោះស្រៀវពេកសង្ស័យជាំអស់ហើយ។
«បម្បិញមិញខ្លាំងណាស់ន៎» Jungkook ច្បិចថ្ពាល់គេតិចៗ។
«យ៉ាងមិចខឹងមែនទេ??» មាឌតូចសួរបែបខឹង។
«មិនបានផងអូនគិតតែម្នាក់ឯង» គេញាក់ស្មាតិចៗ។
«អូនដឹងថាបងខឹងអូនដែលអូននេះស្តីឲ្យស្រីស្នេហ៍បង ! បងទៅលួងនាងទៅ» គេធ្វើជាង៉ក់ងររកងើបចេញពី ខ្លួនខ្លួនរាងក្រាស់។
«ចុះទៅចឹង!» នេះលេងស៊េរីចាក់បណ្តោយ ? មិនគិតលួងទេ ? ហុឹស យ៉ាប់មែន!
«មិនចុះទេឈឺគូទណាស់» គេពេបមាត់មុខជូរហួញ។
ឃើញទេបម្បិញមិញក៏ដេញគេដល់គេបណ្តោយតាមបែបជាមកលួងលោមគិតទៅយ៉ាប់មែន។
«អ៎ ក្រែងឲ្យបងទៅលួងនាង ??» គេសួរដូចជាកូនក្មេងដែលស្តាប់តាមសម្តីម្តាយ។
«បងចង់ទៅលួងមែន ? បងឌឺអូនមែនទេ JEON ?» គេសម្លក់ប្តីដូចចង់សុីសាច់ហុតឈាម។
«បងស្តាប់បង្គាប់ក៏ខុសដែល!» Top ចាំតែខុសទេមែនទេ ?? យុត្តិធម៌នៅឯណា ? លំអៀងណាស់!!!
«ស្តាប់ជ្រុលមួយដៃឥទ្បូវនឹង» មាឌតូចច្រល៎រកវាយ។
«បាយនិងបងបានញុាំទេ ?» មនុស្សឃ្លានចង់ងាប់បបួលឈ្លោះគ្នារហូតហត់ចិត្តណាស់។
«អូស៎ អូនភ្លេចមោះហារមាត់» គេដួសបាយមកបញ្ចុកប្តីសឹមបញ្ចុកសម្លតាមក្រោយ។
«អឹម ឆ្ងាញ់ណាស់» Jungkook
«ឆ្ងាញ់ញ៊ាំឲ្យច្រើនៗទៅ!» Taehyung
«មោះ អូនក៏ដូចគ្នា» Jungkook ក៏ដួសបាយបញ្ចុកប្រពន្ធដូចគ្នា។
អ្នកទាំងពីរបញ្ចុកគ្នាទៅវិញទៅមកញ៊ាំនេះញ៊ាំនោះសើចសប្បាយផងខានមានពេលវេលាបែបនេះអស់ជាច្រើនថ្ងៃហើយ។
«អូនទៅវិញហើយ» មាឌតូចរៀបចំស្រាក់ដាក់ចូលគ្នា។
«មិនបាច់ទេនៅកំដរបងនៅទីនិងហើយ!!» រាងក្រាស់ហាមឃាត់ដោយសារអីគ្មានអ្នកនិយាយជាមួយអផ្សុកណាស់។
«មិនឲ្យអូនទៅហាងទេ ?» Taehyung
«បើអូនទៅនាងប្រាកដជាមកវិញតែមកបងដឹងតែតាមហើយ!!» Jungkook និយាយតាមការពិតដោយតែគេចាញ់សម្តីផ្អែមណាស់គ្រាន់តែលួងលោមបន្តិចក៏ទោរទន់តាមភ្លាម។
«បងក៏ចិត្តងាយម្ល៉េះ ? សេល៎ឡេ ! ប្រុសស្អីគ្រាន់តែគេលួងលោមបន្តិចក៏តាមគេ !!» មាឌតូចទម្លាក់ស្រាក់ចុះយកដៃមកច្រត់ចង្កេះថាឲ្យគេបើសម្លក់វិញឲ្យលេខមួយតែម្តង។
«ខូចភ្នែកអស់ហើយអូនសម្លាញ់» Jungkook ខំទប់មាត់សើចប្រពន្ធគេចិត្តក្តៅមែនគ្រាន់តែគេនិយាយចោលសោះខឹងមែនទែន។
«ខូចដោយសារតែបងហ្នឹងស្អប់ណាស់!» Taehyung ខាំមាត់អត់គ្រឺតខ្នាញ់និងប្តីមិបានចូលចិត្តណាស់អាធ្វើឲ្យគេខឹងហើយមក ញោះគេ។
«អូនទៅៗអញ្ចឹងបងនៅម្នាក់ឯងក៏បាន» Jungkook ដេញទៅអានេះមិនមែនបញ្ជួសទេគឺមែនទែនដោយសារអីមាឌតូចខានទៅហាងផ្កាយូរហើយ។
«មិនបាច់ទេអូនប្តូរចិត្តហើយខ្ជិលទៅណាស់ញ៊ាំបាយឆ្អែតតឹងពោះពិបាកដើរ» មាឌតូចទម្លាក់ខ្លួនអង្គុយនៅលើសាទ្បុងយកដៃមកអង្អែលពោះប៉ោងរបស់ខ្លួន។
«ប្តូរចិត្តលឿនម្លេះ ? ប្រុសស្អីអញ្ចឹង» មុនដំបូងថាប្តីនេះចិត្តងាយឥទ្បូវប្រពន្ធវិញចិត្ត Double ងាយប្តូរនោះប្តូររកតាមមិនទាន់ចាញ់ហ្មងហាស៎។
«អូននៅក៏ខុសដែល!» Taehyung
«មានឯណាបងថាលេង» Jungkook សើចញឹមៗ ។
បន្ទាប់ពីទាស់សម្តីគ្នាអស់រយ:ពេលពីរបីថ្ងៃមកពេលនេះពួកគេមាន ពេលនិយាយគ្នាច្រើនណាស់ឃើញថានិយាយគ្នាបានច្រើនជាងមុនលេងសើចច្រើនជាងមុនអាចថារាងស្និតស្នាលទៀតផងដោយ សារអីពីមុនម្នាក់ៗមានការងាររវល់រាងៗខ្លួនអញ្ចឹងមិនសូវជាមានពេលប៉ុន្មានសម្រាប់ផ្តល់ឲ្យគ្នា។
Jungkook តែងតែញោះឲ្យ Taehyung ខឹងជារើយៗពេលដែលមាឌតូចខឹងគេគួរឲ្យស្រលាញ់ណាស់! Taehyung អង្គុយកំដរ Jungkook រហូតដល់ល្ងាចទើបចេញទៅញ៊ាំ Dinner ជាមួយគ្នាពួកគេគួរតែរៀនយល់ចិត្តគ្នាខ្លះទើបបាន។
ការធ្វើបែបនេះវាក៏បានធ្វើឲ្យចិត្តរបស់មាឌតូចធូរស្រាលបានមួយកម្រិតគេសប្បាយចិត្តនិងទទួលវាទោះវាមានរយ:ពេលខ្លីក៏យល់ព្រម។
[ ពីយូរហើយហេតុអ្វីមិន Take Care ? ]
To Be Continue ♡