episode 45

3.3K 144 1
                                    

Taehyung នេះពិតជាសន្លប់បានយូរមែនគិត ទៅចង់ ៤ ម៉ោងហើយតាំងពីបញ្ចប់សង្រ្គាមស្នេហ៍នៅម៉ោង ១ ថ្ងៃត្រង់។

Jungkook គេសញ្ញេឯកសារហើយអស់រលីងតែ ប្រពន្ធមិនទាន់ងើបទៀតដោយមិនចង់រំខានគេក៏លើកបីប្រពន្ធចេញទៅផ្ទះតែម្តងព្រមទាំងឆ្លាតទិញម្ហូបពីរបីមុខទៅជាមួយដែល។

#ផ្ទះ

«ហឹម លោកប្តី» Taehyung បើកភ្នែកតិចៗហើយ ក៏ឈ្ងុលមុខចូលក្នុងទ្រូងកក់ក្តៅរបស់គេ។

«ល្មមបើកភ្នែកបានកើតអូនជាកូនជ្រូកមែនទេបានជាគេងដល់ថ្នាល់គេនេះ??» អត់និងគ្រឺខ្នាញ់គេមិន បានពិតមែនគេងនោះគេង។

«អត់មិនមែនជាជ្រូកគេ» Taehyung ឱនមកខាំ ដោះប្តី។

«អួយ ឈឺបងថាលេងតើ» Jungkook ដាក់គេនៅ លើសាទ្បុងយកដៃមកញីកន្លែងដែលមាឌតូចខាំគេចង់ហោះជើងបួន។

«អូនឃ្លាន» Taehyung

«បងទៅយកម្ហូបចេញពីក្នុងទ្បានសិន» បម្បិញ មិញដោយសារតែបីមាឌតូចទើបគេមិនបានយកអាហារមកដូច្នេះគេត្រូវបកទៅយកម្តងទៀតផង។

Jungkook រៀបអាហារនៅលើតុយ៉ាងស្អាតមាឌ តូចងើបទ្បើងអង្គុយញញឹមទាំងសប្បាយចិត្តព្រោះបានញុាំ។

«ជាម្ហូបដែលអូនចូលចិត្តទាំងអស់» គេសម្លឹងមើល ទៅមាន់ដំបងនិងប៊ីប៊ីមបាប់ជាម្ហូបសំណព្វចិត្ត។

«អញ្ចឹងក៏ញុាំទៅបានទិញស៊ុបគីមឈីមកមួយទៀតតើ» Jungkook ស្រាយម្ហូបចេញពូថង់។

Taehyung កាន់ភ្លៅមាន់មកមុននិងចាំពេញៗ មាត់ពេលដែលបានញុាំគឺជាពេញមានសេចក្តីបំផុត។

«បញ្ចុកបងផង» រាងក្រាស់ហារមាត់ចាំយក។

«ហ៎» មាឌតូចបុកភ្លៅមាន់ចូលទៅក្នុងមាត់គេតែ ម្តង។

«ខិខិ ខក់បងស្លាប់ហើយ» Jungkook ប្រញាប់
យកទៅចាប់ដកភ្លៅមាន់ចេញពីមាត់យ៉ាងលឿនព្រមទាំងសម្លក់ប្រពន្ធឥតព្រិច។

«កុំមកចេះសម្លក់អូនប្រយ័ត្នខ្វះភ្នែកមកចេញ» មិន ត្រឹមតែនិយាយទេណាបាទកាយវិការនៀកនិយាយពីរស់រវើកដៃឲ្យទន់។

«អូនឥទ្បូវឃោឃៅណាស់» Taehyung របស់គេ ពីមុនទាំងស្ងូតទាំងសុភាពទាំងគួរឲ្យស្រទ្បាញ់តែឥទ្បូវវិញញេញដូចជាខ្លាញី។

«អូនចូលចិត្តអូនឥទ្បូវជាង» Taehyung

«ហ្នឹងហើយ» Jungkook ងួកក្បាលខ្ជិលប្រកែក តាមពិតទៅ Taehyung ក្លាយជាយ៉ាងណាក៏គេ ស្រទ្បាញ់ដែល។

បន្ទាប់ពីញុាំអីហើយវារាងយប់ណាស់ដែល Jungkook នាំ Taehyung ទៅងូតទឹកហើយក៏ ចូលគេងម្តង។

រាងក្រាស់ទាញរឿងនិទានចេញមកអានឲ្យប្រពន្ធស្តាប់តាមគេដឹងមកថាពេលនិទានរឿងឲ្យអ្នកមានទម្ងន់ស្តាប់គឺល្អបំផុតណាមួយកូនក្នុងពោះក៏ឆ្លាត។

«លោកប្តីអូនធុញណាស់អូនមិនចង់ស្តាប់ទេ» Taehyung ដាក់មុខលើភ្លៅ Jungkook សម្លឹង មើលទៅមុខប្តីភ្លឹសៗគេធុញណាស់។

«ហេតុអ្វី? ស្តាប់រឿងនិទានច្រើនវាល្អសម្រាប់អូន និងកូនណាស់» Jungkook

«តែអូនអត់ចង់ស្តាប់ទេកូនក៏គេមិនចង់ស្តាប់ដែលមែនទេកូន?» គេអង្អែលពោះថ្នមៗ។

«ហើយអូនចង់ស្តាប់អីវិញចុះ?» គេទម្លាក់សៀវភៅ ចុះទៅម្ខាងមុននិងសួរទៅប្រពន្ធ។

«អូនចង់ទៅដើរលេង!» សួរថាចង់ស្តាប់អីបែរជា ឆ្លើយថាចង់ទៅដើរលេងមិនគិតថាភ្លាវពេកទេឬ??

«តែនេះយប់ហើយ??» Jungkook

«ទើបតែម៉ោង ៨ តើ!» Taehyung សម្លឹងមើល ទៅម៉ោងមុននិងប្រាប់ប្តី។

«អូនមានផ្ទៃពោះគេងនៅផ្ទះល្អជាណាកុំរឹង!» Jungkook អង្អែលក្បាលគេថ្នមៗហើយប្រាប់ ដោយសម្តីផ្អែមបំផុត។

«កូនជាអ្នកចង់ដើរ» គេពេបមាត់ឱនទៅមើលពោះ ខ្លួនឯង។

«អូខេបងជូនទៅក៏បាន» គេដឹងហើយថាវាមិនមែន កូនអ្នកចង់ទៅដើរលេងទេវាគ្រាន់តែជាលេសរបស់ក្មេងខូចប៉ុណ្ណោះ។

«ហិហិ បងល្អជាងគេ» Taehyung លូកដៃទៅ ច្បិចថ្ពាល់របស់ប្តី។

«តោះ តែទៅជិតៗនេះទេណា??» Jungkook

«ទៅសួនក៏បានអូនចង់ញុាំក្តាមអាំង មឹកអាំង ផឹក ស្រាទៀតផង!» Taehyung រៀបរាប់ធ្វើដៃធ្វើជើង គ្រាន់តែគិតមើលក៏សប្បាយរីករាយដែល។

«អូនទើបតែញុាំមុននេះទេកូនជ្រូក» Jungkook

«កូនជាអ្នកឃ្លានមែនទេកូន?» Taehyung ឱន មកសួរធ្វើដូចជាមែនទែនក្មេងទើបតែ ២ ខែសោះ។

«ទៅបងដឹងថាកូនឃ្លានហើយ» យកលេសមមក នេះទ្បើងគេដឹងទៅហើយតែខ្ជិលឈ្លោះទើបយល់ព្រម។

Jungkook គេបានជូន Taehyung ទៅសួនតាម ការសុំមាឌតូចញុាំអាហារដែលខ្លួនចង់ញុាំមួយអស់ដៃតែម្តងញ៉ត់យកៗ។

ក្រោយពីដើរលេងអស់ចិត្តហើយគេក៏មានទៅ អង្គុយលេងនៅទន្លេហាន់ដើម្បីស្រូបយកខ្យល់អាកាសទាល់តែយប់ជ្រៅទើបទៅផ្ទះវិញ។

To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Where stories live. Discover now