episode 6

2.7K 155 0
                                    

@Skip_

ថ្ងៃដំបូងជាថ្ងៃថ្មីដែលគេត្រូវទៅធ្វើការ Jungkook បានជូនប្រពន្ធទៅហាងផ្កាជាមុនសឹមគេទៅធ្វើការតាមក្រោយព្រោះប្រពន្ធមិនចាំផ្លូវដូចគេតាមពិតទៅហាងផ្កា របស់ Jimin ក៏មិនឆ្ងាយពីកន្លែងលក់ទ្បានរបស់ Yoongi ប៉ុន្មានដែល។

ថ្ងៃដំបូងដែលគេទៅធ្វើការវាពិតជាលំបាកជាខ្លាំងព្រោះគេមិនសូវជាភាសាអង់គ្លេសប៉ុន្មាននោះទេដូច្នេះហើយវាផ្តល់ការលំបាកឲ្យគេយ៉ាងខ្លាំងព្រោះរបស់របបគ្រឿង
ចក្រប្រើសុទ្ធតែភាសាបរទេស។

នេះវាឆ្លុះបញ្ជាំងថាបើយើងមានលុយរៀនហើយក៏រៀនទៅកុំខ្ជិលអីឃើញទេអ្នកគ្មានលុយគេចង់ចេះណាស់តែវាមិនអាចព្រោះគ្មានលុយដូចអ្នក។

ការងារនេះវាអាចនិងលំបាកតែគេក៏បានសួរអ្នករួម
ការងារខ្លះៗដែលព្រោះបើរវល់តែអៀនច្រើនច្បាស់ជា
មិនដឹងមិនចេះអ្វីទ្បើយ។

Jungkook អាចនិងហត់បន្តិចព្រោះអីការងារទាំងអស់ នេះទោះជាមានអេទ្បិចត្រូនិចបើច្រើនមែនតែរបស់ខ្លះក៏ត្រូវលើកដោយដៃដូចគ្នា។

គេមិនរអ៊ួរទាំដូចអ្នកដទៃទ្បើយមានតែការខំប្រឹងប្រែង និងការតស៊ូបន្ថែមទៀតដើម្បីប្រពន្ធនិងគ្រួសារគេទាំង
មូលគេមិនត្រូវរអ៊ួអ្វីទ្បើយទោះការងារនេះហត់ក៏គ្រាន់បើជាងមិនមានដែល។

.....

បើនិយាយពី Taehyung វិញគេមិនសូវជាហត់ប៉ុន្មាន ព្រោះគេគ្រាន់តែរៀនរៀបចំផ្កាពី Mela , Taehyung
មើលដោយការយកចិត្តទុកដាក់អាចថាការរៀបវាមិន
ទាន់ស្អាតណាស់ណាតែក៏ទទួលយកបាន។

Taehyung បានទារ Jimin ទៅដាំផ្កាព្រោះគេពូកែ ដាំជាងរៀប! នឹកឃើញថា Taehyung គេមកពីស្រុក ស្រែកក្រែងទ្ប៎គេមានគំនិតចេះដឹងពីការដាំច្រើនជាង ទើប Jimin អនុញ្ញាត។

កន្លែងដាំផ្កានៅទីនេះមិនសូវជាក្តៅហួតហែងដូចនៅ ស្រុកទ្បើយព្រោះអីគេមានកំណាញ់បាំងការពារពន្លឺថ្ងៃ! Taehyung ចាប់ផ្តើមកាយដីចេញមុននិងដាក់គ្រាប់ ពូជហើយដាក់ដាំក៏ជីកដីទៅវិញគេដាំសឹង ២០ ៣០ ជួរមានផ្កាគ្រប់ប្រភេទលាយគ្នាតែក៏ដាក់ជាជួរដូចគ្នា។

Taehyung សប្បាយចិត្តនិងការដាំផ្កានេះទោះជាវា រាងហត់បន្តិតតែក៏សប្បាយចិត្តព្រោះយើងបានធ្វើអី្វ
ដែលយើងពេញចិត្ត។

តែនៅទីនេះក៏មិនសូវជាហត់ដូចនៅស្រុកពេលដាំផ្កាហើយត្រូវទៅដងទឹកពីជ្រោះមកស្រោចផ្កាតែនៅទីនេះគេ
មានតទឹកទុយយ៉ូតូចៗទុកបាច់ផ្កាឲ្យស្រាច់គ្រាន់តែ
ដោតដុយ។

ជីវិតនៅទីក្រុងអាចថាវាមានសេចក្តីសុខជានៅស្រុកស្រែព្រោះអីក្រោយពីធ្វើការក៏អាចដើរលេងនៅកន្លែងស្អាតៗមានភ្លើងពណ៌រំលេចនាពេលរាត្រីភរិយាស្វាមីក៏កាន់ដៃគ្នាដើរតាមដងទន្លេដ៏ធំល្វឹងល្វើយមើលទេស
ភាពនាពេលរាត្រីទោះជាវាគ្មានទេភាពធម្មជាតិព្រៃឈើដូចនៅស្រុកតែក៏ល្អម្យ៉ាងនិយាយទៅគឺម្យ៉ាងម្នាក់។

«នៅទីនេះស្អាតណាស់!» Taehyung

«ចាំបងមានម៉ូតូជិះមកនាំអូនជិះឲ្យពេញទីក្រុងតែម្តង!» Jungkook

«ពិតមែនហ្អេស?» Taehyung

«ពិតមែនហើយបងមិនកុហកអូនទេ សឺត!» នាយឱន មកថើបថ្ពាល់ប៉ោងៗមួយខ្សឺត។

ខ្សែជីវិតមនុស្សគឺមើលមិនឃើញទេអ្នកខ្លះក៏មានអ្នកខ្លះក៏ក្រ មានសេចក្តី កើតទុក្ខវាជាច្រើនធម្មតាព្រោះអីវា តម្រូវមកបែបនេះ។

នេះហើយគេជាអ្នកក្រអញ្ចឹងគេគ្មានអីគ្រប់គ្រាន់ទេ
ដូច្នេះគេត្រូវខំប្រឹងធ្វើមិនថាវាលំបាករឺក៏ស្រួលនោះទេគេត្រូវខិតខំដើម្បីបានលុយឲ្យច្រើនៗនិងជូនប្រពន្ធជាទីស្រទ្បាញ់ទៅដើរលេង។

ពីមួយថ្ងៃទៅមួយថ្ងៃការងារគេចេះតែច្រើនទៅព្រោះអី Jungkook គេធ្វើការម៉ត់ចត់ នឹងធឹង និងច្បាស់លាស់ ទើប Yoongi ទុកចិត្តគេ Jungkook ក៏សប្បាយចិត្ត កាលណាគេមានការងារកាន់តែច្រើនពេលនោះគេនិងបានលុយកាន់តែច្រើនទៅតាមនិងដែល។

មកផ្ទះក៏នៅមានប្រពន្ធចលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត ឲ្យ ធ្វើម្ហូបឆ្ងាញ់ៗឲ្យហូបប៉ុណ្ណឹងគេក៏មានសេចក្តីសុខ ព្រោះគេមិនចង់បានអ្វីច្រើនលើសពីនេះទ្បើយ។

[ ប្រពន្ធជាថ្នាំដ៏សាកសិទ្ធ។ ]

To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Where stories live. Discover now