episode 7

2.6K 158 0
                                    

#6Months Laters

រយ:ពេល ៦ ខែកន្លងមកនេះវាពិតជាលឿនខ្លាំង ណាស់ដល់ថ្នាក់ស្មានមិនដល់ប្តីប្រពន្ធពួកគេទាំងពីរមក មកទីក្រុងជិត ១ ឆ្នាំទៅហើយ។ ពួកគេក៏រាងធូរធារជាង មុនព្រោះអីប្រាក់ខែរបស់ពួកគេដែលទទួលមកពីការងារ គឺច្រើនគួរសមដែល Jungkook នឹង Taehyung បានផ្ញើលុយមកឲ្យឳពុកម្តាយជារៀងរាល់ខែមិនរំលងសោះ។

#Office

តុក តុក

«ចូលមក» Yoongi

«ចៅហ្វាយហៅខ្ញុំមកមានការអីមែនទេ?» Jungkook សួរទៅ Yoongi ព្រោះកំពុងធ្វើការសុខៗគេក៏មកប្រាប់ ថាចៅហ្វាយសុំជួបគេភ័យផងអីផងព្រោះខ្លាច Yoongi ដេញគេចោល។

«ទាល់តែមានការទើបហៅបាន?» សំណួរនេះធ្វើឲ្យ Yoongi លេបទឹកមាត់ក្អឹក។

«ខ្ញុំមិនមែនបានន័យអញ្ចឹងនោះទេចៅហ្វាយ!» Jungkook ប្រកែកភ្លាមៗ។

«ឯងរាល់ថ្ងៃគិតថាឯងធ្វើការយ៉ាងមិចដែល?» Yoongi

«អឺ ខ្ញុំធ្វើឲ្យចៅហ្វាយមិនពេញចិត្តត្រង់ណាមែនទេ? ប្រាប់ខ្ញុំមកខ្ញុំនិងកែណាចៅហ្វាយ!» Jungkook ភ័យ ទ្បើងស្លេកមុខសួរទៅ Yoongi តើគេខុសត្រង់ណា មែនទេបានជា Yoongi សួរបែបនេះ??

«យើងសួរថារាល់ថ្ងៃឯងគិតថាឯងធ្វើការរបៀបមិច?» Yoongi ស្រែកសម្លុត Jungkook ធ្វើឲ្យ Jungkook ភ័យធ្វេដង!

«ឆ្លើយនិងសំណួររបស់យើង!» Yoongi បន្តមួយឃ្លា ទៀតយ៉ាងមុតមាំ។

«ខ្ញុំគិតថាប្រហែលជាខ្ញុំធ្វើការមិនល្អហើយ!!» អ្នកណា ទៅហ៊ានថាខ្លួនឯងធ្វើការល្អនោះទោះជាគេមិនដែលត្រូវ Yoongi ហៅមកជួបនៅ Office ជាញឹកញយជាង បុគ្គលិកដទៃក៏ដោយតែមិនមែនប្រាកដថាគេធ្វើមិន
ដែលខុសព្រោះមនុស្សគ្រប់រូបតែងតែខុសជានិច្ច។

«អ្នកណាថាឯងធ្វើការបានល្អណាស់!» Yoongi ងើប ចេញពីកៅអីលើកដៃទះដើមដៃគេព្រមទាំងញញឹមដាក់ ខុសពីបម្បិញមិញដាច់តែម្តង! មែនហើយ Jungkook គេធ្វើការបានល្អហើយណាស់ព្រោះអី Jungkook មុឺងម៉ាត់មិនដូចបុគ្គលិកដទៃហើយគេធ្វើការច្បាស់
លាស់ទៀតផងពេលដែលសួរមិនដែលទាក់ម្តងណាទេបម្បិញមិញគេគ្រាន់តែសាកចិត្តនិងបំភ័យ Jungkook លេងប៉ុណ្ណោះតែអ្នកណាដឹងថា Jungkook ភ័យមែន ទែនព្រះអើយគេទប់សំណើចមិនចង់ជាប់ពេលឃើញ
មុខស្លេកៗរបស់កូនចៅគេ។

«អួយ ចៅហ្វាយខ្ញុំភ័យសឹងស្លាប់!» ឃើញ Yoongi បែបនេះអារម្មណ៍ភិតភ័យក៏រសាត់បាត់អស់។

«ហាហា ឯងភ័យដល់ថ្នាក់នេះ?»

«បាទ ចៅហ្វាយលេងសើចផ្លូវអារម្មណ៍ខ្ញុំណាស់ធ្វើសុី សាហាវតែម្តងហើយ!!» លោកអើយលេងមកមុខឃៅៗ ស្ងួតៗបែបនេះអ្នកណាមិនភ័យឆ្គួតសុទ្ធ។

«ឯងធ្វើការបានល្អណាស់ដឹងទេ?? ឯងមិនដែលឲ្យ យើងខកបំណងទេ!» Yoongi ញញឹមគេសប្បាយចិត្ត ណាស់ដែលមានបុគ្គលិកដូចជា Jungkook ។

«បាន អរគុណខ្លាំងណាស់ចៅហ្វាយ!» Jungkook យ៉ាងរីករាយពេលលឺចៅហ្វាយសរសើរ។

«ឯងមិនសមមានឋាន:ជាបុគ្គលិកទៀតនោះទេ Jungkook!» Yoongi

«Aw ហេតុអ្វីទៅចៅហ្វាយ?» នេះចៅហ្វាយគេចង់បាន ន័យថាយ៉ាងមិចគេមិនយល់តែសោះហើយ។

«យើងនិងឲ្យឯងទៅធ្វើជាម្ចាស់ក្រុមហ៊ុននៅសាខាថ្មី របស់យើង!» Yoongi គេបានបង្កើតក្រុមហ៊ុមទ្បាន នៅកណ្តាលទីក្រុងមួយទៀតរាល់ថ្ងៃគេមានក្រុមហ៊ុនពីរអញ្ចឹងគេរត់មិនរួចនោះទេដូច្នេះគេគួរតែចែកឲ្យ Jungkook កាន់កាប់ខ្លះហើយព្រោះអីគេទុកចិត្ត Jungkook ជាងគេទោះជាស្គាល់គ្នាត្រឹមរយ:ពេលខ្លី តែគេជឿថាគេមើលមនុស្សមិនខុសទ្បើយ។

[ វគ្គឃាំឃាជិតមកដល់ហើយ! ]

To Be Continue 🥀

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Where stories live. Discover now