episode 1

10.8K 359 0
                                    

#ខេត្តប៊ូសាន

ថ្ងៃនេះជាថ្ងៃអាពាហ៍ពិពាហ៍ជាថ្ងៃដែលមនុស្សគ្រប់គ្នា
ទន្ទឹមរង់ចាំខ្ញុំ Jeon Jungkook ជាកូនកំលោះរបស់ Kim Taehyung តែម្នាក់គត់!

Jeon Jungkook គ្រងឈុតធម្មតាតាមអ្នកមិនសូវ ជាមានប៉ុន្មានព្រោះគេជាអ្នកក្រតែក៏អរគុណណាស់ ហើយដែលមានគេព្រមមករៀបការជាមួយគេ។

Kim Taehyung ជាកូនក្រមុំរបស់ខ្ញុំតែម្នាល់គត់ ទោះគេជាមនុស្សតែគេក៏ស្អាតដូចជាមនុស្សស្រីអញ្ចឹង ។ Taehyung គ្រងឈុតអាវសដូចជា Jungkook ក្នុងពិធីនេះគ្មានអ្នកចូលរួមច្រើនទ្បើយមានតែឳពុក ម្តាយទាំងសងនឹងអ្នកជិតខាងខ្លះៗប៉ុណ្ណោះ។

«តើលោក Jeon Jungkook ព្រមទទួល Kim Taehyung មកធ្វើជាប្រពន្ធស្របច្បាប់ហើយសន្យា ថានិងស្រទ្បាញ់គ្នារហូតដល់ចាស់ដែលទេ?» លោកអាចារ្យជាអ្នលធំបំផុតប្រចាំរោងស្រែកសួរដោយក្នុង ដៃមានបញ្ចី។

«ខ្ញុំបាទ Jeon Jungkook សន្យាថានិងស្រទ្បាញ់ Kim Taehyung តែម្នាក់គត់ហើយក៏សន្យាថានិងស្មោះត្រង់តែគេមិនធ្វើឲ្យគេឈឺចាប់ទ្បើយ!» Jungkook

«ហើយចុះកូនក្រមុំវិញ? តើ Kim Taehyung ព្រមទទួលលោក Jeon Jungkook មកធ្វើស្វាមីស្របច្បាប់ហើយសន្យាថានិងមើលថែគ្នាធ្វើជាប្រពន្ធល្អសម្រាប់គេទេ?» លោកអាចារ្យ

«ខ្ញុំ Kim Taehyung សន្យាថានិងធ្វើជាប្រពន្ធល្អសម្រាប់គេសន្យាថានិងមិនដោះដៃពីគេទ្បើយសន្យាថានិងតស៊ូរហូតដល់ទីបញ្ចប់!» Taehyung

«ពិធីបំពាក់ចិញ្ចៀនចាប់ផ្តើម!» លោកអាចារ្យ

Jungkook ចាប់ផ្តើមដកចិញ្ចៀនមាសចេញមកមុននិងពាក់ឲ្យ Taehyung ហើយថើបដៃគេមួយខ្សឺត Taehyung ក៏ដូចគ្នា។

«បងស្រទ្បាញ់អូន!» Jungkook

«អូនក៏ស្រទ្បាញ់បងដូចគ្នា!» Taehyung

Jungkook ឱនមកសសឹមថើបមាត់ Taehyung តិចៗសម្លេងទះដៃលឺខ្ទខ្ទារពេញរោង។ ស្នេហាមួយនេះគ្មានអ្នកណាមកទើសទាល់ទ្បើយហើយក៏គ្មានអ្នកណាមករើសអើងដែល។

«ម៉ែជូនពរឲ្យកូនទាំងពីរស្រទ្បាញ់គ្នាដល់ចាស់កោងខ្នងណា!» Ms.Jeon

«មានរឿងអីត្រូវចេះអត់អន់ឲ្យគ្នាកុំខ្លាំងរាងខ្លួនលឺទេ? បើមួយជាភ្លើងត្រូវមួយជាទឹក!» Mr.Jeon

«ជាប្រពន្ធយើងត្រូវតែអន់ជាងគេជានិច្ចហាមរឹងរូសដាក់ ប្តីព្រោះប្តីជាមេគ្រួសារ!» Ms.Kim

«មានរឿងអ្វីត្រូវដោះស្រាយគ្នាដោយសតិវិធីហាមលើកពាក្យលែងលះមកដាក់មុខព្រោះគេរៀបការដើម្បីសាងសុភមង្គលនិងសេចក្តីមិនមែនការលែងលះមានរឿងអីប្រាប់ម៉ែពុកៗចាំស្តាប់កូនជានិច្ច!» Mr.Kim

មេបារទាំងសងខាងទ្បើងមកនិយាយជូនពរដល់កូនៗរួចហើយភ្ញៀវជាអ្នកបន្ទាប់ Taehyung នឹង Jungkook សប្បាយចិត្តរីករាយនិងទទួលយកព្រោះ ពាក្យសម្តីជូនពរដូចជាមាសពេជ្រយ៉ាងអញ្ចឹង។

[ ពួកយើងនិងស្រទ្បាញ់គ្នារហូត។ ]

To Be Continue 🥀

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Onde histórias criam vida. Descubra agora