episode 56

2.7K 122 0
                                    

  មកដល់ផ្ទះនាពេលយប់ Taehyung ក៏ជួយយកអីវ៉ាន់ខ្លះចូលទៅក្នុងផ្ទះឯរាងក្រាស់ក៏យករបស់ធ្ងន់ៗចូលទៅ។

«អូនទៅសម្អាតខ្លួនសិនទៅចាំបងធ្វើអីឲ្យញុាំ» Jungkook

«បងបើកទ្បើងមួយថ្ងៃហើយអូនធ្វើក៏បានទៅទៅ
សម្អាតខ្លួនទៅ» Taehyung បែរមកនិយាយជាមួយប្តី បើកភ្នែកម៉ក់ៗ។

«តែ...» Jungkook គេរៀបនិងបដិសេធហើយព្រោះអី
ខ្លាចមាឌតូចអស់កម្លាំងនិងស្អុះស្អាប់។

«ទៅៗ» Taehyung យកកម្លាំងដៃប៉ុនស្រមោចទៅរុញប្តីដែលមានមាឌសឹងតែប៉ុនដំរីទៅមុខជណ្តើរ។

«Tae...» Jungkook

«ហាមបដិសេធ» មាឌតូចលើកដៃគម្រាមជាមុនហើយស្រេច ទើបរាងក្រាស់ដើរទៅបាត់ទៅ។

Taehyung សើចបន្តិចសិននេះអន់ចិត្តដោយសារតែដេញទៅងូតទឹក ? មាឌតូចក៏ត្រទ្បប់ចូលផ្ទះបាយមុននិងទាញបន្លែសាច់ដែលទុកក្នុងទូរទឹកកកយកមកធ្វើតែក៏មានរបស់ខ្លះខូចហើយ។

ក្រោយពីងូតទឹកហើយ Jungkook ក៏ចុះមកក្រោមវិញ
ដោយមានអាវយឺតសនិងខោក្រណាត់ត្រឹមជង្គង់។

«មោះអង្គុយទីនេះអូនធ្វើហើយៗ» មាឌតូចទាញកៅអីឲ្យប្តីមកអង្គុយ។

«ឈ្ងុយដល់ហើយ» Jungkook សម្លឹងមើលទៅម្ហូប ជាច្រើនជាច្រើនដែលទម្រៀបជួរគ្នា។

«អូនខានធ្វើយូរហើយមិនដឹងជាឆ្ងាញ់ឬក៏អត់ផង» Taehyung ទាញកៅអីមកអង្គុយជិតប្តីពួកក៏ញុាំបណ្តើរនិយាយគ្នាបណ្តើរធ្វើយ៉ាងមិចដើម្បីកុំឲ្យស្ងាត់។

បន្ទាប់ពីងូតទឹកហើយពួកគេក៏ជួយរៀបចំលាងចាន
សម្អាតតុជាមួយគ្នាហើយក៏ទ្បើងទៅបន្ទប់ Jungkook ក៏ឲ្យ Christian ផ្ញើរឯកសារមកឲ្យគេដែលពាក់ព័ន្ធជាមួយនិងមួយអាទិត្យមុនមកឲ្យគេ។

«Jung ?» Taehyung

«ហឹម ?» Jungkook

«បងមើលហើយឬនៅ ?» Taehyung

«ហើយៗ» Jungkook បិទទូរស័ព្ទភ្លឹបមុននិងដើរទៅរក
ប្រពន្ធដែលគេងនៅលើគ្រែចាំគេ។ រាងក្រាស់ទម្លាក់ខ្លួនគេងមុននិងទាញប្រពន្ធមកឱបជាប់ទ្រូង Jungkook ស្រែកច្រៀងលេងៗព្រោះអីក៏ធ្លាប់ចូល ប្រឡងចង្រៀងនៅក្នុងស្រុកដែលជាប់លេខ ១ ទៀតផង។ បានមួយភ្លេត Taehyung ក៏គេងលក់បាត់រាងក្រាស់លូកដីទៅបិទភ្នែកឱនមកថើបសក់គេបន្តិចមុន
និងគេង។ 

     #ព្រឹក

ព្រះអាទិត្យរះទ្បើងជាថ្មីចំកណ្តាលមុខមាឌតូចព្រិចភ្នែកតិចៗពេលទទួលដឹងថាមានអ្វីរំខានដៃស្រលូនប្រើមកបាំងថ្ងៃ។

«ហឹម Jung ?» ប្រយោគដែលគេនិយាយមុនគេនោះគឺ ហៅប្តី។

Taehyung រាងចម្លែកចិត្តបន្តិចពេលមិនឃើញប្តីទើប សម្រេចចិត្តបើកភ្នែកមកតែនេះគេមិនឃើញប្តីគេសោះនេះបាត់ទៅណា ?

«Jung បងនៅឯណា ?» Taehyung ស្រែកយ៉ាងខ្លាំង
ទូរស័ព្ទរបស់គេក៏មិនឃើញផង ? មាឌតូចក៏សម្រេចចិត្តងើបទ្បើងដើរទៅមើលជុំវិញបន្ទប់ទឹកសូម្បីតែបន្ទប់ក៏មិនឃើញដែរ ?

«បងនៅឯណា ?» Taehyung ស្រែកខ្លាំងៗពេលមិនឃើញស្រមោលប្តីរាល់ដងពេលដែលបើកភ្នែកមកគឺធ្លាប់តែឃើញប្តី មុនគេទោះជាគេងើបមុនក៏គេមិនដែលទៅណាចោលខ្លួនដែល។

មាឌតូចរត់ចុះមកក្រោមយ៉ាងលឿនព្រោះគិតថា Jungkook អាចនិងចុះមកធ្វើម្ហូបតែនេះអត់ទេ ??

«ឬមួយបងទៅធ្វើការហើយ ? ហេតុអ្វីក៏មិនប្រាប់អូន បែបនេះ !» Taehyung រាងខឹងបន្តិចតែប្រហែលជាគេ មានការងារធំឬក៏ប្រជុំអីហើយមាឌតូចក៏ដើរចូលទៅក្នុងផ្ទះបាយទាញទឹកដោះគោមកផឹកហើយក៏ដើរទៅអង្គុយមើលទូរទស្សន៍។

«ព័ត៌មានក្តៅៗពេលនេះបែកធ្លាយវីដេអូរបស់លោក Jeon Jungkook ជាម្ចាស់ក្រុមហ៊ុនទ្បានល្បីមួយកំពុងតែសាងស្នេហ៍ដ៏ក្តៅគគុកជាមួយនិងតារាថតស្ពតដ៏ល្បីមួយរូបគឺអ្នកនាង Festina នៅយប់មិញនេះ!» ព័ត៌មាននេះក្លាយជាប្រធានបទដ៏ក្តៅគគុកមួយចាកសឹងតែគ្រប់បុស្តិ៍ទូរទស្សន៍តែម្តង។

ក្តុក ទឹកដោះគោដែលនៅក្នុងដៃរបស់មាឌតូចត្រូវធ្លាក់ទៅលើឥដ្ឋខ្ពោកគេគាំងអស់រលីងនេះគេស្តាប់ច្រទ្បំ ? ប្តីគេសាងស្នេហាក្តៅគគុកជាមួយនិងស្រីម្នាក់នោះកាលពីយប់មិញមែនទេបានជាបែកតាំងពីយប់មិញ ? ក្រែងពីយប់មិញ Jungkook នៅគេងជាមួយគេតើមែនទេ ? ហើយឥទ្បូវគេនៅទីណា ? Jeon Jungkook នៅឯណា ? 

«អត់ទេមិនពិតទេ អ្ហឹកៗ» Taehyung លើកដៃមកខ្ញាំសក់ខ្លួនឯងគ្រវីក្បាលព័ត៌មាននេះគេកាត់តទេវាប្រឌិតទាំងអស់ប្តីគេមិនអាចទៅចោលគេទាំងយប់ប្រលប់បានទេ !!

[ ព្យុះបោកបក់សារជាថ្មី :) ]
To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Where stories live. Discover now