Jungkook គេរត់សឹងតែធ្លាក់អណ្តាតបាត់ហើយទៅហើយតែប្រពន្ធគេនេះមិនខ្វល់ជួយស្រែកឃាត់អីសោះសុខចិត្ត
ឈរមើលធ្វើមិនដឹង។«គិតថាគេចផុត អ្ហេស?» Ms.Jeon ផ្អាករត់សិននេះគាត់ហត់ដកដង្ហើមសឹងមិនដល់គ្នា។
ផូស Ms.Jeon គប់វែកពីចំណាយចំកណ្តាលក្បាលតែម្តង។
«អូស ម៉ែ» Jungkook លើកដៃមកទប់ក្បាលចង់យំអីបន្តិចឈឺណាស់ណា។
«មកនេះភ្លាមឯង» Ms.Jeon លើកដៃចង្អុលមុខ Jungkook គម្រាម។
«ហឹក» Jungkook ពេបមាត់ដើរមករកម្តាយ។
«នេះ ន៎ែក» Ms.Jeon លើកដៃមកមួលត្រចៀកកូនប្រុសមួយទំហឹងយក។
«ឈឺៗ ម៉ែ អា៎» Jungkook យកដៃមកកាន់មកទប់ត្រចៀកពីលើដៃម្តាយ។
«មានស្រីផងកាត់ពូជទៅរកអាណា» Ms.Jeon លើកជើង
ទាត់កូនចំគូទមួយទំហឹង។«អ៎ាៗ ជាំគូទអស់ហើយ! អូនសម្លាញ់មិនគិតជួយបងទេ
អ្ហេស?» នាយស្រែកចំជំនួយពីប្រពន្ធ។«កុំមកស្រែករកជំនួសបើយើងមិនបានវាយឯងទេយើងមិនមែនម៉ែឯងទ្បើយ!» ផាច់ៗ គាត់លើកដៃវាយខ្នងកូនផ្លាច់គឺថាប៉ះចំកន្លែងណាវាយកន្លែងនឹង។
«ម៉ែៗបានហើយជាំសាច់ប្តីខ្ញុំហើយ» ឃើញម៉ែក្មេកវាយប្តី
បែបនេះ Taehyung ក៏ដាច់ចិត្តចូលមកជួយ។«ចេញម៉ែវាយឲ្យវារាងម្តងចេះមានស្រីមានអីសម្បើមណាស់មិចបានភ្លើរអញ្ចឹង?» Ms.Jeon និយាយទាំងខឹងគាត់ម៉ួម៉ៅណាស់។
«អួយ ម៉ែបើប្រយ័ត្នកូនខ្ញុំខឹងទៅ?» Taehyung
«ហាស៎?» ប្រយោគនេះធ្វើឲ្យគ្រប់សកម្មភាពទាំងអស់បាន បញ្ឈប់។
«កូននិយាយថាយ៉ាងមិច?» Ms.Kim សួរកូនរបស់ខ្លួន។
«គឺខ្ញុំមានកូន!» Taehyung
«នេះកូននិយាយមែនឬ?» Mr.Jeon
«បាទ!» Taehyung ងួកក្បាល។
«ល្អណាស់អា Guk កូនប៉ា!» Mr.Jeon លើកមេដៃបង្ហាញទៅកូនប្រុស។
«នេះម៉ែមានចៅហើយឬ?» Ms.Kim
«ពិតមែនហើយម៉ែកុំវាយប្តីខ្ញុំអីគ្មានអ្នកណាមើលថែខ្ញុំទេ!» Taehyung មកលួងលោមម្តាយក្មេកតិចៗរាល់ដងមានប្តីចាំមើលថែចុះបើប្តីឈឺ?
«អា៎ ឈប់ៗក៏បាននេះដិយសារតែកូនអង្វរទេណា!» Ms.Jeon ប្រលែងដៃចេញពីត្រចៀកកូនប្រុសតិចៗ។
«ឈឺណាស់ សឺត ហឹកហឹក» Jungkook លើកដៃមក អង្អែលត្រចៀកខ្លួនឯងហើយយំតិចៗមិនមែនរំអួយទេតែឈឺមែន។
«យ៉ាងមិចហើយលោកប្តី?» Taehyung
«ក៏ឈឺនិងហើយ អ្ហឹកៗ» Jungkook រំអួយដាក់ប្រពន្ធ យកក្បាលមកដាក់លើស្មាមាឌតូចញីញុល។
«អូនសុំទោសកុំយំអីណាក៏អូនប្រាប់ការពិតទៅម៉ាក់តើ» Taehyung អង្អែលក្បាលគេតិចៗដើម្បីលួងលោម។
«កុំមកយំប៉ុណ្ណឹងស្ទើរផងប្រយ័ត្នដាក់ថែម!» Ms.Jeon ស្រែកបន្តឲ្យកូនប្រុសស្ងាត់មាត់ជ្រាប។
«និយាយអញ្ចឹងកូនមានកូនប៉ុន្មានខែហើយ?» Ms.Kim
«ជិត ៣ ខែហើយម៉ែ!» Taehyung
«បើ Jungkook ធ្វើបាបកូនកុំភ្លេចប្រាប់ម៉ែលឺទេ?» Ms.Jeon
«ម៉ែហ៎រឿងវាកន្លងហួសហើយតើ!» Taehyung
«ហួសក៏ដោយចេះមានស្រីមានអីតែដឹងឯងមិនរស់ទេ Jeon Jungkook» Ms.Jeon លើកដៃចង្អុលកូនទាំងដាក់កំហិត។
«ហើយបើស្លាប់មានអ្នកណាមើលកូនខ្ញុំចុះ?» Jungkook
«យើងនិងឯង!» Ms.Jeon
«ម៉ែអីក៏អាក្រក់ម្លេះបំបែកបំបាក់ឪកូនគេ» Jungkook
«បើឪវាភ្លើរបំបែកអញ្ចឹងហើយ» Ms.Jeon
«ហឺយ ឈឺក្បាលណាស់ម៉ែកូនមិនចេះស្ងាត់សោះហើយ!» Mr.Jeon ស្រែកទ្បើងបន្ទាប់ពីស្ងាត់អស់រយៈពេលជាយូរ។
«លោកជនបើថ្លង់ណាស់ក៏ចេញទៅ» Ms.Jeon
«មោះ ប្តីអីអូនលាបថ្នាំឲ្យ» មាឌតូចដើរទៅអូស Jungkook មកអង្គុយនៅលើសាទ្បុងទាញថ្នាំមកលាងឲ្យប្តី។
«អ៊ួយ តិចៗឈឺ» Jungkook ស្រែកទ្បើងពេលដែល មាឌតូចសង្គត់ដៃខ្លាំងៗពេក។
«អ៎ អូនៗសុំទោស ផាំង» Taehyung ធ្លុំខ្យល់ដាក់ប្តីដូចជាសូត្របាលី។
«ចាំមើលយប់នេះឲ្យមិនរួចខ្លួនទេ» រាងក្រាស់ឱនមកខ្សឹបដាក់ត្រចៀក Taehyung ហើយខាំតិចៗហ៊ានធ្វើបាបគេផងចាំមើលបើមិនសន្លប់ទេស្អែកក៏ដើរលែងរួចដែលកុំគិតថារួចខ្លួនឲ្យសោះ។
«ក្អឹកៗ ហិហិ» Taehyung លេបទឹកមាត់ផ្សើមកព្រមទាំងមិនសមប្តីគេម៉ាត់ណាម៉ាត់និង។ 🥺
[ រស់អត់ទេ? ]
To Be Continue ♡