#ស្អែកទ្បើង
ព្រះអាទិត្យចាប់ផ្តើមរះទ្បើងបញ្ចេញថ្ងៃបន្ទាប់ពីថ្ងៃចាស់ម្សិលមិញវាដូចជាថ្ងៃអាក្រក់មួយសង្ឈឹមថាថ្ងៃនេះនិងល្អឲ្យដូចជាផ្កាទៅចុះ។
Jungkook នាយអង្គុយសម្លឹងមើលទៅប្រពន្ធមួយយប់ហើយគេគេងមិនលក់ផងបិទភ្នែកវាមិនស្កប់សោះចេះតែចង់នៅមើលប្រពន្ធបាយក៏មិនហូបដែរ។
«ស្មើណាអូនដឹងខ្លួន ? អូនគេងយូរហើយណា៎ Tae» Jungkook យកដៃមកកាន់ដៃស្រលូនរបស់ប្រពន្ធ។
«អ្ហឹម» សម្លេងដកដង្ហើមរបស់ប្រពន្ធបន្លឺទ្បើងដៃក៏ចាប់ផ្តើមកម្រើកតិចៗ។
«ហុឹស Tae អូនដឹងខ្លួនហើយ» Jungkook ញញឹមទ្បើងគេអរណាស់។
កែវភ្នែកស្រទន់ចាប់ផ្តើមបើកទ្បើងសម្លឹងមើលទៅ
ពិដានដែលនៅពីលើខ្លួនតើនេះគេនៅទីណា ? ជាឋានសួគ៌ឬក៏ជាឋាននរក ?«ខ្ញុំនៅទីណា ?» Taehyung និយាយតិចៗ។
«អូននៅមន្ទីរពេទ្យ» Jungkook
«ហឹម ?» Taehyung បែរមកសម្លឹងមើលមុខរបស់ប្តីភាពឈឺចាប់ផ្តើមរត់ចូលមកក្នុងខ្លួនទៀតហើយ។
«អូនយ៉ាងមិចហើយ ? មានលំបាកក្នុងខ្លួនអីទេ ?» Jungkook ចាប់ផ្តើមសួរនាំព្រមទាំងយកដៃទាំងទ្វេទៅស្ទាប់រាងកាយតេស្តមើល។
«ខ្ញុំមិនទាន់ស្លាប់ទេមែនទេ ?» សំណួរនេះធ្វើឲ្យអ្នកដែលជាប្តីចាប់ផ្តើមអួលដើមកឆួលច្រចុះភ្លាម។
«ហេតុអ្វីអូននិយាយបែបនេះ ?» Jungkook
«មកជួយខ្ញុំធ្វើអី ? ហេតុអ្វីមិនឲ្យខ្ញុំស្លាប់តែម្តងទៅ ? អ្ហឹកៗ ឲ្យខ្ញុំនៅទទួលភាពឈឺចាប់ដល់ណាទៀត ?» Taehyung
«Tae ស្តាប់បង» ឃើញប្រពន្ធយំដូចជាមនុស្សហត់នឿយណាស់គិតមើលថាប្តីមានអារម្មណ៍បែបណា ? ស្មានតែគេសប្បាយណាឬ ?
«ឲ្យស្តាប់អីទៀត ? ចង់កុហកខ្ញុំដល់ពេលណា ? ខ្ញុំជា អ្វីទៅ ?» Taehyung
«Tae រឿងនោះជារឿងប្រឌិតទេអូនត្រូវតែជឿបង» Jungkook
«ប្រឌិតហេតុអ្វីក៏មានពេលវេលាច្បាស់លាស់ម្លេះ ? ព្រឹកមិញទៅណាមានដឹងខ្លួនទេ ? ហេតុអ្វីទុកឲ្យខ្ញុំនៅតែម្នាក់ឯង ?»