episode 40

3.4K 153 0
                                    

#មន្ទីរពេទ្យ

  Jungkook បានបើកទ្បាននាំប្រពន្ធមកមន្ទីរពេទ្យព្រឹកនេះ Taehyung គេរាងធូរណាស់ហើយមិនសូវជាក្អួតប៉ុន្មានទេ។

Jungkook គេនាំប្រពន្ធដើរចូលមន្ទីរពេទ្យហើយ Taehyung ជាអ្នកសុំជួបគ្រូពេទ្យដោយផ្ទាល់ព្រោះអីគេស្គាល់ជាង។

«សូមជួបលោកគ្រូ Jung» Taehyung

«ចាស៎ សូមចាំមួយភ្លេត» អ្នកគិតលុយនៅខាងមុខក៏ទាញ
ទូរស័ព្ទមកមុននិងខលទៅសួរដុកទ័រថាតើគេអាចឲ្យអ្នកជំងឺចូលបានរឺក៏អត់។

«លោកដុកទ័រចាំនៅបន្ទប់ចាស៎» អ្នកគិតលុយក៏ប្រាប់ទៅ Taehyung បន្ទាប់ពីនិយាយជាមួយដុកទ័ររួចហើយ។

«អរគុណណាស់!» Taehyung សឹមដើរទៅជាមួយ Jungkook ទៅបន្ទប់លោកដុកទ័រ។

តុក តុក....មាឌតូចលើកដៃគោះទ្វារបន្ទប់តិចៗ។

«ចូលមក» Dr.Jung

«សួស្តីដុកទ័រ» Taehyung

«បាទ សួស្តីយ៉ាងមិចហើយ?» Dr.Jung ជាដុកទ័រល្បីប្រចាំប្រទេសព្រមទាំងមានរូបរាងស្រស់សង្ហារមិនចាញ់តារាទ្បើយ។

«ក៏ចេញលទ្ធផលហើយណាដុកទ័រខ្ញុំមានផ្ទៃពោះ!» Taehyung

«ចូលរួមអបអរសាទរផងនេះជាស្វាមីមែនទេ?» Dr.Jung ចង្អុលទៅ Jungkook ដែលឈរនៅពីក្រោយ។

«បាទ!» Jungkook ជាអ្នកឆ្លើយជំនួស។

«ហើយមករកខ្ញុំមានការអ្វីដែល?» Dr.Jung

«ចង់មានពិនិត្យពោះល៎មើល!» Jungkook

«អញ្ចឹងទ្បើងមកលើគ្រែមកខ្ញុំពិនិត្យឲ្យ» មាឌតូចក៏ទ្បើងតាមសម្តីដុកទ័រមកយកប្រដាប់ពិនិត្យជីបចរមកដល់ក្នុងត្រង់កដៃរបស់មាឌតូចសឹមយកប្រដាប់ពិនិត្យមកពិនិត្យឲ្យគេ។ 

«នេះជារូបរាងរបស់កូនខ្ញុំមែនទេ?» Jungkook គេចង្អុលទៅរបស់ដែលបញ្ចាំងឲ្យឃើញរូបរាងទារកតូចនៅក្នុងពោះ Taehyung

«ពិតមែនហើយ» Dr.Jung

ស្នាមញញឹមរបស់ឳពុកក៏លេចទ្បើងពេលឃើញរូបរាងរបស់កូនខ្លួនគេពិតជាតូចមែនទែនហើយតែគេសប្បាយចិត្តនិងឃើញវា។

ដុកទ័រចំណាយពេលជិតកន្លះម៉ោងដើម្បីពិនិត្យពោះរបស់មាឌតូច Taehyung បន្ទាប់ពីពិនិត្យពោះរួចហើយគេក៏ឲ្យមាឌតូចអង្គុយតាមស្រួលបួលវិញ។

«កូនមានអាយុ ២ ខែកន្លះហើយ! សារពាង្គកាយរបស់លោកមិនដូចស្រីនោះទេដូច្នេះវានិងចាញ់ខ្លាំងហើយសូមលោក ប្រយ័ត្នប្រយែងបន្តិចទៅក៏លើករបស់ធ្ងន់ធ្ងរពេកព្រោះវាងាយនិងប៉ះពាល់ដល់កូន!» Dr.Jung និយាយប្រាប់ទៅ Taehyung ដើម្បីឲ្យគេដឹង។

«បាទ លោកគ្រូពេទ្យ!» Taehyung

«ហើយម្យ៉ាងលោកគួរតែមើលថែប្រពន្ធឲ្យល្អកុំឲ្យគេគិតច្រើនរឺក៏ស្រ្តេសអីវាមិនល្អសម្រាប់អ្នកមានពោះពង់ទ្បើយ!» Dr.Jung ក៏មិនភ្លេចផ្តែផ្តាំទៅ Jungkook ព្រោះ អីគេជាឪពុកមួយរូបដែលរឿងមើលថែប្រពន្ធកូនជាកាតព្វកិច្ចរបស់ប្តី។

«ខ្ញុំមិនភ្លេចទេ!» Jungkook មិនដាក់ដៃមកលើស្មាប្រពន្ធ។

«នេះទៅបើកថ្នាំនៅខាងក្រៅបានហើយឲ្យគេញុាំរបស់ បំប៉នឲ្យបានច្រើនផង» Dr.Jung ហុចក្រដាសថ្នាំឲ្យក៏មិនភ្លេចផ្តែផ្តាំដដែល។

Jungkook នឹង Taehyung ដើរចេញពីក្រៅបន្ទប់ក៏មិនភ្លេចអរគុណដុកទ័រសឹមដើរទៅបើកថ្នាំសម្រាប់រក្សាគក៌។

ថ្ងៃនេះ Jungkook គេស្រេមចិត្តដោយមិនទៅក្រុមហ៊ុនទេគេផ្ញើរ Christian មើលជំនួសវិញដោយយកពេលវេលាមើលថែប្រពន្ធខ្លះ។

Jungkook គេក៏បានជូន Taehyung មកផ្សារទំនើបផងដែលដោយទិញទឹកដោះគោសម្រាប់អ្នកមានផ្ទៃពោះដើម្បីបំប៉ន Taehyung គេក៏ទិញបន្លែ សាច់ ដែលមានជាតិប្រូតេអ៊ីនសម្រាប់ប្រពន្ធផង។ 

«បងមិនបាច់ទិញអីច្រើនពេកក៏បានណា Jung» Taehyung ប្រាប់ទៅប្តីគេចង់ទិញឲ្យអស់ពីផ្សារទំនើបមែនទេនៀកពោះមិនទាន់ធំទិញអាវធំៗឲ្យពាក់ទៀតនៅផ្លែឈើទៀតនេះ។

«ទិញឲ្យអស់ក៏បានបើអូនចង់!» គេបែរមកញញឹមដាក់ Tae ។

«អូនទះបែកមាត់ឥទ្បូវនិង!» Taehyung ប្រលដៃរកទះ។

«ទះមិនបានទេអូនសម្លាញ់មួយកំផ្លៀងមួយខ្សឺត!» Jungkook បួញមាត់ដាក់។

«ដេកស្រមៃទៅ» Taehyung រុញមុខគេចេញ។

[ ក្តីសុខ។ ]
To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Where stories live. Discover now