ទម្រាំតែមកដល់ប៊ូសានគឺនៅម៉ោង ៦ ល្ងាចឯណោះនាយ ក៏បានបើកទ្បានបន្តមកភូមិរបស់គេរស់នៅទៀតផង។
#ផ្ទះ
ទ្បានសេរីទំនើបបានបើកចូលទៅក្នុងផ្ទះនៅភូមិមួយបើ សិនជាចូលទៅទីនោះមានតែផ្ទះពីរប៉ុណ្ណោះដែលធំជាងគេនោះគឺផ្ទះរបស់ម៉ាក់ប៉ា Taehyung នឹងម៉ាក់ប៉ារបស់ Jungkook ។ ផ្ទះពួកគាត់ទាំងពីរគឺជួបគ្នាតែម្តងគឺថាធំហើយស្អាតដូចគ្នា។
ងុឺត....
«អ្ហេស៎ អ្នកណាមិន??» Mr.Jeon ដង្ហើយទ្បើងពេលដែលឃើញពន្លឺភ្លឺៗមកចតនៅមុខផ្ទះ។
«ខ្ញុំមិនដឹងទេទៅមើលមើស៎ឪវា» Ms.Jeon
«តោះៗ» Mr.Jeon ដាក់ជើងចុះពីគ្រែដឹងស្រាប់ហើយចាស់ៗល្ងាចទ្បើងចូលៗអង្គុយតែនៅនិងគ្រែមុខផ្ទះនេះឯង។
«អូនសម្លាញ់យើងមកដល់ផ្ទះហើយ» នាយលូកដៃទៅអង្រួនរាងកាយប្រពន្ធតិចៗព្រោះតែគេគេង។
«អ្ហឹម!» Taehyung រើបម្រះពេលទទួលដឹងថាមានអ្នក រំខាន។
«ដល់ផ្ទះហើយ!» Jungkook
«ដល់ហើយ អ្ហេស៎??» មាឌតូចមើលភ្នែកមីៗព្រោះបើកភ្នែកមិនចង់រួចសោះ។
«អឹម ងើបទ្បើង» Jungkook
«អ្ហឹស ងើបហើយ!!» Taehyung ឆ្លើយទាំងខ្ជិលច្រអូស។
«អ្នកណានេះ ??» Ms.Jeon ដើរមកអើតមកតាមកញ្ចក់ ទ្បាន។
ក្រាក....
«ម៉ែ» Jungkook បើកទ្វារចេញមកពេលដែលឃើញម្តាយដើរមករក។
«អីយ៉ា នេះជា Jungkook អ្ហេស៎??» Ms.Jeon ញញឹមទ្បើងរីកមុខអស់ពេលឃើញកូនប្រុសតែមួយរបស់គាត់បើកទ្វារទ្បានចេញមកមើលមុខខានឃើញមុខយូរកូនគាត់ ឥទ្បូវសង្ហារជាងមុនឆ្ងាយណាស់។
«បាទ ពិតមែនហើយ!» Jungkook ញញឹមទ្បើងមុននិង
ឱបម្តាយណែនដៃ។«ម៉ែនឹកកូនណាស់ហើយឯណា Taehyung??» Ms.Jeon អើតរកមើលកូនប្រសារនេះមិនឃើញសោះ។
«អីយ៉ា Tae នេះចំមែន!» មើលចុះប្រពន្ធគេនៅដេកក្នុងទ្បាន??
«ហាហ ប្រហែលជាគេអស់កម្លាំងហើយ» Mr.Jeon ពេលឃើញកូនប្រសារគេងយ៉ាងស្រួល។
«Tae ងើបទ្បើង!!» Jungkook
«ងើបៗៗ» Taehyung បន្តពីក្រោយមុននិងងើបមកអង្គុយទាំងបើកភ្នែកមិនចង់រួច។
«កូនប្រសារនេះគិតគេងមិនមើលមុខម៉ែទេមែនទេ?» Ms.Jeon
«Aww ម៉ែ» សម្តីរបស់ម្តាយក្មេកបានដាស់ឲ្យ Taehyung បើកភ្នែកគេចុះពីលើទ្បានហើយឱបម្តាយទាំងញញឹម។
«Taehyung ឥទ្បូវមានសាច់ណាស់!» Ms.Jeon
«ម៉ោង ៣ យប់ក៏ទ្បើងហូបដែល» Jungkook
«ពិតមែនអ្ហេស៎?» Ms.Jeon
«មិនពិតនោះទេម៉ែកុំជឿ» សម្តីនិយាយទៅ Ms.Jeon ទ្បើងផ្អែមតែបែរទៅសម្លក់ប្តីចង់លានភ្នែក។
«មោះៗ ចូលទៅក្នុងផ្ទះកូន» Mr.Jeon
«បាទ ខ្ញុំយកវ៉ាលីអាវសិនអូនដើរទៅមុនទៅ» នាយដេញឲ្យប្រពន្ធទៅហើយក៏ដើរទៅយកវ៉ាលីពីគូទទ្បានចេញមក។
.....«កូនហូបបាយឬនៅចាំម៉ែរៀបចំឲ្យ??» Ms.Jeon
«មិនអីនោះទេម៉ែពួកកូនហូបអីរួចហើយ!» Jungkook
«អញ្ចឹងក៏ចូលគេងទៅយប់ជ្រៅហើយណាកូនណាមួយបន្ទប់របស់កូនម៉ែបោសជូតឲ្យរាល់ថ្ងៃណាគ្មានដីអីនោះទេ!» ក្នុងផ្ទះនីមួយៗបានធ្វើឲ្យបន្ទប់ដល់ទៅ ៣ បន្ទប់មួយទុកសម្រាប់ទទួលភ្ញៀវបន្ទប់មួយសម្រាប់ពួកគាត់ឯបន្ទប់មួយទៀតទុកសម្រាប់កូនៗពេលមកលេង។
«បាទ ម៉ែ» Jungkook
«ទៅបន្ទប់ទៅកូនយប់ហើយចាំស្អែកចាំនិយាយគ្នាណា»
គាត់លូកដៃមកអង្អែលក្បាលរបស់ Taehyung ថ្នមៗ។«រាត្រីសួស្តីលោកពុកអ្នកម៉ែ» Taehyung
«បាទ កូន» Mr.Jeon
«តោះ Tae!!» Jungkook ហៅបន្ទប់ឲ្យដើរទៅមុនព្រោះអីគេកាន់វា៉លី។
#បន្ទប់
បន្ទប់ដ៏ធំល្មមដែលមានពូកនិងខ្នើយយ៉ាងស្អាតមានម៉ាសុីនត្រជាក់ហើយស្រាប់។ គ្រាន់តែចូលមកដល់បន្ទប់មាឌតូចទម្លាក់ខ្លួនគេងនៅលើពូកទាំងអស់កម្លាំង។
ផ្លាច់!
«ទៅងូតទឹក» រាងក្រាស់ដើរមកទះគូទរបស់ប្រពន្ធផ្លាច់ទាំងគ្រឺតខ្នាញ់ឥទ្បូវខ្ជិលសម្បើមម្លេះ??
«អូនងងុយណាស់លោកប្តីឲ្យកូនគេងនៅន៎??» Taehyung និយាយងួលៗ។
«មិនបានទេបោះបងនាំទៅងូតទឹក» នាយទាញជើង Taehyung ដើម្បីឲ្យគេខិតមកក្រោមបន្តិចហើយក៏លើកបីចូលទៅក្នុងបន្ទប់ទឹកតែម្តងដើម្បីសម្អាតខ្លួន។
[ ស្រុកកំណើត។ ]
To Be Continue ♡