Jungkook លឺដូច្នេះក៏រាងស្ទាក់ស្ទើរេរ៎រកឆ្លើយមិនត្រូវ ព្រោះអីវាខ្ពស់ពេកគេវាគ្មានសមត្ថភាពគ្រប់គ្រាន់
សម្រាប់ទទួលវាទេវាពិបាកណាស់។«វាខ្ពស់ពេកហើយចៅហ្វាយខ្ញុំមិនហ៊ានទទួលទេ!»
«អញ្ចឹងឯងចង់ធ្វើជាកញ្ជះគេអស់មួយជីវិតមែនទេ?» និយាយឲ្យអាក្រក់ស្តាប់បន្តិចចុះនេះគេផ្តល់ឱកាសឲ្យហើយហេតុអ្វីគេមិនចាប់វាទៅបោះបង់ចោលធ្វើអីគិតថាមនុស្សគ្រប់គ្នាវាមានសំណាងណាស់មែនទេ?
«គឺខ្ញុំមិនហ៊ានទទួលទ្បើយ!» Jungkook
«ទៅផ្ទះយើងឲ្យឯងដេកគិតសារជាថ្មីចាំមកផ្តល់ចម្លើយឲ្យយើង!» Yoongi
«បាទ!!» Jungkook
«ទៅវិញចុះ!» Yoongi
Jungkook ក៏ដើរចេញទៅធ្វើការបន្តនាយធ្វើរហូត ទាល់តែដល់ម៉ោងចរញទើបទាញម៉ូតូមួយដែលល្អនេះជារបស់ដែល Yoongi ផ្តល់ឲ្យគេ។
រាល់ថ្ងៃគេបានម៉ូតូនេះមួយទុកជូនប្រពន្ធទៅធ្វើការនិងដើរលេងខ្លះៗមុនដំបូងគេមិនសូវជាហ៊ានជិះទេព្រោះអីនៅទីក្រុងមិនដូចនៅស្រុក។
#ផ្ទះ
បន្ទាប់ពីយកប្រពន្ធមកពីផ្ទះការហើយគេក៏ឈៀងជា
មួយផ្សារបន្តិចដើម្បីទិញម្ហូបខ្លះៗទើបបើកមកផ្ទះវិញ។«ហាស៎ ចៅហ្វាយបងចង់យកបងទៅឲ្យកាន់កាប់ ក្រុមហ៊ុនគាត់មែនទេ?» មាឌតូចទម្លាក់កាំបិតចុះមុន និងបែរមកមើលមុខប្តីគេបើកភ្នែកធំៗហើយក៏ចំហរមាត់ ប៉ុនណាណៃ។
«ពិតមែនហើយ!» រាងក្រាស់ពេបមាត់ដូចជាកូនក្មេង។
«ហើយបងថាយ៉ាងមិច?» Taehyung
«បងបដិសេធណា Tae បងមិនហ៊ានទទួលនោះទេ!»
Jungkook«ហេតុអ្វីក៏បដិសេធរឺមួយក៏បងមិនហ៊ាន??» គេជឿៗ 100% ថាប្តីរបស់គេប្រាកដជាបដិសេធព្រោះប្តីគេពូកែ ខ្លាចមិនថាការងារអ្វីទ្បើយដែលចៅហ្វាយគេដាក់ឲ្យមិន ថាតូចធំគឺប្តីគេតែងតែមកពិភាក្សាជាមួយគេជានិច្ច។
«មែនហើយវាធំពេកបងខ្លាចថាបងមិនអាចគ្រប់គ្រងវា បាន!» អ្នកណាមិនចង់នោះដែលកាន់កាប់ក្រុមហ៊ុនធំ បែបនេះ? តែគេខ្លាចអាចថាគេកំសាកក៏បានព្រោះអីគេ គ្មានគុណសម្បត្តិត្រង់ណាដែលអាចឲ្យកាន់កាប់វាបាន ទ្បើយចំណេះក៏គ្មានវាពិតជាលំបាកណាស់ការកាន់
ក្រុមហ៊ុនមួយៗមិនមែនចេះតែកាន់តាមតែនឹកឃើញទេបើថាកាន់ហើយគឺអ្នកនោះត្រូវតែខំប្រឹងហើយនិងមាន
គុណសម្បត្តិដ៏សាកសមបំផុត។«Jung ហេតុអ្វីបងគិតបែបនេះ? បងគួរដឹងណាថា ចៅហ្វាយបងជ្រើសរើសបងបែបនេះព្រោះបងមាន
គុណសម្បត្តិល្អ ការងារច្បាស់លាស់ទើបគេលើកឲ្យបង! សំណាងវាមិនមែនចេះតែមានរហូតទេបើវាមកហើយយើងត្រូវចេះចាប់ឲ្យជាប់ហើយក៏ខំប្រឹងតទៅមុខទៀតកុំរាថយ កុំបំបាក់ទឹកចិត្តខ្លួនឯងជឿអូនៗចាំផ្តល់កម្លាំង ចិត្តឲ្យបង!» មាឌតូចញញឹមយ៉ាងកក់ក្តៅទៅកាន់ប្តីគេ ផ្តល់ការគាំទ្រនិងនៅខាងប្តីជានិច្ច។សម្តីរបស់ប្រពន្ធដូចជាថ្នាំទិព្វដ៏សាកសមសម្តីរបស់ មាឌតូចមានតម្លៃណាស់គេតែងតែផ្តល់យោគបល់ល្អៗមកឲ្យខ្លួនជានិច្ច!! គិតមើលទៅគេក៏សំណាងដែលមាន Tae មកធ្វើជាប្រពន្ធ។
«បងអរគុណអូនណាស់!» Jungkook
«បងត្រូវផ្តល់ឱកាសឲ្យខ្លួនឯងណាប្តីកុំយកភាពភ័យ
ខ្លាចមកបាំងខ្លួនឯងកុំឲ្យវាមកធ្វើជារនាំងបិទបាំង
សមត្ថភាពល្អៗរបស់យើង! អូនជឿជាក់ថាប្តីអូនធ្វើ បាន!» ទោះគេជួយអីមិនបានតែគេនិងផ្តល់កម្លាំងចិត្ត ផ្តល់ជាសម្តីដ៏មានតម្លៃបំផុតទៅឲ្យប្តី។«បានបងនិងធ្វើតាមអូនប្រាប់!» Jungkook ធ្វើរឹក ហំហានព្រោះមិនចង់ឲ្យប្រពន្ធបាក់ទឹកចិត្ត។
«ប្តីអូនល្អណាស់!» គេញញឹមទ្បើងគួរឲ្យស្រទ្បាញ់ដាក់ ប្តី។
[ អូនចាំជួយបងជានិច្ច។ ]
To Be Continue 🥀