episode 51

2.7K 124 0
                                    

  បន្ទាប់ពីត្រូវម្តាយវាយពកក្បាលហើយពេលនេះ Jungkook គេអង្គុយបែរខ្មងដាក់ប្រពន្ធម្តងចាំមើលចុះគេមិនខ្ចីនិយាយរកទេ។

សូម្បីតែពេលញុាំអាហារពេលព្រឹកក៏អញ្ចឹងដែលមិនយកចិត្តទុកដាក់ដូចមុនទ្បើយបញ្ចុករបបក៏មិនខ្វីយកឲ្យញុាំក៏អត់។

អ្នកជាប្រពន្ធនេះតឹងទ្រូងស្ទើរធ្លាយទៅហើយមិនសឹងជានិយាយបែបមិចពេលប្តីមិនខ្វល់ មិននិយាយចូល គេចង់តែស្រែកយំឲ្យបែកផ្ទះទេគ្រាន់តែរឿងប៉ុណ្ណឹងសោះសំខាន់ខ្លួនឯងជាអ្នកសាងនិង។

«Jung ?» Taehyung

«.....» Jungkook នាយសុខចិត្តជាធ្វើមិនដឹងមិនលឺអីទាំងអស់មុខមិនខ្ចីមើលផង។

«ប្តី ??» មាឌតូចស្រែកហៅឈ្មោះគេម៉ាត់ពេបមាត់ចង់មួយចង្អាមចាស់ហើយចេះងរដូចក្មេងទៀត ??

«....» រាងក្រាស់នៅតែរក្សាភាពស្ងៀមស្ងាត់មើលទូរទស្សន៍ធ្វើជាមិនដឹង។

ផ្លឹប ដោយការគ្រឺតខ្នាញ់ Taehyung ក៏ទាញតេទ្បេមកបិទទូរទស្សន៍បាត់តែម្តងគេគិតថាប្តីនិងបែរមកមើលមុខគេហើយតើតែផ្ទុយស្រទ្បះគេទាញទូរស័ព្ទមកមើល។

«បងមានលឺអូនហៅទេ ??» Taehyung ទ្រាំមិនបានស្រែក ទ្បើយ។

«លូយណាស់» Jungkook អូសទូរស័ព្ទចុះទ្បើងៗក៏
និយាយសរសើរអ្នកផ្សេងឯណោះឆ្កុយ។

«Jeon Jungkook ??» Taehyung ខាំមាត់ខាំកទាំងទឹកភ្នែករលីងរលោង។

«ឯងមានលឺប្អូនហៅទេ ??» Ms.Jeon ទើសទាល់ចិត្តពេកក៏ស្រែកសួរកូនតែម្តងក្រែងល៎គេខ្លាចខ្លះអ្នកកំលោះក៏ងើបមើលមុខម្តាយរួចក៏មើលមុខប្រពន្ធម្តង។

«ខ្ញុំចេញទៅក្រៅហើយ» Jungkook ស្ទុះងើបពីសាទ្បុងតូចល្មមដើរចេញទៅក្រៅ។

«អត់មានចេញទៅទេ!» មាឌតូចស្រែកពីក្រោយរកងើប ទៅតាម។

«Tae មិនបាច់ទៅតាមវាទេ» Mr.Jeon

«អត់ទេពុកខ្ញុំទៅសិនហើយ» មិនឲ្យតាមយ៉ាងមិចបើស្រីណាយកទៅបាត់មិនស្លាប់ហើយទេ ? 
....

Jungkook ដើរចេញពីក្រៅផ្ទះសំដៅទៅណាមិនដឹងស្រុកគេនេះជាផ្លូវលំអញ្ចឹងដើរក៏បានវាគ្មានអីទៅទាស់ខុសនោះទេ។

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Donde viven las historias. Descúbrelo ahora