episode 37

3.4K 141 0
                                    

  #ក្វាងជូ

ពេលនេះអ្នកទាំងពីរស្ងិតនៅខេត្តមួយនៃប្រទេសកូរ៉េត្បូងយ៉ុនបានបានប្រាប់ទៅខាងបុគ្គលិកនៅសណ្ឋាគារមួយដែលធំជាងគេនៅខេត្តនេះឲ្យរៀបបន្ទប់មួយសម្រាប់គេនឹងប្រពន្ធ។ បានជាយ៉ុនហ្គី សម្រេចចិត្តថាមកទស្ស:កិច្ចនៅក្វាងជូនេះក៏ព្រោះតែនៅទីនេះមានសួនផ្កាយ៉ាងស្រស់ស្អាតហើយនិងមានកន្លែងដែលទើបតែធ្វើថ្មីៗច្រើន។ 

  #សណ្ឋាគារផ្កាយប្រាំ

បន្ទាប់ពីនិយាយស្រុះស្រួលគ្នាហើយយ៉ុនហ្គីក៏បានបានបើកទ្បានមកសណ្ឋាគារជាមួយនិងជីមីនតែម្តងនៅទីនេះគឺស្រស់ស្រាយណាស់នៅតាមផ្លូវមានតែព្រៃឈើវាមិនស្មុកស្មាញដូចជានៅទីក្រុងទ្បើយ។

«ទីនេះស្អាតណាស់» ជីមីនសម្លឹងមើលគ្រប់ជ្រុងជ្រោយនៃបន្ទប់នៅទីនេះគេរៀបចំបានយ៉ាងល្អ នៅបន្ទាប់មានតែរបស់សាងសង់ទ្បើងពីឈើនិយាយរួមទីសាមញ្ញតែស្រស់ស្អាត។

«ពេលចេញចិត្តទេបងឲ្យគេរៀបចំឲ្យអូនជាពិសេសណា» យ៉ុនហ្គី

«អឹម» ជីមីនងួកក្បាលដោយការអៀនប្រៀបព្រោះគេមិនទាន់សាំនិងពាក្យនេះ។

«អូនទៅបើកវាំងននទៅមើល!» យ៉ុនហ្គីនិយាយប្រាប់គេមាឌតូចក៏បែរមកមើលមុខគេមុននិងដើរទៅ។

«អូ៎ នេះមានសមុទ្រទៀតហ្អេស??» ក្រោយពីការបើកវាំងននពណ៌សធ្វើឲ្យឃើញសមុទ្រដ៏ធំល្វឹងល្វើយមានពណ៌ខៀវស្រងាត់។

«ពិតមែនហើយបងយកបន្ទប់វីអាយភីសម្រាប់អូនណា!» គេដើរមកឱបចង្កេះមឌតូចពីក្រោយដោយដាក់ចង្ការទៅលើស្មាតូច។

«អូនចេញទៅមើលខាងក្រៅបានទេ??» ជីមីន

«បាន!» យ៉ុនហ្គី

ជីមីនបើកទ្វារនោះចេញទៅវាមិនមែនជាបង្គួចទ្បើយក្រៅពីមានសមុទ្រដ៏ស្រស់ស្អាតនៅ ទីនេះក៏មានអាងទឹកផ្ទាល់ខ្លួនផងដែល។

«ស្អាតណាស់!!» ជីមីនសម្លឹងមើលទៅផ្ទៃសមុទ្រនិងព្រៃឈើមុននិងបិទភ្នែកស្រូបយកខ្យល់ឱកាសដែលកំពុងតែបក់បោកមកប៉ះលើខ្លួន។

ក្រឹប~ យ៉ុនហ្គីថតផ្តិតយករូបថតដ៏ស្រស់ស្អាតមួយនេះទុកគេមិនអាចរំលងបានទ្បើយជីមីនគេពិតជាស្រទន់ខ្លាំងណាស់នេះគេលង់កាន់តែខ្លាំងទៅហើយ។

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Où les histoires vivent. Découvrez maintenant