មិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំនិងគេគ្រាន់តែជាមិត្តនឹងគ្នានោះ?
______« Jungkook!! Jungkook!! មានរឿងធំហើយឯង!! រឿងធំណាស់!! »
- Jungkook's POV
" នោះហើយ សម្លេងស្រែកសឹងបែកក្រដាសត្រចៀកលាន់ពេញទីធ្លាបាល់បោះដែលខ្ញុំកំពុងលេងម្នាក់ឯង ហើយដឹងទេថាអ្នកដែលស្រែកនោះជាអ្នកណា? ហាហា ក្រឡើតធំ សម្លេងបានបែបនេះគ្មានអ្នកណាផ្សេងក្រៅពីមិត្តកំពូលឡប់របស់ខ្ញុំ Kim Taehyung នោះទេ "លឺសម្លេងនោះភ្លាម Jungkook ក៏ងាកទៅយ៉ាងរហ័សស្របពេលដែលរាងតូច Taehyung កំពុងរត់បែបត្រដាបត្រដួសមករកនាយ មើលចុះរាងគេតូចល្អិតដូចកូនក្មេងអាយុ14ឆ្នាំ មុខប៉ោងៗ ច្រមុះស្រួច សម្បុរសល្មម សក់វែងរួញតិចៗ ស្ពាយកាតាបពីក្រោយរត់ហក់លោតៗដូចកូនទន្សាយ ទម្រាំតែមកឈរនៅចំពោះមុខ Jungkook នាយតូចក៏ដកដង្ហើមស្ទើរតែមិនដល់គ្នាទៅហើយ ។
« ហ្ហឺៗៗ មានរឿង...មានរឿងធំហើយឯងអ្ហើយ ហ្ហឺហត់ណាស់ ចង់ដាច់ខ្យល់ » Taehyung និយាយដាច់ៗទាំងហត់ព្រមទាំងលើកដៃរឹតទ្រូងផងដែរ ។
« យ៉ាងម៉េច មានរឿងអីហ្អេ៎? » Jungkook សួរដោយសម្លេងស្មើស្របពេលតាមសម្លឹងមើលមុខមិត្តខ្លួនជានិច្ច មុននឹង Taehyung ងើបមុខឡើងថែមទាំងញញឹមលឹបភ្នែកដាក់នាយកម្លោះថែមទៀត ។
« មុននេះយើងដើរបុកមនុស្សម្នាក់ហិហិ » រាងតូចសើចខិៗឲ្យ Jungkook លឺហើយបារម្ភភ្លាម ។
« ចុះមានដួលរបួសត្រង់ណាឬអត់ ឲ្យយើងមើលមើល៍ » នាយសួរព្រមទាំងចាប់រាងតូចមើលជុំវិញក្រែងរបួសត្រង់ណាហាក់ដូចបារម្ភយ៉ាងខ្លាំងទើប Taehyung ជ្រួញចិញ្ចើមទាញដៃនាយចេញពីខ្លួន ។
« ហួយ៎យើងគ្មានកើតស្អីទេ ប៉ុន្តែឯងមានដឹងថាអ្នកដែលយើងដើរបុកនោះជាអ្នកណាទេ? » រាងតូចសួេតែ Jungkook នៅស្ងៀមព្រោះមិនដឹង ។
YOU ARE READING
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...