Part 18

2.2K 165 0
                                    

- ប្រទេសកូរ៉េខាងត្បូង

" ជើងហោះហើរពីសហរដ្ឋអាមេរិកបានចុះចតដល់ អាកាសយានដ្ឋានអ៊ីនឈ័នហើយ សូមអ្នកដំណើរទាំងអស់គ្នាធ្វើដំណើរចាកចេញដោយសុវត្ថិភាព "

បុគ្គលិកអូតេសនិយាយឡើងស្របពេលមនុស្សគ្រប់គ្នាដើរចុះពីយន្តហោះដើម្បីសំដៅទៅកាន់គោលដៅរៀងៗខ្លួន ក្នុងនោះក៏មានរាងសង្ហាររបស់យើងស្ថិតនៅក្នុងខោខូវប៊យនិងអាវកក្អមពណ៌ខ្មៅព្រមទាំងពាក់អាវធំពីខាងក្រៅ ដោតកាសជាប់នឹងត្រចៀកដើរតែម្នាក់ឯងទៅរកតាក់ស៊ីព្រោះគេពិតជាចង់ជួប មនុស្សដែលគេនឹកនាខ្លាំងណាស់ នេះរយៈពេលដល់ទៅ7ឆ្នាំដែលគេឃ្លាតឃ្លាពីទីនេះ ក្នុងចិត្តសែនបារម្ភនិងចង់ជួបមុខជាទីបំផុតហើយ ។

« ចង់ទៅណាដែរលោក? » អ្នកបើកតាក់ស៊ីសួរក្រោយ Jungkook ឡើងឡានរបស់គាត់ឯនាយក៏នឹកគិតមួយសន្ទុះទើបប្រាប់ទៅវិញ ។

« ខ្ញុំចង់ទៅកន្លែងមួយ!! »

- មន្ទីរពិនិត្យនិងធ្វើកោសល្យវិច្ច័យ Seoul

« អរុណសួស្ដីដុកទ័រKim!! » បុគ្គលិកទទួលភ្ញៀវម្នាក់ និយាយទៅកាន់រាងតូចដែលកំពុងដើរចូលមកជាមួយរូបរាងស្រស់ស្អាត ជើងនិងដៃវែងស្រឡូន ចង្កេះតូច ស្មារក៏មិនតូចមិនធំថែមទៀតប៉ុន្តែ Kim Taehyung ម្នាក់នេះចូលចិត្តស្លៀកពាក់តែខោអាវរលុងៗប៉ុណ្ណោះដូចជាខោជើងធំ និងអាវចាក់ទ្រនុយក្នុងខោជាដើម ។

« អរុណសួស្ដី!! » រាងតូចញញឹមរាក់ទាក់វិញស្របពេលកាន់កែវសូកូឡាដើរចូលទៅអូហ្វីសរបស់ខ្លួន ។ បន្ទាប់ពីដោះអាវក្រៅពាក់លើខ្នងកៅអីហើយ Tae ក៏បើកកុំព្យូទ័រមើលក៏សង្កេតឃើញនៅលើប្រតិទិន ដែលគេបានគូសចំណាំទុកថាថ្ងៃនេះជាថ្ងៃដែលគេ បានចូលរៀននៅមហាវិទ្យាល័យYonsei ជាលើក ដំបូង ក៏ជាថ្ងៃដែលគេបានចាប់ផ្ដើមជីវិតថ្មីដូចគ្នា ព្រោះកាលនោះពេញមួយឆ្នាំដែលរៀនថ្នាក់ទី12 ដោយគ្មាន Jungkook គេប្រែក្លាយជាស្ងៀមស្ងាត់មិនសូវរាប់អានអ្នកណាទេ មានតែខំប្រឹងរៀនរហូត បានលទ្ធផលល្អហើយចូលរៀននៅមហាវិទ្យាល័យយ៉ាងស្រួលតែម្ដង ។

- បេះដូងវង្វេងម្ចាស់ - (Completed)Where stories live. Discover now