បន្ទាប់ពីបីរាងតូចចូលដល់បន្ទប់ហើយ Jungkook ក៏ដាក់គេទៅលើពូកថ្នមៗរួចហើយខលហៅគ្រូពេទ្យឲ្យមើលអាការៈគេភ្លាមៗ ។
« គេយ៉ាងម៉េចហើយគ្រូពេទ្យ? » នាយសួរបន្ទាប់ពីគាត់ពិនិត្យរាងតូចរួចដែលនៅសន្លប់មិនទាន់ភ្ញាក់នៅឡើយ ។
« ប្រហែលជាគេបានជួបរឿងតក់ស្លុតអ្វីមួយហើយទើបធ្វើឲ្យបេះដូងលោតញាប់ហើយសន្លប់ដូច្នេះ គ្រាន់តែសម្រាកនិងលេបថ្នាំទៅលែងអីហើយប៉ុន្តែ... » លោកបញ្ឈប់សម្ដីត្រឹមនេះទាំងទឹកមុខមិនសូវល្អធ្វើឲ្យ Jungkook ងឿងឆ្ងល់ ។
« ប៉ុន្តែយ៉ាងម៉េច? » Jungkook
« អម្បាញ់មិញខ្ញុំបានស្ដាប់ចង្វាក់បេះដូងគេដូចជា លោតញាប់ហើយប្លែកខុសពីអ្នកតក់ស្លុតផ្សេងៗ ប្រហែលជារឿងដែលធ្វើឲ្យតក់ស្លុតនោះធ្លាប់កើត ទៅលើគេឬគេធ្លាប់បានឃើញវាពីមុនមកទើបធ្វើឲ្យបេះដូងមិនសូវល្អប៉ុន្មាន អ៊ីចឹងខ្ញុំសុំណែនាំឲ្យលោកនាំគេទៅពិនិត្យនៅមន្ទីរពេទ្យធំទៅប្រហែលជាអាចដឹងច្បាស់ជាង » កាលបើស្ដាប់គាត់ប្រាប់ដូច្នោះ រាងក្រាស់កាន់តែបារម្ភរាងតូចខ្លាំងឡើង មិនដឹងថាពេលគ្មានគេនៅអស់ជាច្រើនឆ្នាំមកនេះបានជួបនឹងរឿងអ្វីខ្លះទេ ។
« អរគុណ » Jungkook អរគុណគ្រូពេទ្យពេលនាំគាត់ចេញពីបន្ទប់សឹមគេបិទទ្វារហើយដើរមកមើលរាងតូចនៅលើគ្រែវិញ បន្ទាប់មកក៏យកថ្នាំមករឹតស្រាលៗខាងក្រោយក្បាលរបស់គេហើយទើបដាក់ ឲ្យដេកវិញ ស្របពេលនាយកាន់ដៃគេជាប់មិនព្រលែង ខ្លាចក្រែងពេលTaeភ្ញាក់ឡើងមកមិនឃើញគេហើយអាចនឹងខ្លាចក៏ថាបានដែរ ។
- New Day -
ពន្លឺព្រះអាទិត្យនៃថ្ងៃថ្មីបានចាំងចូលតាមកញ្ចក់បង្អួចបន្ទប់ធ្វើឲ្យរាងតូចដែលសន្លប់អស់ពេញមួយយប់បានភ្ញាក់ឡើងហើយតែគេមិនក្រោកទេនៅដេកសម្លឹងមើលមុខរបស់ Jungkook ដែលអង្គុយងោកនៅក្បែរគេ ស្របពេលនឹកឃើញដល់រឿងកាលពី យប់មិញហើយទើបគេយល់ថាខ្លួនឯងសម្រេចចិត្តត្រូវហើយដែលជ្រើសរើសនាយមិនមែនជា Ryuwon ម្ល៉េះគេមិនបានដឹងថាប្រុសម្នាក់នោះធាតុពិតសាហាវយ៉ាងនោះឡើយទាំងដែលពេលកន្លងមកតែងតែផ្អែមល្ហែមចំពោះគេ ប៉ុន្តែបន្ទោសនាយក៏មិនកើតព្រោះស្រឡាញ់ Tae តាំងពីយូរណាស់ហើយតែនៅសុខៗក៏ត្រូវគេសុំបែកត្រឡប់រកអ្នកចាស់វិញ សួរថាអ្នកណាមិនឈឺចាប់ មិនខឹងបាននោះ?
![](https://img.wattpad.com/cover/312627954-288-k706345.jpg)
YOU ARE READING
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...