- ព្រឹកថ្ងៃថ្មី
< ក្រាក > Jimin បើកទ្វារចូលមកទាំងក្នុងដៃមាន បបរក្ដៅៗផងដែរ ស្របពេលបានឃើញរាងតូចកំពុងអង្គុយលើគ្រែក៏រហ័សទុកបបររួចមកមើលគេភ្លាម ។
« Tae ឯងដឹងខ្លួនហើយហ្អេ៎ មានមិនស្រួលខ្លួនត្រង់ណាឬអត់? ចាំយើងទៅហៅគ្រូពេទ្យមកឲ្យ » គេសួរនាំហើយប្រុងនឹងចេញទៅតែត្រូវបញ្ឈប់ដំណើរក្រោយលឺសំណួររបស់រាងតូច ។
« ឯណាJungkook? » Tae សួរទាំងមិនមានកម្លាំងក្នុងខ្លួន អ្វីដែលគេនឹកឃើញមុនគេបន្ទាប់ពីភ្ញាក់ដឹងខ្លួនគឺវត្តមានរបស់ Jungkook ព្រោះរាល់លើកដែលគេឈឺគឺតែងតែមាននាយនៅចាំមើលថែទាំក្បែរខ្លួនជានិច្ចគ្មានគេនៅជាមួយដូចពេលនេះធ្វើឲ្យគេមិនទម្លាប់សោះហើយ ។
« ឯងអត់ចាំកាលពីយប់មិញមានរឿងអ្វីខ្លះទេហ្អេ៎? » Jimin អង្គុយនៅចុងគ្រែសួរឡើងទើបរាងតូចចាប់ ផ្ដើមនឹកឃើញឡើងវិញ ។
« យើងត្រូវសិស្សច្បងចាប់ឃុំក្នុងបន្ទប់មួយរួចហើយពួកគេចាក់ថ្នាំស្ពឹកឲ្យយើង ពេលនោះយើងធ្វើអ្វីមិនបានទេ » Tae
« រួចចុះបន្ទាប់មកទៀត? » Jimin
« បន្ទាប់មក Jungkook ក៏ទៅជួយយើងហើយ... » និយាយដល់ត្រឹមនេះរាងតូចក៏ជ្រួញចិញ្ចើមរកនឹក ទិដ្ឋភាពអស់នោះនៅដិតជាប់ភ្នែកគេនៅឡើយទេ ។
« ហើយ Jungkook មានកាំភ្លើងក្នុងដៃ...គាត់បាញ់សិស្សច្បងនិងប្រុសម្នាក់ទៀត » Tae ប្រែទឹក មុខទៅជាខ្លាចមួយរំពេច គេសឹងតែមិនជឿថាមនុស្សប្រុសដែលគេស្រឡាញ់ក្លាយជាឃាតករសម្លាប់មនុស្សដោយសារគេឡើយ ។
« ពេលនេះ Jungkookត្រូវបានប៉ូលិសចោទប្រកាន់ ពីបទសម្លាប់មនុស្ស 3ថ្ងៃទៀតគេនឹងបញ្ជូនទៅពន្ធធនាគារហើយ បើប៉ូលិសស៊ើបដឹងថាគេសម្លាប់មនុស្សដោយអចេតនាគ្រាន់តែឃុំអស់មួយជីវិតតែបើដោយចេតនាវិញប្រហែលជាអាចនឹង...កាត់ទោសប្រហារជីវិតក៏ថាបានដែរ » កាលបើ Jimin ប្រាប់ដូច្នោះ រាងតូចក៏ភ័យសឹងតែស្រក់ទឹកភ្នែកចេញមក ។
« តែ Jungkookសម្លាប់ពួកគេដើម្បីជួយយើង
ប៉ុណ្ណោះ ចាំយើងទៅប្រាប់គ្រប់យ៉ាងដល់ប៉ូលិសហើយសុំអង្វរពួកគេសម្រាលទោសឲ្យគាត់ » Tae ទាញភួយចេញប្រុងនឹងចុះពីលើគ្រែតែ Jimin រហ័សឃាត់គេ ។
YOU ARE READING
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...