Ryuwon បាននាំរាងតូចជាគូស្នេហ៍មកញ៉ំាអាហារពេលល្ងាចយ៉ាងរ៉ូមែនទិចនៅលើដំបូលរបស់ភោជនីយដ្ឋានបែបបារាំងមួយដែលមានបរិយាកាស ស្ងប់ស្ងាត់ជាចំណង់ចំណូលចិត្ត Tae ស្រាប់ ។
« អរគុណ » រាងតូចពោលឡើងពេលនាយសង្ហារ ទាញកៅអីឲ្យគេអង្គុយចុះសឹមនាយទៅអង្គុយកៅអីមួយទៀតនៅទល់មុខគ្នា ។
« Tae ពេញចិត្តទីនេះដែរទេ? » Ryuwon សួរទាំងមានស្នាមញញឹមជាប់ផ្ទៃមុខឲ្យគេឃើញជានិច្ច ។
« ក៏ចូលចិត្តណាស់ អរគុណបងហើយណា៎ » Tae
« អូនដឹងទេ បងបានកក់តុនៅទីនេះទុកតាំងពីមុនពេលបងទៅក្រៅប្រទេសទៅទៀតព្រោះបងដឹងថាអូននឹងចូលចិត្តវានោះអី ហើយបងក៏នឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យ Tae របស់បងបានសប្បាយចិត្តដែរ » នាយនិយាយដោយសម្លេងផ្អែមស្រទន់ស្របពេលកាន់ដៃ រាងតូចអង្អែលថ្នមៗ កាន់តែធ្វើឲ្យ Tae បានឃើញនូវក្ដីស្រឡាញ់ដែល Ryuwon មានចំពោះគេគឺពិតជាធំធេងខ្លាំងណាស់ ។
« បងធ្វើដើម្បីអូនដល់ម្លឹង មិនគិតទេឬថាបើសិនជាថ្ងៃណាមួយអូនធ្វើឲ្យបងឈឺចាប់ បងអាចនឹងស្ដាយក្រោយនោះ? » Taeសួរតែនាយញញឹមគ្រវីក្បាល។
« មិនស្ដាយទេព្រោះក្នុងបេះដូងបងមានតែអូនម្នាក់ ឲ្យតែបាននៅក្បែរៗអូន ឃើញអូនញញឹមរាល់ថ្ងៃ បងក៏ស្កប់ស្កល់ណាស់ទៅហើយ » កាលបើនាយនិយាយដល់ថ្នាក់នេះ រាងតូចហាក់បីដឹងគុណគេមុននឹងលូកដៃទៅអង្អែលលើដៃរបស់គេវិញ ។
« បងធ្វើល្អដាក់អូនគ្រប់យ៉ាងតាំងពីពេលអូនគ្មានអ្វីសោះរហូតមកដល់ពេលនេះ អូនមិនដឹងគួរអរគុណបងយ៉ាងណាទេ Wonie » Tae
« បើអូនចង់អរគុណបង អ៊ីចឹងអូនព្រមធ្វើជារបស់បងរហូតទៅបានទេ Tae? » Ryuwon
« Wonie បង... » រាងតូចភ្លឹកមួយរំពេចពេលនាយ កម្លោះស្រាប់តែលុតជង្គង់នៅចំពោះមុខគេរួចទាញ ប្រអប់មួយបើកបង្ហាញចិញ្ចៀនដាំត្បូងពេជ្រយ៉ាងធំ ឲ្យគេឃើញ ។
« ដូចបងនិយាយមុននេះចឹងថាបងនឹងធ្វើគ្រប់យ៉ាងឲ្យតែអូនសប្បាយចិត្ត បងចង់បង្កើតគ្រួសារមួយជាមួយអូនរហូតដល់ដង្ហើមចុងក្រោយរបស់បង ហើយបើអូនក៏ស្រឡាញ់បងដូចគ្នាដែរអ៊ីចឹងអូនយល់ ព្រមរៀបការជាមួយបងបានទេ Tae? » ភ្ជាប់នឹងពាក្យសុំរៀបការ Ryuwon ក៏បង្ហាញទឹកមុខសុំអង្វរក្ដីស្នេហ៍ពីរាងតូចម្នាក់នេះ គេពិតជាស្រឡាញ់Tae ខ្លាំងណាស់ ស្រឡាញ់តាំងពីថ្ងៃដំបូងដែលបានជួបគ្នា មិនចង់ឃ្លាតសូម្បីមួយវិនាទីណាឡើយឯរាងតូចក៏នឹកគិត ដល់ពេលវេលាដែលគេពិបាកបំផុតគឺបាន Ryuwon នេះហើយដែលនៅកំដរមើលថែនិងជួយគេសព្វគ្រប់ មើលទៅគេពិតជាមិនអាចបដិសេធនាយបានឡើយ។
YOU ARE READING
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...