Part 30

2.4K 161 2
                                    

ក្រោយពីកំដររាងតូចសម្រាកអស់កន្លះថ្ងៃបានស្រួលខ្លួនវិញហើយ Jungkook ក៏ជូនគេទៅដាក់ពាក្យសុំច្បាប់នៅមន្ទីរពេទ្យរួចហើយក៏ជូនទៅ shopping ទិញខោអាវស្អាតៗនិងគ្រឿងសម្អាងគ្រប់យ៉ាងតាមដែលសំណព្វចិត្តចង់បាន ដូចជាទម្លាប់ដែលគេធ្វើកាលពីមុនតែងតែឲ្យអ្វីដែលរាងតូចត្រូវការជានិច្ច ឥតប្រកែកនោះឡើយ ។

« បងមើលនេះស្អាតទេ? » Tae លើកខោក្រណាត់មួយសួរនាយ ។

« រាងអូនស្លៀកខោអ្វីក៏ស្អាត បើមិនស្លៀកអ្វីសោះរឹតតែស្អាតជាងនេះទៅទៀត»រាងក្រាស់អោនខ្សឹបដាក់ ត្រចៀកគេឲ្យរាងល្អិតញញឹមអៀនថ្ពាល់ឡើងក្រហម ព្រោះJungkook ពេលនេះអាចថាមិនដូចមុនខ្លះ ក្លាហានសម្បើមណាស់ ហ៊ានសូម្បីតែញ៉ោះគេនៅកន្លែងបែបនេះ ។ ពេលរើសបានខោហើយពួកគេក៏ដើរចេញពីហាងទាំងថង់ពេញដៃសងខាងរបស់រាងក្រាស់ទើបនាយជួលសន្តិសុខឲ្យយកទៅទុកនៅឡានឲ្យសឹមគេនាំរាងតូចទៅញ៉ំាអាហារនៅភោជនីយដ្ឋានល្បីមួយ ។

« អរគុណ » Tae ញញឹមអរគុណពេលនាយទាញ កៅអីឲ្យអង្គុយមុននឹងទៅគេទាញកៅអីមួយទៀតមកអង្គុយក្បែររាងតូច ទាំងដែលពេលនេះជាពេលល្ងាច បរិយាកាសបែបអឺរ៉ុបនៅទីនេះពិតជាសមនឹងរសនិយមរបស់រាងតូចតែម្ដង ព្រោះគេមិនដូចពីមុនដែលចូលចិត្តញ៉ំាបឺហ្គឺរ មាន់បំពងសាមញ្ញទេ គឺមានតែភោជនីយដ្ឋានធំៗប៉ុណ្ណោះដែលត្រូវនឹងឋានៈរបស់គេ ។

« Tae ចង់ញ៉ំាអីដែរ? » Jungkook ចាប់ដៃស្រឡូនម្ខាងសួរពេលអ្នករត់តុយកមីនុយមកឲ្យ ។

« អូនចង់ញ៉ំាសាឡាត់ជាមួយសាច់ទ្រូងមាន់ ហើយនិងទឹកក្រូចច្របាច់មួយកែវ » Tae

« នេះពួកយើងញ៉ំាអាហារខាងក្រៅជាមួយគ្នាលើកទីមួយ គួរតែញ៉ំាស្ទេកជាមួយស្រាក្រហមទើបល្អជាងណា៎ Tae » Jungkook

« តែអូនទើបតែញ៉ំាស្រាកាលពីយប់មិញហ្នឹង » រាងតូចធ្វើមុខជូរដាក់នាយបែរជាគេដកដង្ហើមធំអោនមើលមីនុយវិញទើប Tae ដឹងថាគេអន់ចិត្តជាមួយខ្លួនមិនខាន ។

« ក៏បាន » Jungkook ធ្វើទឹកមុខស្ងួតឲ្យរាងតូចខាំមាត់ក្នាញ់មុននឹងអោបដើមដៃគេបែបយកចិត្តវិញ ។

« មើល៎!! កុំធ្វើមុខចឹងអី សម្រេចថាបងញ៉ំាអីអូនញ៉ំាហ្នឹងទៅចុះបានហើយនៅ? » កាលបើបានរាងតូចយល់ព្រមតាម Jungkook ក៏ញញឹមឡើងវិញបានភ្លាម ។

- បេះដូងវង្វេងម្ចាស់ - (Completed)Donde viven las historias. Descúbrelo ahora