Part 10

2.3K 158 0
                                    

- ព្រឹកថ្ងៃថ្មី

គ្រាន់តែមេឃភ្លឺមិនទាន់ទេ Jungkook ក៏ប្រញាប់ក្រោកស្លៀកពាក់ឯកសណ្ឋានសិស្សដើម្បីទៅចាំរាងតូចនៅមុខផ្ទះគេមុន ។

< ក្រាក > Tae បើកទ្វារបងភ្លាមបានឃើញនាយក៏ភ្ញាក់ផ្អើលតែម្ដង ។

« ហីយ៉ា ថ្ងៃនេះកើតអីហ្នឹងបានជាមកលឿនម្ល៉េះ? » Tae

« គ្មានស្អីទេ យើងប្រញាប់ទៅសាលាជួប Jimin ដើម្បីពិភាក្សារឿងឡើងពន្យល់មេរៀនហ្នឹងណា៎ » Jungkook និយាយលេងទឹកមុខឌឺដងឲ្យរាងតូចជ្រេញឡើងមក ។

« អ៎ភ្លេចទៅថាគេមានដៃគូថ្មី បើចឹងដដែលនៅចាំយើងរកងាប់ស្អី » Tae ស្ដីឲ្យនាយរួចក៏ងាកខ្វាច់ដើរទៅមុនទើបរាងក្រាស់ញញឹមខ្ជឹប ព្រោះយ៉ាងហោចណាស់ក៏រាងតូចនៅខឹងដែលគេមិនរើសយកខ្លួនដែរបានន័យថានាយក៏នៅតែសំខាន់នោះអី ។

ពេលមកដល់សាលា ពួកគេក៏នាំគ្នាដើរទៅថ្នាក់រៀនដូចរាល់ដងតែចៃដន្យ Jimin មកតាមក្រោយបានឃើញ Jungkook ក៏ស្រែកឃាត់ភ្លាម ។

« Jungkook ចាំផង!! » កាលបើបានឃើញនាយតូចម្នាក់នោះធ្វើឲ្យ Tae កើតចិត្តមួរម៉ៅសម្លក់គេតាំងពីដើរចូលមក ។

« Jimin!! មកលឿនមែនន៎? » Jungkook ញញឹមតិចៗសួរទៅវិញ ហើយក៏ដឹងថាមានអ្នកខ្លះកំពុងខឹងដែរ ។

« ឯងក៏ចឹងដែរ ខ្ញុំស្មានថាត្រូវឡើងពន្យល់មេរៀនទាំងមិនចេះអីហើយតើសតែបានឯងមកលឿនចឹង ចាំជួយពន្យល់មេរៀនខ្ញុំផងណា៎ » Jimin

« ស្គាល់គ្នាជិតស្និទ្ធដល់ហើយន៎ ដូចស្គាល់គ្នាតាំងពីជាតិមុន » រាងតូចសុខៗក៏លូកមាត់ចូលទាំងអោបដៃទឹកមុខស្មើមុននឹងដើរចេញពីពួកគេតែត្រូវឈប់ក្រោយលឺសម្លេងមនុស្សម្នាក់ហៅ ។

« Tae!! » Jaemin មិនដឹងមកពីណាហៅគេព្រមទាំងចូលមកអោបស្មារឲ្យ Jungkook បានឃើញថែមទៀត ។

« សិស្សច្បង!! យប់មិញមិនបាននិយាយទូរស័ព្ទជាមួយបង ដូចជានឹកដល់ហើយ » Tae និយាយប្រាប់នាយព្រោះចង់ឌឺឲ្យរាងក្រាស់ទៅវិញទេ ។

« បងក៏នឹកឯងដែរ នេះក្លាយជាសង្សារនឹងគ្នាហើយពួកយើងគួរតែ...ធ្វើអីសប្បាយៗដើម្បីទុកជាអនុស្សាវរីយ៍ជាមួយគ្នាណា៎ » Jaemin ពោលស្របពេលដៃចាប់ចង្ការាងតូចបំណងចង់ថើបមាត់ធ្វើឲ្យ Tae ហាក់ទើសទាល់ជាមួយកាយវិការគេ ជាពិសេស Jungkook ក្ដាប់ដៃចង់តែចូលទៅដាល់អាម្នាក់នោះឥឡូវនេះតែម្ដង ។

- បេះដូងវង្វេងម្ចាស់ - (Completed)Where stories live. Discover now