Jungkook បានទៅរករាងតូចដល់ផ្ទះតែក៏ត្រូវអ្នក ស្រីKim បបួលញ៊ាំអាហារពេលព្រឹកជាមួយគ្នាតែម្ដង ពេលរួចរាល់ទើបគេនិងរាងតូចនាំគ្នាមកសាលា ។
« យ៉ាងម៉េចហើយ? » រាងក្រាស់សួរពេល Tae ដើរចេញពីការិយាល័យសិក្សា ។
« គ្មានអីទេ គ្រាន់តែអ្នកគ្រូហៅសួរព្រោះម្សិលមិញយើងអត់មករៀនហ្នឹងណា៎ » រាងតូចឆ្លើយរួចក៏ដើរ នាំមុខនាយយឺតៗ ស្រាប់តែនឹកឃើញអ្វីម្យ៉ាងឡើងមកក៏បែរក្រោយសួរគេ ។
« អូ៎មែនហើយ Jungkook!! ឯងច្បាស់ហើយហ្អេ៎ថាដែលយើងគេងពេទ្យអត់មករៀន គ្មានមូលហេតុអីនោះ? តែយើងមានអារម្មណ៍ថាយើងដូចជាសន្លប់យ៉ាងយូរ ថែមទាំងយល់សប្ដិឃើញឯងទៀតផង អ្ហឹម មើលនេះ ដៃយើងក៏មានស្នាមដូចមានគេយកអីមកចងចឹង ចម្លែកណាស់ » កាលបើ Tae ស្រាប់តែសួរដូច្នោះធ្វើឲ្យរាងក្រាស់ភាំងបន្តិច មិនដឹងថាគួរប្រាប់ការពិតឬអត់ទេតែខ្លាចប៉ះពាល់អារម្មណ៍គេ ក៏មានតែសម្រេចចិត្តកុហកបន្តទៀត ។
« ឯងយល់សប្ដិហើយ ស្នាមនេះគឺគ្រូពេទ្យដាក់សេរ៉ូមឲ្យនោះអី » Jungkook ប្រាប់តែរាងតូចនៅតែធ្វើមុខមិនជឿទើបនាយចូលមកអោបកគេដើរទៅជាមួយគ្នា ។
« កុំគិតច្រើនអី តោះទៅញ៉ំាការ៉េម » គ្រាន់តែលឺថាបានការ៉េមញ៉ំា Tae ក៏ប្រែទឹកមុខទៅជាសប្បាយចិត្តហើយក៏បាន Jungkook នាំគេទៅញ៉ំាការ៉េមនៅផ្សារទំនើបដែលឧស្សាហ៍ទៅជាមួយគ្នាតែថ្ងៃនេះគេមានធ្វើកម្មវិធីថតរូបជាគូដើម្បីបានរង្វាន់ទើបរាងតូចអូសនាយឲ្យទៅថតជាមួយគ្នា ។
« យើងមិនថតទេ ឈប់អូសទៀតទៅមើល៍ » រាងក្រាស់ថាឲ្យតែ Tae មិនស្ដាប់ទេ ។
« គ្រាន់តែថតរូបមួយសោះ កុំរឹងពេកម៉ោ » រាងតូច និយាយផងអូសនាយផងទម្រាំតែបានឈរថតនៅមុខ ហាងជាមួយគ្នា ។
« លោកពូ!! ថតពួកខ្ញុំឲ្យលឿនៗមក » Tae ប្រាប់ទៅជាងថតទាំងញញឹមរួចជាស្រេច អត់តែរាងក្រាស់ទេ មុខក្រញ៉ូវតាមទម្លាប់ ។
« អេ៎ប្អូនមួយនោះ ញញឹមបន្តិចឡើង » ជាងថតប្រាប់ទៅ Jungkook តែនាយធ្វើមិនលឺទើប Tae ជួយលើក ដៃទាញមាត់នាយឲ្យញញឹមទាំងបង្ខំធ្វើឲ្យរាងក្រាស់សម្លឹងមុខគេបែបចង់ប្រកែក ។
STAI LEGGENDO
- បេះដូងវង្វេងម្ចាស់ - (Completed)
Storie d'amoreមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...