Part 48

5.4K 274 5
                                    

ក្រោយនិយាយជាមួយនាងរួចហើយ ពួកគេក៏បំបែកផ្លូវគ្នាមុននឹង Tae ក្រឡេកទៅឃើញ Ryuwon កំពុងដើរសំដៅទៅបន្ទប់ទើបគេងាកមើលឆ្វេងស្ដាំហើយរហ័សដើរទៅតាមតែម្ដង ។ ពេលចូលទៅដល់ចំពេលបន្ទប់ទឹកស្ងាត់ជ្រាបមិនមានអ្នកផ្សេង រាងតូចក៏ងាកទៅឃើញបំពង់ពន្លត់អគ្គិភ័យមួយគេក៏កាន់វាឡើងរង់ចាំឲ្យ Ryuwon ចេញមក ។

< ផាំង!! > គ្រាន់តែនាយចេញពីបង្គន់កន្លែងបត់ជើងមកភ្លាម Tae ក៏លើកបំពង់នោះវាយពីខាងក្រោយកញ្ជឹងកគេបណ្ដាលឲ្យ Ryuwon ដួលសន្លប់ផ្កាប់មុខ ភ្លាមៗ ។

« ដល់ពេលដែលឯងត្រូវសងបំណុលកម្មឲ្យយើងវិញហើយ Lee Ryuwon... » រាងតូចពោលតិចៗ ស្របពេលទាញកូនកាំបិតដែលគេលាក់ក្នុងចង្កេះខោ មកក្រៅប្រុងនឹងយកវាទៅចាក់ខ្នងខាងឆ្វេងអ្នកដែលសន្លប់លើដីហើយក៏ស្រាប់តែមានមនុស្សម្នាក់មកឃាត់គេពីក្រោយភ្លាមៗ ។

« Tae កុំ!! » សម្លេងហាមឃាត់ធ្វើឲ្យរាងតូចបែរ ទៅក៏បានឃើញ Jungkook គ្រវីក្បាលហាមមិនឲ្យគេសម្លាប់មនុស្សតែកំហឹងពេញពោះមិនអាចបកក្រោយបាន Tae ក៏បែរមកវិញចង់ចាក់ Ryuwon ម្ដងទៀត នៅតែរាងក្រាស់ឃាត់ដោយទាញគេឲ្យបែរមកហើយដណ្ដើមយកកាំបិតពីដៃគេ ។

« អូនកុំគិតធ្វើអីផ្ដេសផ្ដាសឲ្យសោះTae លែងដៃឲ្យកាំបិតមកបងមក!! » Jungkook

« ហ្ហឹកៗ គេជាអ្នកសម្លាប់ម៉ាក់អូន អូនត្រូវតែសម្លាប់គេសងសឹកឲ្យបាន បងថយចេញទៅអ្ហឹក » Tae យំស្រែកមិនព្រមឲ្យកាំបិតទៅគេទើបទាញទៅទាញមកក៏ជ្រុលមុខកាំបិតមុតប៉ះដៃរបស់រាងក្រាស់ឲ្យមានរបួសចេញឈាមតែម្ដង ។

« Jungkook!! ដៃ-ដៃបងមុតចេញឈាមហើយ ធ្វើយ៉ាងម៉េចទៅ! ធ្វើយ៉ាងម៉េចទៅ អ្ហឹក គួរធ្វើយ៉ាងម៉េច ហ្ហឺ...» រាងតូចចាប់ផ្ដើមស្លន់ស្លោរភ័យជាខ្លាំងមុននឹង ទម្លាក់កាំបិតពីដៃហើយផ្ទប់ក្បាលគេទាំងសងខាង អាការៈដូចជាមនុស្សបាត់បង់សតិយ៉ាងចឹងទើប Jungkook ប្រញាប់ចូលមកអោបគេឲ្យបាត់ភ័យ ។

« មិនអីទេTae បងមិនអីទេ កុំភ័យអី ពួកយើងត្រឡប់ទៅផ្ទះវិញទៅបានទេ? » នាយអង្អែលខ្នងគេថ្នមៗលួងរហូតទាល់តែរាងតូចលែងអីយល់ព្រមទៅជាមួយទើប Jungkook រហ័សនាំគេចេញពីទីនេះតាមច្រកអាសន្ននៅខាងក្រោយគ្មានអ្នកណាដឹងឡើយ ។

- បេះដូងវង្វេងម្ចាស់ - (Completed)Where stories live. Discover now