- New Day -
ព្រះអាទិត្យថ្ងៃថ្មីចាប់រះឡើងតាមទម្លាប់ នៅឡើយតែរាងតូចល្អិតទើបតែភ្ញាក់ពីដេកបើកភ្នែកប្រឹមៗទាំនៅគេងក្នុងភួយលើគ្រែនៅឡើយ ។
« ហ្ហឹម? » ដៃស្រឡូនបបោសទៅម្ខាងដើម្បីរាវអោបរាងសង្ហារតែមិនប៉ះធ្វើឲ្យ Tae បើកភ្នែកឡើងក៏មិនឃើញនាយទើបរហ័សក្រោកអង្គុយក៏បានលឺសម្លេងចេញពីផ្ទះបាយ គេក៏ញញឹមមុននឹងរើមើលអាវយឺតរបស់ Jungkook មកពាក់សឹមដើរសំដៅ ទៅរកនាយ ។
« អូខេចឹងឯងចាត់ចែងធ្វើការបាន ពេលរួចរាល់ចាំសរុបរបាយការណ៍ឲ្យខ្ញុំមកបានហើយ ប៉ុណ្ណឹងចុះ » នាយនិយាយទូរស័ព្ទជាមួយមនុស្សជំនិតពីរឿងការងារ ស្រាប់តែមានដៃមួយគូលូកមកអោបចង្កេះធ្វើឲ្យនាយញញឹមដាក់ទូរស័ព្ទចុះមុននឹងបែរមកបានឃើញផ្ទៃមុខស្រស់ស្អាតដែលគេស្រឡាញ់ពេញបេះដូងហើយបានថ្នាក់ថ្នមអស់ពេញមួយយប់ អារម្មណ៍ល្អមែនទែន ជាអ្វីដែលគេមិនធ្លាប់ទទួលបានទាល់តែសោះ ។
« អូនភ្ញាក់ហើយហ្អេ៎ យ៉ាងម៉េច? មានឈឺខ្លួនត្រង់ណាឬអត់? » Jungkook សួរតែរាងតូចញញឹមគ្រវីក្បាលដូចក្មេងដាក់នាយ ។
« ក៏ឈឺខាងក្រោមតិចតួច តែប្រហែលជាបងវិញទេដែលឈឺជាងអូននោះដោយសារអូន... » Tae ធ្វើមុខក្រែងចិត្តព្រោះយប់មិញគេខាំផងខ្ញៅខ្នងនាយផងឡើងស្នាមអស់រលីង ។
« ប៉ុណ្ណឹងៗម៉េចនឹងអាចធ្វើឲ្យបងឈឺបាននោះ កុំធ្វើមុខចឹងអី » រាងក្រាស់ញញឹមក្រសោបថ្ពាល់គេលួងលោមទើបរាងតូចមានតែញញឹមឲ្យគេឃើញវិញមុននឹងឈោងដៃអោបកនាយម្ដងទៀតដូចខ្លាចបាត់បង់គេធ្វើឲ្យJungkook ក្នាញ់គេណាស់ក៏លើកកាយតូចពរដូចកូន Tae ក៏ចេះណាស់ដែរ ជើងទាំងពីរកៀបជាប់ចង្កេះគេហើយផ្ទប់មុខនឹងចន្លោះកនាយបណ្ដោយឲ្យរាងក្រាស់ធ្វើអាហារពេលព្រឹកទាំងបែប នេះ ។ ពេលធ្វើរួចនាយក៏ដាក់ឲ្យគេអង្គុយលើភ្លៅវិញដើម្បីស្រួលញ៉ំាជាង ។
« ម៉ោះហារមាត់ » Jungkook ហាន់សាច់ជ្រូកផ្ទាប់ជាមួយពងទាដែលចៀនហើយបញ្ចុកទើបរាងតូចហារ មាត់ទទួលញ៉ំាទំពារឡើងថ្ពាល់ប៉ោងឲ្យរាងក្រាស់ញញឹមនឹងភាពគួរឲ្យស្រឡាញ់របស់គេ មិនខុសពីកាល7ឆ្នាំមុនទេ ។
![](https://img.wattpad.com/cover/312627954-288-k706345.jpg)
YOU ARE READING
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...