Part 4

2.3K 180 0
                                    

   ក្រោយពីទិញបានរបស់ដែលរាងតូចចូលចិត្តហើយ Jungkook ក៏នាំគេមកផ្ទះវិញដូចសព្វដង ពេលមកដល់ខាងមុខផ្ទះ Tae ក៏រើកូនសោរពីកាតាបមកចាក់សោររបង ។

« ម៉េចក៏ផ្ទះឯងងងឹតចឹង? ឯណាអ្នកមីង? » Jungkook ទាំងបារម្ភ ។

« ម៉ាក់យើងទៅលេងផ្ទះលោកតានៅស្រុកប្រហែលបីបួនថ្ងៃទៀតបានមកវិញ នេះយើងនៅម្នាក់ឯងអត់ដឹងធ្វើម្ហូបអីញ៊ាំទេ សំណាងហើយបានឯងទិញរបស់អស់នេះឲ្យញ៊ាំ » Tae សើចលិបភ្នែកដាក់ឲ្យរាងក្រាស់ឃើញហើយញញឹមតាមតែក៏នៅបារម្ភដដែល ។

« ឯងនៅតែម្នាក់ឯងកើតដែរហ្អេ៎? ឲ្យយើងមកកំដរឬអត់? » Jungkook

« នេះឯងនិងម៉ាក់យើងជាមនុស្សតែមួយហ្អីនៀក សូម្បីម៉ាក់ក៏ឲ្យយើងហៅឯងមកកំដរដែរ ធ្វើមើលតែយើងជាកូនក្មេង » Tae និយាយទាំងជ្រួញមាត់ ។

« មកពីឯងក្មេងមែនហ្នឹង » ព្រោះរាងគេតូចល្អិត កម្ពស់ទាបដូចកូនក្មេងមែន នាយមិនបានកុហកទេ ។

« ឆើសយើងនៅតែឯងបាន ឯងឆាប់ទៅផ្ទះទៅ » Tae

« ច្បាស់ហើយហ្អេ៎ថាមិនឲ្យយើងនៅកំដរ? » Jungkook

« ទៅផ្ទះភ្លាមទៅ Jeon Jungkook » រាងតូចបើកភ្នែកធំៗខាំធ្មេញដេញទើបរាងក្រាស់ខ្ជិលប្រកែកជាមួយគេ ។

« អឺៗអឺ ទៅក៏ទៅ ByeBye » Jungkook

« ByeBye!! » ពួកគេលាគ្នា ឯរាងក្រាស់ឈរមើល Tae ចូលផ្ទះចាក់សោររបងរួចរាល់ហើយបើកភ្លើងភ្លឺពេញផ្ទះទើបនាយសម្រេចចិត្តដើរទៅផ្ទះរបស់ខ្លួនដែលនៅផ្លូវចូលខាងមុខទៀតឯណោះ តែពេលមកដល់ក៏បានឃើញឡានខ្មៅពីរគ្រឿងចតនៅផ្លូវខាងមុខផ្ទះរបស់គេ ក៏ដឹងហើយថាជាប៉ាគេនាំកូនចៅមកទៀតទាល់តែបាន ។

« បងញ៊ាំទៅ » អ្នកស្រីJeon និយាយជាមួយស្វាមីមុននឹងងាកទៅបានឃើញកូនប្រុសបើកទ្វារដើរចូលមកក៏ញញឹមត្រេកអរ ។

« អ៎Jungkook មកហើយហ្អេ៎កូន? ឆាប់លាងដៃមកញ៊ាំបាយជាមួយគ្នាមក » គាត់និយាយឡើងឲ្យលោក Jeon ជាស្វាមីក៏ដូចជាលោកប៉ារាងក្រាស់បែរមកមើលមុខ Jungkook ផ្ទុយទៅវិញនាយធ្វើមុខស្មើដើរចូលមកពួកគាត់ ។

« មកទីនេះធ្វើអី? គ្មានអ្នកណាស្វាគមន៍ប៉ាទេ » គេនិយាយបែបនោះដាក់គាត់ដូចស្អប់គ្នាតាំងពីជាតិណាមកចឹង ។

- បេះដូងវង្វេងម្ចាស់ - (Completed)Donde viven las historias. Descúbrelo ahora