ពេញមួយយប់ដែល Jungkook គេងមិនលក់ព្រោះបារម្ភពីរាងតូច ខ្លាចថ្ងៃណាមួយលំបាកដោយសារប៉ាខ្លួនទាល់តែមេឃជិតភ្លឺទើបគេដាច់ចិត្តគេង តែប៉ុន្មានម៉ោងសោះ មេឃក៏ភ្លឺបាត់ទៅហើយ ។
« ព្រឹកណាស់ហើយម៉េច Jungkook នៅមិនទាន់ចុះមកទៀត? នាងឆាប់ទៅមើលគេបន្តិចមើល៍ » អ្នកស្រី Jeon ដែលកំពុងអង្គុយលើរទេះប្រាប់ទៅអ្នកបម្រើតែមិនទាន់បានអីផង នាយជាកូនក៏ដើរចុះពីលើផ្ទះបែបត្រហេបត្រហបតែម្ដង ។
« Jungkook ថ្ងៃនេះភ្ញាក់យឺតម្ល៉េះកូន ឆាប់មកញ៊ាំអាហារពេលព្រឹកមក » អ្នកស្រី Jeon
« ថ្ងៃនេះអត់ញ៊ាំទេម៉ាក់ ខ្លាចទៅសាលាមិនទាន់ កូនទៅហើយ » នាយពាក់ស្បែកជើងយ៉ាងប្រញាប់ប្រញាល់រួចក៏រត់ចេញពីផ្ទះទៅរករាងតូច ដោយសារខ្លាច Tae ចាំយូរទើបមិនញ៊ាំអីសោះតែម្ដង ។ តែពេលមកដល់មុខផ្ទះរាងតូចបែរជាមិនឃើញគេ ឃើញតែអ្នកស្រី Kim កំពុងចោលសម្រាម ។
« អ្នកមីង!! Tae ទៅហើយឬនៅ? » Jungkook
« អ៎Jungkook!! Tae ទៅសាលាយូរហើយ ព្រោះអីមានសិស្សច្បងម្នាក់មកទទួលហើយប្រាប់ទៀតថាឈ្មោះ Jaemin » គ្រាន់តែលឺឈ្មោះនាយនោះ Jungkook ក៏ធ្លាក់ថ្លើមក្ដុកតែម្ដង រាល់ដងរាងតូចចាំគេទៅសាលាជាមួយគ្នាទោះបីយូរប៉ុណ្ណាក៏ដោយតែថ្ងៃនេះ Tae ធ្វើខ្លួនប្លែកព្រោះសិស្សច្បងម្នាក់នោះទៅវិញ ។
« បាទអរគុណ ចឹងខ្ញុំទៅសិនហើយ ជម្រាបលា » នាយអោនគោរពលាគាត់រួចក៏ដើរទៅទាំងទឹកមុខមិនល្អទាល់តែសោះ ។
ពេលមកដល់សាលា Jungkook ក៏ដើរទៅថ្នាក់ ចៃដន្យក៏ឃើញ Tae កំពុងឈរកាន់ដៃជាមួយ Jaemin នៅមុខថ្នាក់តែម្ដងបែបស្និទ្ធស្នាលខ្លាំងណាស់ មុននឹងរាងតូចបែរមកឃើញនាយ ។
« អេ៎Jungkook!! ថ្ងៃនេះឯងមកយឺតម្ល៉េះ រវល់ធ្វើអី? » Tae
« ចុះឯងមកលឿនម្ល៉េះ ក្រែងថាចាំមកជាមួយគ្នារាល់ថ្ងៃនោះអី » នាយសួរទាំងមុខស្មើ អន់ចិត្តនឹងគេ ។
« គឺបងខលប្រាប់ Tae តាំងពីយប់មិញថាទៅទទួលហើយមកញ៊ាំអាហារពេលព្រឹកជាមួយគ្នាហ្នឹងណា៎មែនទេ Tae? » Jaemin ឆ្លើយជំនួសរួចក៏អោនមុខមើលរាងតូចយ៉ាងជិតសឹងតែប៉ះគ្នាទៅហើយ ។
![](https://img.wattpad.com/cover/312627954-288-k706345.jpg)
YOU ARE READING
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...