Part 12

2.1K 149 0
                                    

បន្ទាប់ពីទទួលបានរូបភាពទាំងអស់នោះហើយ Jungkook ក៏គិតរកមើលវិធីដែលអាចជួយរាងតូចបានតែថាទៅគេមិនស្គាល់ទីតាំងរបស់ពួកវា ហើយក៏មិនដឹងថានៅទីនោះមានស្អីខ្លះនោះដែរតែគេមិនខ្វល់ទេ ពេលនេះរាងតូចមានគ្រោះថ្នាក់ គេក៏មិនអាចនៅអង្គុយស្ងៀមៗបានដែរ ស្រាប់តែកំពុងឈរមុខសាលាសុខៗក៏មានមនុស្សបើកឡានមកឈប់នៅចំពោះមុខគេភ្លាម ។

« ចៅហ្វាយផ្ញើរបស់នេះមកឲ្យអ្នកប្រុស » កូនចៅម្នាក់របស់ប៉ាគេហុចទូរស័ព្ទមួយឲ្យទៅនាយរួចក៏បើកឡានហួសទៅធ្វើឲ្យ Jungkook ដំបូងក៏ឆ្ងល់តែបើកមើលទូរស័ព្ទនោះក៏បានឃើញទីតាំងដែលគេចាប់ Tae ទើបនាយប្រញាប់ទៅតែម្ដង ។

ទីបំផុតនាយក៏មកដល់ដោយមិនចំណាយពេលយូរព្រោះទីតាំងក៏មិនឆ្ងាយពីសាលាដែរតែអ្វីដែលពិបាក នោះគឺមានមនុស្សពីរបីនាក់កំពុងឈរយាមនៅខាងមុខទើប Jungkook ប្រើល្បិចរើសដុំថ្មទៅគប់ទៅកៀនម្ខាងនៃបន្ទប់ជួលនោះធ្វើឲ្យពួកវាលឺហើយនាំគ្នាដើរទៅមើល ជាឱកាសឲ្យនាយបានចូលទៅតែចំពេលមិនចាក់គន្លឹះទៀត គេក៏ស្រួលក្នុងការបើកចូលទៅផងដែរ ។

< ក្រាក... > នាយបើកចូលយឺតៗរួចក៏ប្រញាប់រកមើល Tae ព្រោះមានក្មេងប្រុសប្រហែលជាជិត10 នាក់ទៀតដែលគេចាប់មកឃុំជាមួយគ្នាក្នុងបន្ទប់ងងឹត ភ្នែកពួកគេត្រូវចងជាប់ហើយមានស្កុតបិទមាត់មិនឲ្យនិយាយទៀតផង អ្វីដែលពិបាកទទួលយកគឺក្មេងខ្លះត្រូវបានគេធ្វើបាបទាំងរាងកាយនិងកន្លែងសំខាន់ៗដូចជាយករបស់រឹងទៅធ្វើទារុណកម្មឡើងទ្រោមខ្លួនដេកដួលដូចមនុស្សស្លាប់យ៉ាងចឹង ។ ដើរៗរហូតដល់ខាងចុងនៃបន្ទប់ Jungkook ក៏បានឃើញរាងតូចដែលគេកំពុងរកដែលត្រូវបានគេបិទមាត់ចងដៃបង្ខំឲ្យដេកនៅក្នុងអាងពោរពេញដោយទឹកត្រជាក់ទាំងដែលគេដោះអាវនិងឲ្យស្លៀកតែខោខ្លីមួយប៉ុណ្ណោះឯមនុស្សបានដេកសន្លប់ត្រាំក្នុងអាងនោះទៅហើយ។

« ចង្រៃយ៎!! » រាងក្រាស់សង្គ្រឺតធ្មេញខឹងពួកដែលធ្វើឲ្យមនុស្សគេស្រឡាញ់មកជួបរឿងបែបនេះមុននឹងប្រញាប់លើកគេចេញមកហើយដោះអាវក្រៅសិស្សសាលារបស់គេមកដណ្ដប់ឲ្យព្រោះរាងតូចរងារឡើងស្លេកស្លាំងទាំងមុខនិងខ្លួនដល់សន្លប់ មិនមែនជារឿងលេងសើចទេ ។

- បេះដូងវង្វេងម្ចាស់ - (Completed)Donde viven las historias. Descúbrelo ahora