ស្អែកឡើងរាងតូចក៏បានចេញពីមន្ទីរពេទ្យមកសម្រាកនៅផ្ទះវិញ ដោយមានម៉ាក់គេនិងJungkook កំដរជិះតាក់ស៊ីមក ។
« អង្គុយចុះថ្នមៗប្រយ័ត្នវិលមុខ » រាងក្រាស់និយាយស្របពេលកាន់ដៃគេឲ្យអង្គុយលើគ្រែយឺតៗ ។
« យើងគ្មានកើតអីផង ឯងនេះដូចជាថ្នមយើងពេកទេដឹង? » Tae ថាឲ្យនាយព្រោះនាយមើលថែគេទុក ដូចជាកូនក្មេង ថ្នមមិនឲ្យដើរមិនឲ្យអង្គុយ សូម្បីមុននេះចុះពីតាក់ស៊ីក៏ចង់បីគេមកបន្ទប់ថែមទៀត ចេះបានគេប្រកែកមុនទេ ។
« មកពីឯងនៅខ្សោយទើបបានជាត្រូវថ្នមខ្លួនហ្នឹងណា៎ មិនដឹងអីសោះ » Jungkook ស្ដីឲ្យវិញស្របពេលទាញគេឲ្យគេងធ្វើឲ្យរាងតូចបានត្រឹមពេបមាត់តែក៏គេងតាមដែលគេនាំដដែល សូម្បីអ្នកស្រីKim ដែលឈរមើលពីក្រោយនោះក៏លួចញញឹមព្រោះគាត់ក៏ធ្លាប់ឆ្លងកាត់អារម្មណ៍ស្នេហាអីអស់នេះ ទើបដឹងច្បាស់ថា Jungkook មានចិត្តទៅលើកូនគាត់ ទាំងបារម្ភ ទាំងជួយ ទាំងមើលថែគ្រប់សព្វ បើមិនស្រឡាញ់ទេ មានអ្នកណាមកធ្វើរឿងអស់នេះទៅ?
ពេលដាក់ឲ្យ Tae សម្រាកហើយគ្រប់គ្នាក៏ចេញមកវិញសឹមរាងចំណាស់ជូនដំណើរ Jungkook ចេញមកដល់ខាងក្រៅផ្ទះ ។
« អរគុណហើយណា៎ Jungkook ដែលជួយកូនមីងច្រើនយ៉ាងនេះ » អ្នកស្រីKim ពោលទាំងញញឹមស្រទន់ដាក់គេ ។
« មិនអីទេអ្នកមីង យ៉ាងណាក៏ខ្ញុំត្រូវតែជួយ Tae ស្រាប់ហើយ » នាយញញឹមដាក់គាត់វិញ ទឹកមុខដែលមនុស្សចង់ធ្វើគ្រប់យ៉ាងសម្រាប់អ្នកដែលខ្លួនឯងស្រឡាញ់បង្ហាញច្បាស់ៗតែម្ដង ។
« មិនដឹងថាក្មួយជួយព្រោះហេតុផលអីទេក៏មីងនៅតែអរគុណជំនួស Tae ដែរហើយបើ Jungkook ចង់មកមើល Tae ឬមកលេងផ្ទះមីងពេលណាក៏បានដែរណា៎ មីងចាំត្រៀមរបស់ឆ្ងាញ់ៗទុកឲ្យញ៊ាំ » អ្នកស្រីKim
« បាទអ្នកមីង អ៊ីចឹងខ្ញុំទៅផ្ទះវិញហើយ ជម្រាបលា » Jungkook ញញឹមអោនលាគាត់សឹមត្រឡប់ទៅផ្ទះគេវិញទាំងមិនភ្លេចក្រឡេកមើលទៅបង្អួចបន្ទប់របស់ Tae ដែរ ។
Skip៚
ពេលយប់ក៏ចូលមកដល់ បន្ទាប់ពីញ៊ាំបាយងូតទឹក ហើយ រាងក្រាស់ក៏ទាញទូរស័ព្ទចុចផ្ញើសារទៅរក Tae សួរសុខទុក្ខគេតែម្ដង ។
YOU ARE READING
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...