Part 15

2.1K 146 0
                                    

- High school -

Jungkook និងរាងតូចនាំគ្នាដើរចូលសាលាបណ្ដើរនិយាយគ្នាបណ្ដើរស្រាប់តែ Jaemin ចេញមកពីកន្លៀតណាមិនដឹងទេសំដៅមករក Tae នាំឲ្យរាងក្រាស់បានឃើញហើយក៏ប្រែទឹកមុខមួយរំពេច ។

« អរុណសួស្ដី Tae » Jaemin ញញឹមដាក់គេទាំងមិនភ្លេចក្រឡេកមើល Jungkook ដែលកំពុងតែមើលមកគេដូចគ្នា ។

« អរុណសួស្ដីសិស្សច្បង!! និយាយចឹងបងមានរឿងថ្ងៃមុនយ៉ាងម៉េចហើយ? » Tae សួរទាំងមិនដឹងសោះថាអ្នកដែលគេបារម្ភសួរសុខទុក្ខ តាមពិតជាមនុស្ស គ្រោះថ្នាក់បំផុតចំពោះគេ ។

« អ៎បងមិនអីទេ អរគុណណា៎ដែលកាលណោះ Tae ប្រញាប់ទៅជួយបងទាំងយប់ » Jaemin ចាប់ដៃរាងតូចបំណងបញ្ឈឺ Jungkook ។

« ជួយអីទៅបើខ្ញុំខ្លួនឯងក៏ត្រូវគេវាយសន្លប់ចូលពេទ្យ ដែរហ្នឹង និយាយចឹងកាលយប់នោះបងមានឃើញថាអ្នកណាវាយខ្ញុំឬអត់ បើបានដឹងស្រួលខ្ញុំប្ដឹងប៉ូលិសឲ្យចាប់ ណាមួយកុំឲ្យគ្រោះថ្នាក់ដល់បងទៀតផង » កាលបើ Tae សួរនាំដូច្នោះ Jaemin ក៏ប្រែជាសម្លឹងគេយ៉ាងមុតមាំ ព្រោះមើលទៅក្មេងនេះធ្វើបាបបានតែពេលត្រូវថ្នាំសន្លប់ប៉ុណ្ណោះ នៅចង់ឲ្យប៉ូលិសចាប់ពួកគេថែមទៀត រីឯJungkookឃើញទឹកមុខនាយមិន ស្រួលក៏ប្រញាប់បន្លប់ភ្លាម ។

« Tae ឆាប់ទៅថ្នាក់ទៅប្រយ័ត្នយឺត » Jungkook

« អ្ហឹមសិស្សច្បង ByeBye » រាងតូចលាហើយក៏ដើរទៅមុនចំណែករាងក្រាស់មើលមុខ Jaemin បន្តិចក៏ដើរទៅតាម ។

« មើលគេឲ្យបានល្អទៅ ប្រយ័ត្នភ្លេចខ្លួនពេលណា យើងច្រឡំដៃផុសវីដេអូមួយនោះលេង » Jaemin គម្រាមឲ្យ Jungkook លឺហើយក្ដាប់ដៃចូលគ្នាបែរមកសួរគេ ។

« ថ្ងៃត្រង់នេះចង់ជួបគ្នានៅឯណា? » Jungkook

« តារាងបាល់បោះចាស់នៅក្រោយសាលា តែយើងចង់ប្ដូរទៅពេលយប់វិញ កុំតែឯងកំសាកមិនហ៊ានទៅបានហើយ មិនចឹងទេស្អែកនេះហ្វេសប៊ុក យូធូបច្បាស់ជា trending វីដេអូនោះមិនខាន » Jaemin ញញឹមចុងមាត់ នៅលើកដៃទះថ្ពាល់រាងក្រាស់ថែម ទៀតសឹមដើរចេញទៅទុកឲ្យនាយឈរក្ដាប់ដៃម្នាក់ឯង ។

Skip៚

- ពេលយប់

បន្ទាប់ពីរៀនគួរចប់ រាងក្រាស់ក៏ជូន Tae មកផ្ទះវិញតាមទម្លាប់ ពេលគេចូលទៅបាត់នាយក៏បកក្រោយទៅកន្លែងណាត់ជួបជាមួយ Jaemin វិញតាមសន្យា ព្រោះយ៉ាងណាក៏គេត្រូវជួយដោះស្រាយរឿងនេះដើម្បីកុំឲ្យរាងតូចមានបញ្ហាដែរ ។

- បេះដូងវង្វេងម្ចាស់ - (Completed)Où les histoires vivent. Découvrez maintenant