< ឆាច់!! >
« អាយ៎!!!! » Tae ស្រែកទាំងភ័យខ្លាចពេលប្រុសម្នាក់នោះជះទឹកពណ៌លឿងមកលើមុខគេ នឹកស្មានថាជាទឹកអាស៊ីតទើបរាងតូចភ័យដល់ដួលខ្ទប់មុខយំហ៊ូតែម្ដង ។
« លើកនេះគ្រាន់តែជាទឹកក្រូចប៉ុណ្ណោះ បើនៅតែហ៊ានរឹងដណ្ដើមរបស់អ្នកដទៃទៀតប្រយ័ត្នលើកក្រោយដើរសុខៗមានគេជះទឹកអាស៊ីតដាក់ទៅលឺទេ? » ប្រុសបិទមុខសំឡុតរាងតូចមិនឲ្យលឺខ្លាំងទេ ស្របពេលដែលមានសន្តិសុខខុនដូដើរយាមបានឃើញហើយក៏ដើរចូលមកមើលទើបប្រុសនោះប្រញាប់រត់គេចខ្លួនបាត់ទៅ ។
« លោកមានកើតអីដែរទេ? » សន្តិសុខអោនសួរតែ Tae គិតតែពីយំ ខួរក្បាលគេក្រឡាប់ចាក់អស់ហើយ ពីដើមមកគេមិនដែលដណ្ដើមរបស់ឬមនុស្សរបស់អ្នកណាទេតែហេតុអីប្រុសនោះថាគេដណ្ដើមរបស់អ្នកដទៃទៅវិញ គេពិតជាឆ្ងល់ណាស់ ។
Skip៚
< ក្រាក > ទ្វារបើកឡើងដោយ Jungkook ព្រោះមុននេះសន្តិសុខបានខលទៅប្រាប់ហេតុការណ៍ពីរាងតូចទើបគ្រាន់តែការងារចប់ភ្លាម គេក៏ប្រញាប់បើកឡានត្រឡប់មកវិញភ្លាមតែម្ដង ។
« Tae អូនយ៉ាងម៉េចហើយ? » នាយចូលមកសួរអ្នកដែលអង្គុយអោបតុក្កតាខ្នើយលើសាឡុងបែបតក់ស្លុតជាមួយរឿងអម្បាញ់មិញនៅឡើយ ។
« Jungkook ហ្ហឹកៗអូនខ្លាចណាស់ » រាងតូចយំប្រាប់ទើបរាងក្រាស់អង្គុយចុះអោបគេយ៉ាងណែនកុំឲ្យខ្លាចទៀត ។
« កុំខ្លាចអីៗមានបងនៅទីនេះហើយ គ្មានអ្នកណាធ្វើអីអូនបានទេ កុំខ្លាច... » Jungkook អង្អែលក្បាលគេថ្នមៗលួងលោម ឃើញរាងតូចបែបនេះធ្វើឲ្យគេឈឺចាប់ណាស់ដូចកាលពី7ឆ្នាំមុនយ៉ាងចឹងដែរ ម្ដងណាក៏គេជាអ្នកដំបូងគេដែលឃើញ Tae មានបញ្ហាដែរ ។
« មុននេះប្រុសម្នាក់នោះជះទឹកក្រូចដាក់អូន អូនស្មានតែទឹកអាស៊ីត ហ្ហឹកៗ អូនខ្លាចខ្លាំងណាស់ ចុះបើថ្ងៃក្រោយគេត្រឡប់មកវិញហើយជះទឹកអាស៊ីតដាក់អូនពិតមែន អូនធ្វើយ៉ាងម៉េចទៅJungkook អូនខ្លាចខ្លាំងណាស់ » Taeនិយាយផងដង្ហក់ផងបែបភ័យខ្លាចធ្វើឲ្យរាងក្រាស់កាន់តែអាណិតគេព្រោះមិនដែលឃើញរាងតូចទន់ខ្សោយដល់ថ្នាក់នេះទេ ។
VOCÊ ESTÁ LENDO
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...