Part 46

1.9K 118 0
                                    

Skip៚

ពេលវេលាមួយពប្រិចភ្នែកបានកន្លងផុតទៅហើយតាំងពីថ្ងៃនោះដែល Jungkook បានចេញពីមន្ទីរឃុំឃាំងហើយគេត្រូវសម្រាកព្យាបាលរបួសគ្រាំក្នុងផង លើស្បែកផ្ទាល់ផងយូរគួរសមដែរទម្រាំតែអាចជា គេក៏ប្រញាប់ចេញទៅតាមរករាងតូចដោយចាំឃ្លាំ មើល Ryuwon ចេញពីស្នងការហើយថាគេនឹងទៅណាតែ Ryuwon ដឹងខ្លួនមុនបើកឡាននាំគេវង្វេងពេញសេអ៊ូលរហូតមិនអាចមានឱកាសបានឃើញ Tae ទាល់តែសោះ ។

- ភោជនីយដ្ឋាន

យប់នេះ Ryuwon បាននាំរាងតូចចេញពីអាផាតមិនរបស់គេមកញ៉ំាអាហារពេលល្ងាចនៅទីនេះ បរិយាកាសរ៉ូមែនទិចដូចដែលពួកគេធ្លាប់មកជាមួយគ្នា ។

« អង្គុយចុះមកអូនសម្លាញ់ » Ryuwon វាចារយ៉ាង ស្រទន់ធ្វើឲ្យរាងតូចញញឹមមិនសូវសមបែបខ្លាចគេមុននឹងអង្គុយចុះតាមគេប្រាប់សឹមនាយទាញកៅអីមកអង្គុយក្បែរគេវិញ ។

« សុំទោសផងណា៎ តាំងពីត្រឡប់មកត្រូវគ្នាវិញបង ទើបតែមានពេលបាននាំអូនចេញមកខាងក្រៅ អូនខឹងបងដែរទេ? » នាយសួរទាំងសម្លេងផ្អែមបង្កប់ទៅ ដោយភាពបង្គាប់បញ្ជានាំឲ្យ Tae ដែលធ្លាប់តែមានទឹកមុខស្រស់ស្រាយ ពេលនេះប្រែក្លាយជាមើលទៅ បាក់ស្បាតជាមួយនាយខ្លាំងណាស់ ។

« មិន-មិនអីទេ បងជាប៉ូលិសមានការងាររវល់ច្រើន ជារឿងធម្ម-ធម្មតា អូនយល់ » រាងតូចឆ្លើយទាំងមិនហ៊ានមើលមុខនាយចំៗទើប Ryuwon ញញឹមថើបថ្ពាល់គេមួយខ្សឺតធ្វើឲ្យ Tae ភ្ញាក់ព្រើតហើយក៏ចាប់ផ្ដើមញ័រខ្លួនភ្លាម ។

« អ៊ីចឹងពួកយើងហៅអីញ៉ំាទៅ អ្នកបម្រើ!! » គេលើកដៃហៅបុគ្គលិកមករកខ្លួន ។

« អូនសុំចូលបន្ទប់ទឹកមួយភ្លែតបានទេ? » Tae សុំទាំងខ្លាចចិត្តនាយ ។

« ចង់ឲ្យបងទៅជាមួយឬអត់? » Ryuwon សួរស្របពេលបើកមីនុយមើលធ្វើឲ្យរាងតូចមិនហ៊ានប្រកែកទើបគេញញឹមបែរមកវិញ ។

« បងនិយាយលេងទេ អូនទៅក៏ទៅចុះតែឆាប់ត្រឡប់មកវិញព្រោះបងមិនចូលចិត្តរង់ចាំយូរទេ អូនក៏ដឹងដែរត្រូវទេ? » នាយនិយាយធម្មតាៗតែដូចជាការគម្រាមច្រើនជាងទើប Tae ងក់ក្បាលរហ័សក្រោកឡើងទៅរកបន្ទប់ទឹកមិនហ៊ានដំអក់ឡើយ ។

- បេះដូងវង្វេងម្ចាស់ - (Completed)Onde histórias criam vida. Descubra agora