- 3days later
រយៈពេល3ថ្ងៃបានកន្លងផុតទៅ ។ ងាកមកមើលទំនាក់ទំនងស្នេហារបស់JungkookនិងTaehyung កាន់តែមានភាពល្អូកល្អើនរឹតតែខ្លាំងឡើង សឹងតែថ្ងៃខ្លះពួកគេមិនអើពើនឹងការងារដើម្បីបានចំណាយ ពេលវេលានៅជាមួយគ្នារហូតដល់ធ្វើឲ្យរាងតូចភ្លេចគិតដល់គូដណ្ដឹងដែលបានសុំគេរៀបការរួចរាល់ ឯគេក៏យល់ព្រមដែរតែនៅតែបំពានសន្យាមកសាងក្ដីស្នេហាជាមួយនាយនៅត្រង់នេះទៅវិញ ។
- High School
ពេលនេះអ្នកទាំងពីរកំពុងកាន់ដៃគ្នាដើរនៅក្នុងបរិវេណរបស់វិទ្យាល័យដែលធ្លាប់រៀនជាមួយគ្នា ដូចជាកំពុងមករំលឹកអនុស្សាវរីយ៍ជាច្រើនដែរ ។
« នឹកឃើញកាលនៅរៀន បងចូលចិត្តមកលេងបាល់បោះនៅទីនេះខ្លាំងណាស់ » Tae និយាយឡើងពេលនាំគ្នាដើរមកដល់តារាងបាល់បោះ ។
« Tae ដឹងថាហេតុអីបានជាបងចូលចិត្តលេងបាល់បោះឬអត់? » Jungkook
« ហេតុអី? » Tae
« ព្រោះកាលនោះអូនស្រឡាញ់អ្នកលេងបាល់បោះនោះអី ប៉ុន្តែអ្នកណាទៅដឹងថាអូនគ្មានចាប់អារម្មណ៍បងសោះទាំងដែលបងខំប្រឹងលេងដើម្បីអូន ហីយ៉ា!! គិតៗទៅអន់ចិត្តដល់ហើយ » នាយធ្វើជាគ្រវីក្បាលលេងទឹកមុខដាក់រាងតូច ។
« ឡប់មែន! តាមពិតអូនមិនមែនចូលចិត្តអ្នកលេងបាល់បោះទេតែអូនចូលចិត្តមើលគេលេងបាល់រួចហើយដោះអាវបញ្ចេញសាច់ដុំថែមទាំងបែកញើសជោគខ្លួន គ្រាន់តែគិតក៏ដឹងថាស៊ិចស៊ីប៉ុណ្ណាដែរ » ទីបំផុត Tae ក៏និយាយការពិតចេញមកអស់ នៅញញឹមអៀនថែមទៀត ។
« អូ៎ អូននេះខូចតាំងពីក្មេងតែម្ដងហើយ » Jungkook ច្បិចថ្ពាល់រាងតូចឲ្យគេសើចរួញកមុននឹងក្រឡេកឃើញបាល់មួយនៅក្បែរបង្គោលសំណាញ់ ។
« Jungkook បាល់!! » Tae ចង្អុលប្រាប់ទើបរាងក្រាស់ដើរទៅរើសវាយកមក ។
« មកសាកលេងជាមួយគ្នាទេ? » Jungkook
« ដែលខ្លាចបងពីអង្កាល? ក្រែងកាលពីមុន បងចាញ់អូនតើស » Tae
« បងចាញ់ មកពីអូនលួចខាំបងប៉ុណ្ណោះ ចាំមើលបើម្ដងនេះបងឈ្នះអូន បងនឹងខាំអូនវិញមិនខាន » Jungkook និយាយប៉ុណ្ណឹងហើយ រាងតូចនៅពេបមាត់ឌឺគេទៀតទើបរាងក្រាស់មូរដៃអាវឡើងសឹមចាប់ផ្ដើមលេងជាមួយ Tae ដោយម្ដងនេះគេមិនបន្ធូរដៃដូចមុនឡើយ លេងផងបន្លំថើបបន្លំស្ទាបផងទាល់តែបោះបាល់ចូលសំណាញ់បានសម្រេច រួចគេក៏ស្ទុះមកលើកពររាងតូចហើយថើបមាត់គេយ៉ាងផ្អែមល្ហែមបំផុត ។
![](https://img.wattpad.com/cover/312627954-288-k706345.jpg)
YOU ARE READING
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...