Part 32

2K 156 0
                                    

« គេជាមិត្តភក្តិកាលនៅរៀនជាមួយអូនទើបណាត់គ្នាញ៉ំាបាយធម្មតាប៉ុណ្ណោះ បងកុំយល់ច្រឡំអីណា៎ » កាលបើ Tae ណែនាំបែបនោះទៅកាន់គូដណ្ដឹងគេ ហើយ Jungkook ដែលកំពុងអង្គុយត្រង់នេះក៏ស្ទើរធ្លាក់ថ្លើមតែព្យាយាមធ្វើពុតធម្មតាកុំឲ្យ Ryuwon សង្ស័យនាំទុក្ខដល់រាងតូច ។

« សួស្ដី!! ខ្ញុំ Jeon Jungkook ជា...មិត្តភក្តិរបស់ Tae » នាយងើបឈរឡើងលូកដៃបោះទៅឲ្យ Ryuwon ទាំងមិនសូម្បីសម្លឹងភ្នែករាងតូចព្រោះគេដឹងថា Tae ប្រាកដជាកំពុងភ័យហើយ គេគួរតែជួយសម្ដែងមិនចឹងឬ?

នាយកម្លោះ Ryuwon ស្របពេលកំពុងមានអារម្មណ៍មិនល្អចំពោះនាយដែលណាត់ជួបជាមួយរាងតូចស្ងាត់ៗផងនោះក៏អោនភ្នែកមើលដៃរបស់គេបន្តិចទើបសម្រេចចិត្តចាប់ដៃតបទៅវិញ ។

« សួស្ដី!! ខ្ញុំ Lee Ryuwon ជាសង្សារ អូ៎មិនមែនទេ គឺគូដណ្ដឹងដែល Tae ស្រឡាញ់ជាងគេបំផុតនោះអី មែនទេអូនសម្លាញ់? » នាយនិយាយហើយក៏ស៊កដៃម្ខាងអោបចង្កេះរាងតូចធ្វើឲ្យសាមីខ្លួនភ្ញាក់ព្រើតញញឹមដាក់នាយវិញទាំងមានអារម្មណ៍ខុសចំពោះ Jungkook តែគេពិតជាមិនដឹងគួរដោះស្រាយយ៉ាងម៉េចជាមួយស្ថានការណ៍ទាន់ហន់បែបនេះទេ ។ រាងក្រាស់ពេលឃើញពួកគេស្និទ្ធស្នាលគ្នាពេញភ្នែកបែបនេះ គេក៏ឈឺចិត្តណាស់ តែនៅប្រឹងធ្វើដូចខ្លួនឯងគ្មានបញ្ហាដដែល ។

« Tae បាននិយាយពីរឿងលោកឲ្យខ្ញុំស្ដាប់ច្រើនណាស់ហើយអបអរសាទរផងណា៎ ទីបំផុតក៏មានអ្នក ដែលស្រឡាញ់ហើយអាចមើលថែ Tae អស់មួយ ជីវិតបានហើយ» Jungkook និយាយផងញញឹមផង តែរាងតូចមើលដឹងថាការពិតនៅពីក្រោយស្នាមញញឹមនិងពាក្យជូនពរអស់នោះគឺផ្ទុយស្រឡះ ។

« អរគុណលោកណាស់ ចាំថ្ងៃពួកយើងរៀបការ កុំភ្លេចចូលរួមជាកិត្តិយសផងណា៎ » Ryuwon និយាយទាំងញញឹមតែរាងក្រាស់រឹតតែឈឺចាប់ពេលលឺថារាងតូចនឹងរៀបការជាមួយគេ មិនមែនជានាយ ។

« ប្រហែលជាមិនបានទេ ព្រោះសប្ដាហ៍ក្រោយខ្ញុំត្រូវទៅអាមេរិកធ្វើការវិញហើយ ក៏ប្រហែលជាមិនត្រឡប់មកកូរ៉េវិញទៀតដែរ »

« Jung...Jungkook? » Tae លាន់មាត់ទាំងភ្ញាក់ផ្អើល ព្រោះនាយមិនបានប្រាប់រឿងនេះដល់គេទេ ឬមួយសម្រេចចិត្តទៅភ្លាមៗដោយសារតែគេកុហកអម្បាញ់មិញ?

- បេះដូងវង្វេងម្ចាស់ - (Completed)Wo Geschichten leben. Entdecke jetzt