« Tae!! បងមកវិញហើយ » Jungkook និយាយឡើងក្រោយបើកទ្វារចូលបន្ទប់មុននឹងដើរទៅមើលបន្ទប់គេងក្រែងលោរាងតូចនៅទីនោះតែបែរជាមិនឃើញទៅវិញ ផ្ទះទាំងមូលស្ងាត់ជ្រៀប ទូរស័ព្ទរាងតូចក៏នៅលើតុដែរ រួចចុះបាត់មនុស្សទៅឯណាទៅ?
« Tae... » នាយហៅឈ្មោះម្ចាស់ចិត្តទាំងអារម្មណ៍ចាប់ផ្ដើមមានកង្វល់បារម្ភមុននឹងនាយប្រញាប់រកមើលនៅជាន់ខុនដូនេះក៏ជួបនឹងសន្តិសុខល្មម ។
« លោកមានឃើញម្ចាស់បន្ទប់នេះដើរចេញមកខាងក្រៅដែរទេ? » Jungkook
« ខ្ញុំដើរមើលច្រើនដងហើយមិនឃើញទេលោក ចុះគាត់មិននៅក្នុងបន្ទប់ទេហ្អេ៎? ចម្លែកមែន » សន្តិសុខអេះក្បាលធ្វើមុខឆ្ងល់ឲ្យរាងក្រាស់ខឹងចង់តែដាល់គេរំសាយកំហឹងទេតែត្រូវទប់សិនមុននឹងទាញទូរស័ព្ទខលទៅរក Hwin ជាកូនចៅឲ្យចាត់មនុស្សស៊ើបមើលទាំងតាមកុំព្យូទ័រនិងមនុស្សផ្ទាល់ ។
< ទីង!! > គ្រាន់តែនាយនិយាយទូរស័ព្ទចប់ក៏មានអ្នកផ្ញើសារមកទើបនាយរហ័សបើកមើល ។
" កំពុងដើររកសង្សារឯងមែនទេ? អ៊ីចឹងមិនបាច់ហត់ច្រើនទេឆាប់មកកន្លែងចាស់មក មុននឹងយើងដឹកគេទៅលក់ឲ្យពួកមនុស្សឆ្កួតសិចអស់នោះ "
« Jaemin? » បានអានសារហើយភ្លាមJungkook ក៏ដឹងថាជាគេបាត់ទៅហើយធ្វើឲ្យនាយក្ដៅងំពេញទ្រូង បើសិនជាអាម្នាក់នោះហ៊ានធ្វើអ្វីដាក់ Tae ដូចកាលពី7ឆ្នាំមុននោះ គេស្បថថានឹងសម្លាប់វាដោយផ្ទាល់ដៃចោលមិនខាន ។
______« យ៉ាងម៉េចហើយលោកបង? » កូនចៅម្នាក់សួរទៅ Jaemin បន្ទាប់ពីវាចងភ្នែក Tae ដែលសន្លប់នឹងក្រណាត់ខ្មៅហើយឃុំទុកក្នុងបន្ទប់ដែលមានស្ថានភាពដូចរន្ធកណ្ដុរយ៉ាងចឹង តូចចង្អៀតហើយហប់ជាទីបំផុត ។
« វាស្រឡាញ់សង្សារវាណាស់ ច្បាស់ជាមកមិនខាន ឯងចាំតែគម្រាមវាយកលុយទៅ » Jaemin ឆ្លើយហើយទាញបារីមួយដើមមកជក់បង្ហុយផ្សែង ។
« លោកបងធ្វើចឹងមិនខ្លាចប៉ាគេទេហ្អេ៎? ដូចកាលពី 7ឆ្នាំមុននោះអី » គេនិយាយទាំងទឹកមុខបែបរអារៗ ព្រោះកាលនោះប៉ា Jungkook ឲ្យកូនចៅវាយពួកវាឡើងរត់ផាសក្រញ៉ាំអស់ សូម្បីមុខ Jaemin ក៏មានស្នាមឆែបដែលបណ្ដាលមកពីត្រូវគេវាយនឹងឃ្មងដៃរហូតដល់ពេលនេះដែរ ។
ESTÁS LEYENDO
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...