Part 22

2.1K 142 0
                                    

នៅពេលនេះ Tae កំពុងអង្គុយធ្វើការក្នុងអូហ្វីស តាមទម្លាប់ អាចនិយាយបានថាគេជាគ្រូពេទ្យតែការងារទាក់ទងនឹងកុំព្យូទ័រក៏ច្រើនមិនធម្មតាដែរ ។

< តុកតុក >

« អញ្ជើញចូល » រាងតូចអនុញ្ញាតឲ្យអ្នកគោះទ្វារចូលមកទាំងដៃចុច keyboard ញាប់ស្អេក ។

« ដុកទ័រ!! អម្បាញ់មិញមានគេខលមកកក់លោកឲ្យពិនិត្យជំងឺរសៀលនេះប្រហែលជាខ្ទង់ម៉ោង2កន្លះ » GiNa

« អូខេដឹងហើយ » Tae ងើបមុខញញឹមដាក់នាងរួចក៏អោនចុចកុំព្យូទ័រតទៀត ។

« ដុកទ័រKim? » GiNa

« ហ្ហឹម? » Tae

« លោកអត់ទៅញ៉ំាបាយទៅហ្អេ៎? នេះម៉ោង2ថ្ងៃ ហើយ » គ្រាន់តែលឺនាងប្រាប់ភ្លាម រាងតូចក៏បើក
ទូរស័ព្ទមើលឃើញថាម៉ោង2ពិតមែន នេះគេធ្វើការរហូតដល់ភ្លេចម៉ោងសម្រាកញ៉ំាបាយទៅហើយ ។

« អូ៎ភ្លេចឲ្យឈឹងទៅ រវល់តែវាយឯកសារហ្នឹងណា៎ យ៉ាប់មែនហើយខ្ញុំ » Tae និយាយបណ្ដើរដោះអាវសរបស់គ្រូពេទ្យចេញមុននឹងទាញអាវធំរបស់គេមក ពាក់ជំនួស ។

« ខ្ញុំចេញទៅញ៉ំាបាយសិន នឹងត្រឡប់មកមុនម៉ោងណាត់ណា៎ ByeBye » លារួច គេក៏រហ័សដើរទៅរកឡានដើម្បីទៅរកបាយញ៉ំានៅកន្លែងដែលគេធ្លាប់ទៅរាល់ដង នៅសល់តែ GiNa ញញឹមនឹងភាពធ្វេសប្រហែសរបស់គេ តែក៏មិនចម្លែកអីដែរព្រោះដុកទ័រ Kim ម្នាក់នេះស្រឡាញ់ការងារណាស់ តែងតែឧស្សាហ៍ភ្លេចញ៉ំាបាយរហូតហ្នឹង ។

Tae បានមកដល់ភោជនីយដ្ឋានបែបអឺរ៉ុបមួយដែល មកញ៉ំាជាទម្លាប់ទាំងម្នាក់ឯង ទាំងធ្លាប់មកជាមួយ Ryuwon ដូចគ្នាព្រោះម្ចាស់ទីនេះជាមិត្តរបស់ Ryuwon ស្រាប់ទៅហើយ ។

« សួស្ដី Tae » Gyusang មិត្តរបស់ Ryuwon ដើរ មករាក់ទាក់រាងតូចដោយផ្ទាល់ ។

« អូ៎សួស្ដីSang!! » Tae ញញឹមតបទៅវិញ ។

« បាទ ហើយនេះទើបតែមកញ៉ំាបាយទេហ្អេ៎? រសៀលណាស់ហើយ »

« គឺធ្វើការឡើងភ្លេចដូចរាល់ដងហ្នឹងណា៎តែថាលោកកុំប្រាប់រឿងនេះដល់ Ryuwon អីណា៎ មិនចឹងគេខឹងខ្ញុំទៀតហើយ » ព្រោះសង្សារម្នាក់នោះយកចិត្តទុកដាក់ចំពោះគេណាស់ បើហ៊ានតែឲ្យដឹងរឿងញ៉ំាបាយមិនទៀងពេលអីអស់នោះមុខជាខឹងហើយខលមកសួរភ្លាមមិនខាន ។

- បេះដូងវង្វេងម្ចាស់ - (Completed)Où les histoires vivent. Découvrez maintenant