Part 2

2.8K 199 0
                                    

« ម៉ាក់!! កូនមកវិញហើយ » Tae និយាយលឺៗឲ្យអ្នកម៉ាក់កំពុងអង្គុយមើលទូរទស្សន៍ងាកមករកគេ ។

« អ៎មកវិញហើយហ្អេ៎កូន ឃ្លានបាយហើយនៅ? ម៉ាក់ធ្វើម្ហូបរួចហើយចូលទៅញ៊ាំចុះ » Mrs Kim

« បាទម៉ាក់ » រាងតូចញញឹមតបគាត់សឹមចូលទៅផ្ទះបាយដែលមានអាហារពេលល្ងាចរៀបចំទុកនៅលើតុស្រាប់ទើបគេទុកកាតាបហើយលាងដៃសឹមអង្គុយចុះញ៊ាំតាមសម្រួលដោយមិនភ្លេចទាញទូរស័ព្ទមកចុចមើលតាមទម្លាប់ ។

< ទឹង!! > មួយសន្ទុះក្រោយទូរស័ព្ទគេក៏លោតសារមកឃើញថាជាឈ្មោះ Jungkook ក៏ចុចមើល ។

" យើងមកដល់ផ្ទះហើយ " Jungkook ផ្ញើសារមកទាំងភ្ជាប់ជាមួយរូបភាពធ្វើមុខមាត់បែបកំប្លែងៗឲ្យរាងតូចឃើញហើយញញឹមបើកកាមេរ៉ាថតខ្លួនឯងវិញ ធ្វើជាកាន់ស្លាបព្រាហើយលានអណ្ដាត បើកភ្នែកធំៗមុន នឹងចុចថតផ្ញើឲ្យទៅមិត្តវិញទាំងមានស្នាមសើចជាប់មុខជានិច្ច ។

« មើលអីហ្នឹងបានសើចស្រស់ម្ល៉េះកូនម៉ាក់? »អ្នកស្រី Kim ដើរចូលមកសួរកូនប្រុស ។

« មានអីម៉ាក់ កូនលេងសារជាមួយ Jungkook ហ្នឹងណា៎ ម៉ាក់មើលរូបគេនែក៎ ផ្ញើមកដូចឆ្កួតចឹង » Tae បង្ហាញឲ្យគាត់មើលក៏អស់សំណើចដែរ ។

« ឃើញសុភាពៗសោះតែក៏ច្រឡើមមិនធម្មតាដែរ មិត្តកូនម្នាក់នេះ » រាងចំណាស់និយាយស្របពេលចាក់ទឹកឲ្យរាងតូចផឹក ។

« អូ៎និយាយចឹង ស្អែកនេះម៉ាក់ត្រូវទៅផ្ទះលោកតាកូននៅស្រុក កូនមាននៅចាំលោកយាយម្នាក់នៅក្បែរផ្ទះលោកតាហើយកាលពីមុនឧស្សាហ៍ផ្ញើគីមឈីឲ្យយើងញ៊ាំឬអត់? ឥឡូវនេះគាត់ឈឺធ្ងន់ហើយ » Mrs Kim

« ពិតមែនហ្ហីម៉ាក់? គួរឲ្យស្ដាយណាស់ បើមិនត្រូវរៀនត្រៀមឡើងថ្នាក់ទេ កូនទៅជាមួយម៉ាក់ដែរហើយ » Tae

« មិនអីទេ ម៉ាក់ទៅតែម្នាក់ឯងក៏បានតែកូនត្រូវនៅផ្ទះម្នាក់ឯងទៅវិញទេដែលម៉ាក់បារម្ភ ម៉េចៗហៅ Jungkook ឲ្យមកគេងកំដរក៏បានដែរណា៎កូន » Mrs Kim

« មិនអីទេម៉ាក់ កូនធំហើយ នៅផ្ទះម្នាក់ឯងបាន » Tae

« ចឹងក៏បានម៉ាក់ទៅងូតទឹកសិនហើយ កូនញ៊ាំឲ្យឆ្អែតទៅណា៎ហើយឆាប់ចូលគេងផង រាត្រីសួស្ដីកូន ប្រុសម៉ាក់ »

- បេះដូងវង្វេងម្ចាស់ - (Completed)Where stories live. Discover now