Part 40

2K 123 0
                                    

< តុកៗ >

« ដុកទ័រKim!! » GiNa គោះទ្វារហើយក៏ចូលមកក្រោយពេលអ្នកមកពិនិត្យជំងឺចេញទៅអស់ចំពេលនេះជាថ្ងៃត្រង់ល្មម ។

« GiNa មានការអី? » Tae

« គឺមានមនុស្សម្នាក់ចង់ជួបលោក » កាលបើនាងប្រាប់ទាំងទឹកមុខញញឹមផងអីផងធ្វើឲ្យរាងតូចឆ្ងល់ណាស់ហើយក៏ភ្ញាក់ព្រើតពេលឃើញវត្តមានរបស់មនុស្សប្រុសដែលធ្វើឲ្យគេខឹងកាលពីព្រឹកមិញបង្ហាញខ្លួនឡើងទាំងមានបាច់ផ្កាកុឡាបពណ៌សក្នុងដៃទៀតផង ។

« សួស្ដីអូនសម្លាញ់ » Jungkook វាចារទាំងទឹកមុខស្រទន់បន្ទន់ចិត្តកុំឲ្យរាងតូចនៅខឹងគេទៀតឯ GiNa យល់ការណ៍ក៏ប្រញាប់ចេញទៅសឹមរាងសង្ហារបិទទ្វារដើរចូលមករកគូស្នេហ៍ដែលធ្វើមុខក្រញ៉ូវនៅខឹងគេនៅឡើយ ។

« មកធ្វើអី? » Tae សួរហើយក៏បែរមុខចេញឲ្យរាងក្រាស់ទុកផ្កាលើតុរួចទាញកៅអីមួយទៀតមកអង្គុយបន្ទាប់មកក៏ទាញកៅអីរាងតូចឲ្យបែរមុខមករកគេវិញ ឃើញគេខឹងគួរឲ្យក្នាញ់បែបនេះ នាយឯណាដែលថាដាច់ចិត្តមិនតាមលួងនោះ ម្យ៉ាងពេញមួយព្រឹកនេះគេមិនបានទៅណាទេ នៅអង្គុយខាងមុខមន្ទីរពេទ្យចាំមើលរាងតូចរហូតខ្លាចមានបញ្ហាអីនឹងអាលគេជួយទាន់ ថែមទាំងបានខលកម្ម៉ង់ឲ្យគេដឹកផ្កាដែល Tae ចូលចិត្តទុកជូនឲ្យទៀតផង គិតមើលថានាយស្រឡាញ់គេខ្លាំងប៉ុណ្ណានោះ ។

« មកលួងអនាគតប្រពន្ធ មិនចង់ឲ្យអូននៅខឹងបងទៀតទេ ណា៎...បងសូមទោសដែលមិនសួរអូនមុនហើយក៏នាំអូនទៅទីនោះដោយចិត្តឯង បងដឹងខុសហើយ សូមទោសពិតមែន ជានាគ្នាវិញទៅបានទេ? បងស្រឡាញ់អូន » Jungkook ធ្វើមុខកំសត់ថែមទាំងប្រិចភ្នែកញាប់ស្អែកដូចកូនក្មេងដាក់រាងតូចឲ្យឃើញហើយហួសចិត្តជាមួយគេណាស់តែគេក៏យល់ចិត្តស្រឡាញ់និងបារម្ភរបស់នាយដូចគ្នា ។

« ថ្ងៃក្រោយមុននឹងនាំអូនទៅណាគួរតែសួរអូនសិន អូនមិនចង់ទៅទីនោះទេដូចអូនជាមនុស្សមានសតិមិនល្អចឹង បើសិនរឿងនេះដឹងដល់ក្រុមប្រធានពេទ្យ គេអាចនឹងផ្អាកការងារអូនឬក៏ដកអូនពីស្ថាប័នក៏បានដែរ បងយល់ទេ? » Tae ពន្យល់ប្រាប់នាយតាមសម្រួល ត្បិតថាពេលខ្លះអារម្មណ៍គេមិនល្អ ឆេវឆាវច្រើនតែក៏ព្យាយាមធ្វើចិត្តស្ងប់ជានិច្ចពេលនៅជាមួយរាងក្រាស់ ឬអាចនិយាយបានថាថាមពលស្នេហានេះខ្លាំងដល់ថ្នាក់អាចគ្រប់គ្រងចិត្តរបស់គេបាន ។

- បេះដូងវង្វេងម្ចាស់ - (Completed)Where stories live. Discover now