« Tae!! » គ្រាន់តែរាងតូចចុះម្ខាងក្រោមខុនដូងាកឆ្វេងស្ដាំរកRyuwon នាយក៏ហៅគេតែម្ដងទាំងដែល ពេលនេះកំពុងឈរក្បែររថយន្ត Range Rover តម្លៃថ្លៃយ៉ាងសង្ហាររបស់គេផងដែរ ។
« Wonie ប្រហែលឈរចាំអូនយូរហើយត្រូវទេ? សូមទោសណា៎ » Tae និយាយសូមទោសព្រោះដឹងស្រាប់ថាអម្បាញ់មិញទើបតែយំដោយសារ Jungkook រួចទម្រាំធ្វើចិត្តបានហើយងូតទឹករៀបចំខ្លួនក៏ចំណាយពេលយូរគួរសមដែរតែយ៉ាងណាក៏គូ ដណ្ដឹងម្នាក់នេះមិនខលទៅតឿនរំខាន សុខចិត្តឈរ ចាំនៅត្រង់នេះទៅវិញ ។
« សូមទោសធ្វើអីបើឈររង់ចាំអូន ទោះបីយូរប៉ុណ្ណាក៏បានដែរ » Ryuwon ចាប់ស្មាររាងតូចថ្នមៗពោលប្រាប់ទាំងស្នាមញញឹម ឯTaeក៏ញញឹមតិចៗ ក៏មានអារម្មណ៍ថាខុសចំពោះនាយដែលគេខ្លួនឯងនៅមានចិត្តគិតច្រើនជាមួយ Jungkook ដូចមុននេះ ។
« ភ្នែកអូនដូចជារៀងប៉ោង កើតអីហ្អេ៎? » នាយចាប់អារម្មណ៍ឃើញក៏អោនមុខមើលហើយសួរឡើង ឯរាងតូចក៏លើកដៃញីភ្នែកតិចៗបិទបាំង ។
« អ៎អត់មានអីទេគ្រាន់តែយប់មិញសម្ងំមើលរឿងកម្សត់ហើយយំតាមហ្នឹងណា៎ បងក៏ដឹងថាអូនចូលចិត្តមើលរឿងដែរនោះអី » Tae និយាយបន្លប់កុំឲ្យគេសង្ស័យច្រើន ។
« ចឹងហ្អេ៎? បានហើយឆាប់ឡើងឡានទៅ ពួកយើងទៅញ៉ំាអាហារពេលព្រឹកសិនរួចចាំទៅស្នងការ » ថារួច Ryuwon ក៏បើកទ្វារឲ្យរាងតូចចូលសឹមរត់ទៅកៅអីចង្កូតឡានហើយបើកចេញទៅដោយមានការតាមមើលពី Jungkook នៅខាងលើព្រោះបន្ទប់គេ នៅមិនខ្ពស់ប៉ុន្មានអាចមើលឃើញសកម្មភាពផ្អែមល្ហែមរបស់ពួកគេបានយ៉ាងច្បាស់ បានឃើញប្រុស ម្នាក់នោះមើលថែ Tae ល្អដូច្នោះ គេក៏ទុកចិត្តអស់ បារម្ភហើយ ។
- ស្នងការប៉ូលិស
គូស្នេហ៍ទាំងពីរបានមកដល់ទីតាំងការងារហើយ ទាស់ត្រង់ថាលើកនេះខុសពីរាល់ដងព្រោះ Ryuwon កាន់ដៃរាងតូចជាប់មិនលែងបង្ហាញឲ្យគ្រប់គ្នាឃើញចិញ្ចៀនលើដៃនាងរបស់ Tae និងបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីទំនាក់ទំនងអ្នកទាំងពីរតែម្ដង ។
« អរុណសួស្ដីប្រធានក្រុមLee និងដុកទ័រKim » ប៉ូលិសម្នាក់ដើរកាត់ក៏និយាយរាក់ទាក់ថែមទាំងមើលដៃពួកគេកាន់គ្នាហើយញញឹមបែបអៀនជំនួសរួចក៏ដើរទៅ មានតែTaeប៉ុណ្ណោះដែលមានអារម្មណ៍ថាអៀនខ្មាស មិនទម្លាប់នឹងបរិយាកាសបែបនេះ ។
BẠN ĐANG ĐỌC
- បេះដូងវង្វេងម្ចាស់ - (Completed)
Lãng mạnមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...