Part 28

2.3K 161 1
                                    

« កុំទៅចោលខ្ញុំទៀតអីបានទេ? » ប្រយោគលេចចេញពីបបូរមាត់តូចក្រោយពេលឃ្លាតចេញពីការថើបធ្វើឲ្យ Jungkook ដែលនៅខាងលើបានលឺហើយ បេះដូងលោតញាប់រន្ថាន់ស្ទើរចេញមកខាងក្រៅ គេស្ដាប់មិនច្រឡំទេ Tae កំពុងតែឃាត់គេឲ្យនៅក្បែរខ្លួនហើយ ។

« មិនទៅទេ...បងមិនទៅណាចោលបេះដូងរបស់បងទៀតទេ » នាយតបវិញដោយសម្លេងធ្ងន់កណ្ដុកធ្វើឲ្យរាងតូចញញឹមជូរចត់ ទឹកភ្នែកហូរកាត់ថ្ពាល់មុន នឹងរាងក្រាស់អោនថើបទឹកភ្នែករបស់គេទាំងចិត្ត   ស្រឡាញ់ពេញបេះដូងសឹមប្ដូរមកថើបមាត់របស់គេម្ដងទៀតដើម្បីបញ្ជាក់ថាគេមិនបានយល់សប្ដិ រាងតូចពិតជាមកទីនេះដើម្បីឃាត់គេពិតមែន ។

« ហ្ហឹម... » សម្លេងខ្យល់ដកដង្ហើមតិចៗលឺចេញពីច្រមុះរាងតូច ពេលត្រូវ Jungkook ថើបបឺតមិនព្រលែង កាលបើការថើបកាន់តែរោលរាល Tae ដែលស្រវឹងស្រាប់ ជាតិស្រាធ្វើឲ្យខ្លួនប្រាណក្ដៅឡើងៗក៏ហាមមិនបានបណ្ដោយឲ្យគេលើកជើង  ស្រឡូនទាំងគូគៀបចង្កេះរបស់រាងក្រាស់ឲ្យខិតមក ប៉ះខ្លួនរឹតតែស្និទ្ធស្នាល ឯនាយវិញក៏មិនចាញ់គ្នា ត្បិតថាមាត់រវល់ថើបតែដៃវិញរវៀមលូកស្ទាបអង្អែលចង្កេះរាងរាវយ៉ាងព្រហើន ដុតកម្ដៅរាងកាយទាំងសងខាងឲ្យកាន់តែពុះកញ្ជ្រោលខ្លាំងឡើងហាមមិនបាន មិនប៉ុន្មាននាទីក្រោយសម្លៀកបំពាក់លើខ្លួនទាំងសងខាងក៏ត្រូវរបូតជ្រុះទៅលើឥដ្ឋអស់សល់តែរាងកាយតូចស្រឡូនដែល Jungkook គ្រប់គ្រងនៅខាងលើ ប៉ុណ្ណោះ ។

« Tae នឹងធ្វើជារបស់បងរហូតទៅដែរទេ? » នាយហារនូវសំណួរឡើងស្របពេលរាងតូចដែលមុខឡើង ក្រហមងាំងស្រវឹងផង អៀនផងដែលត្រូវមកអាក្រាតកាយនៅចំពោះមុខអតីតមិត្តម្នាក់នេះ កាលបើបានលឺ សំណួរនេះធ្វើឲ្យគេមិនគិតច្រើនងក់ក្បាលយល់ព្រមភ្លាមៗទាំងភ្លេចគិតដល់ចិញ្ចៀនភ្ជាប់ពាក្យនៅក្នុងដៃខ្លួនឯងទៅហើយ ។

   ពេលដែលបានរាងតូចបើកភ្លើងខៀវឲ្យរួច Jungkook ក៏ញញឹមយ៉ាងមានសង្ឃឹមមុននឹងអោនថើបបបូរមាត់ស្អាតស៊ីជម្ពូរហើយហួសទៅថើបសព្វពេញខ្លួនប្រាណស្រឡូនដែលមានសាច់សទន់ល្មើយរលោងមិនមានរោមសូម្បីមួយសរសៃទាំងក្រអូប ប្រហើរលាយឡំជាមួយក្លិនស្រាក្រហមឲ្យនាយថើបថ្នមបមបីមិនចេះជិនណាយអ្វីបន្តិច ។

- បេះដូងវង្វេងម្ចាស់ - (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ