Part 47

1.9K 111 0
                                    

Tae ដើរផងគិតផងរហូតមកដល់តុអាហារដែលមាន Ryuwon កំពុងរង់ចាំស្រាប់ថែមទាំងមើលមកគេដោយក្រសែរភ្នែកចម្លែកផងដែរ ។

« ម៉េចក៏យូរម្ល៉េះ បងស្មានថាអូនរអិលដួលស្លាប់ក្នុងបន្ទប់ទឹកហើយទេតើស » នាយសួរទាំងគ្រោតគ្រាត ស្របពេលចាក់ស្រាឲ្យគេផឹកធ្វើឲ្យរាងតូចភ័យខ្លាចគេខឹងក៏ខ្ញាំម្រាមដៃចូលគ្នា ។

« មក-មកពីបន្ទប់ទឹកជាប់មានអ្នកសំអាតទើបបាន-បានជាយូរទៅ អូនសុំទោស ថ្ងៃក្រោយអូនលែងហ៊ានហើយ » Tae តបទាំងញ័រមាត់ខ្លាចនាយខឹងហើយធ្វើបាបគេដូចរាល់ដងទៀតទើប Ryuwon លូកដៃមកអង្អែលស្មារគេទៅមកថ្នមៗ ។

« ដឹងល្អហើយ ម៉ោះឆាប់ញ៉ំាអាហាររបស់អូនទៅ នឹងអាលពួកយើងទៅផ្ទះវិញ » ថាហើយនាយក៏ចាប់សាច់មួយដុំបញ្ចុករាងតូចធ្វើឲ្យ Tae ក្រឡេកមើលគេ ឃើញនាយញញឹមដាក់ទើបគេដាច់ចិត្តហារមាត់ទទួល ដឹងទេថាគេស្ទើរឆ្កួតម្ដងៗព្រោះ Ryuwon ម្ដងក៏ស្លូតបូតដាក់គេបែបនេះមើលថែគ្រប់យ៉ាងហើយពេលណាមានកំហឹងក៏បញ្ចេញវាទៅលើគេរហូតដល់របួសស្នាមពេញខ្លួនតែមិនអាចបន្ទោសអ្នកផ្សេងបានទេ គឺគេខ្លួនឯងជាអ្នកប្រើល្បិចធ្វើពុតជារត់កាត់ឡាននាយហើយដួលសន្លប់ធ្វើឲ្យនាយនាំចូលទៅនរកមួយនោះ ចុងបញ្ចប់គេក៏ទទួលបានលទ្ធផល ដែលគ្មាននរណាម្នាក់អាចស្មានដឹងមុននោះឡើយ ។

- ព្រឹកថ្ងៃថ្មី

- Apartment

« បាទលោកប៉ាដឹងហើយ ខ្ញុំនឹងប្រញាប់ទៅភ្លាម » Ryuwon និយាយទូរស័ព្ទជាមួយប៉ាខ្លួនមុននឹងបិទទុកហើយដើរទៅរករាងតូចដែលកំពុងរៀបចំអាហារពេលព្រឹកឲ្យគេទាំងរាងតូចត្រូវបានគេបង្ខំឲ្យស្លៀកខោខ្លីជាមួយអាវយឺតខើច ព្រោះនាយចង់ឃើញរាងតូចជាមួយស្នាមដែលគេបានបង្ករាល់ថ្ងៃ ធ្វើឲ្យគេពេញចិត្តណាស់ ឬអាចនិយាយបានថានាយងប់ងុលជាមួយស្នាមអស់នោះដល់ក្លាយជាជំងឺរោគចិត្តរួចទៅហើយ ។

« ថ្ងៃនេះបងត្រូវទៅប្រជុំជាមួយលោកប៉ានៅផ្ទះប្រហែលថ្ងៃត្រង់ទើបបានត្រឡប់មកវិញ ដូច្នេះអូន នៅទីនេះហើយកុំគិតចង់រត់គេចទៅណាឲ្យសោះយល់ដែរទេ? » នាយនិយាយគម្រាមទុកមុនធ្វើឲ្យ Tae បានត្រឹមងក់ក្បាលញាប់ៗយល់ព្រមទើបពួកគេនាំគ្នាញ៉ំាអាហារពេលព្រឹក បន្ទាប់ពី Ryuwon ទៅបាត់ហើយ រាងតូចក៏ធ្វើតួនាទីដូចអ្នកបម្រើម្នាក់ ចឹងដូចជាលាងចាន បោកខោអាវហាលនៅរាន ហាលខាងក្រោយនិងបោសជូតសម្អាតផ្ទះផងដែរ ។

- បេះដូងវង្វេងម្ចាស់ - (Completed)Where stories live. Discover now