Part 41

1.9K 127 0
                                    

ល្ងាចឡើងពេលរាងតូចចេញពីធ្វើការ Jungkook ក៏ជូនគេមកអង្គុយលេងនៅសួនច្បារដែលធ្លាប់ណាត់គ្នាកាលពីនៅក្មេង ជាកន្លែងដែលគេចង់សារភាពស្នេហ៍ទៅTaeតែមិនបានធ្វើ ពេលនេះគេក៏នាំមកម្ដងទៀតហើយ ។

« ណេះការ៉េមអូន » នាយហុចការ៉េមកែវដែលទើបតែទិញឲ្យរាងតូចសឹមអង្គុយចុះក្បែរគ្នាមុននឹង Tae ស៊កដៃអោបដៃរបស់គេ ។

« អូនមានអារម្មណ៍ដូចកាលពី7ឆ្នាំមុនចឹង ពេលនោះបងនាំអូនមកទីនេះមើលថ្ងៃលិចជាមួយគ្នាសប្បាយណាស់ » រាងតូចនិយាយទាំងញញឹមស្រស់ស្អាតរួចដួសការ៉េមដាក់ចូលមាត់ញ៉ំា ។

« មែនហើយ តែមានម្ដងទៀតដែលបងណាត់អូនតែមិនបានមកជួប អូនប្រាកដជាខឹងបងខ្លាំងណាស់ហើយន៎? » Jungkook

« ពីមុនខឹងតែឥឡូវលែងហើយ ព្រោះអូនដឹងថាបងគ្មានចេតនាទេ » Tae ថាហើយក៏ថើបថ្ពាល់របស់នាយមួយខ្សឺតធ្វើឲ្យទាំងពីរនាក់ញញឹមជាមួយគ្នា ។

« Tae... » Jungkook បន្លឺហៅក្រោយស្ងាត់រៀងខ្លួនអស់មួយសន្ទុះ រាងតូចក៏ញ៉ំាការ៉េមជិតអស់ដែរ ។

« ហ្ហឹម? » Tae

« ខែក្រោយពួកយើងទៅនៅបារាំងជាមួយគ្នាទៅល្អទេ? » កាលបើលឺនាយសួរដូច្នោះ Tae ក៏បែរមុខមករកគេទាំងមើលទៅដូចជាមិនយល់ស្របទេ ។

« ហេតុអី? នៅកូរ៉េមិនល្អទេហ្អេ៎ បងក៏ដឹងថាអូនស្រឡាញ់ការងារនៅទីនេះជាងដែរ ម្យ៉ាងធាតុរបស់ម៉ាក់អូនក៏នៅទីនេះ បងឲ្យអូនទៅចោលម៉ាក់បានយ៉ាងម៉េចទៅ? » Tae

« បងគ្រាន់តែចង់នាំអូនទៅរស់នៅកន្លែងឆ្ងាយចាប់ផ្ដើមជីវិតថ្មីដោយគ្មានអ្នកណាស្គាល់ពួកយើងប៉ុណ្ណោះ តែបើអូនមិនចង់ក៏មិនអីដែរណា៎ បងស្រប តាមអូនជានិច្ច » Jungkook អោបស្មារគេហើយអង្អែលទៅមកទាំងញញឹម គេស្រឡាញ់រាងតូចទើបចង់ធ្វើបែបនោះតែបើ Tae មិនចង់បាន គេក៏មិនអាចជំទាស់ដូចគ្នាទើបរាងតូចបែរមកញ៉ំាការ៉េមវិញ ញ៉ំាជិតអស់ទៅហើយក៏ស្រាប់តែស្លាបព្រាប៉ះនឹងរបស់រឹងៗម្យ៉ាងធ្វើឲ្យគេឆ្ងល់ណាស់ក៏កាយវាមកមើលឃើញថាជាចិញ្ចៀនពេជ្រមួយវង់ទៅវិញ ។ មិនឲ្យគេឆ្ងល់យូរទេ រាងក្រាស់ក៏ទាញវាពីដៃគេហើយងើបចុះលុតជង្គង់ចំពោះមុខគូស្នេហ៍ធ្វើឲ្យមនុស្សដែលនៅជុំវិញនោះឃើញហើយនាំគ្នាមកចោមរោមមើល អ្នកខ្លះក៏ទាញទូរស័ព្ទមកថតទៀតផង ។

- បេះដូងវង្វេងម្ចាស់ - (Completed)जहाँ कहानियाँ रहती हैं। अभी खोजें