Part 17

2.2K 144 0
                                    

< ង៉ឺត!! > នៅពេលឡានក្រុងមកដល់ចំណតផ្លូវចូលផ្ទះ Tae ក៏ដើរចុះមកទាំងមុខស្រពោនព្រោះខំទៅចាំមនុស្សម្នាក់ទៀតអស់មួយល្ងាចហើយតែបែរជាម្នាក់ នោះមិនគោរពសម្ដីខ្លួនឯងទៅវិញ ធ្វើឲ្យគេអន់ចិត្តខ្លាំងណាស់ ។

« ឯងមិនសមណាធ្វើដាក់យើងបែបហ្នឹងទេ Jeon Jungkook!! » រាងតូចនិយាយម្នាក់ឯងទាំងកើតចិត្តខឹងឡើងមកមុននឹងក្ដាប់ដៃដើរសំដៅទៅខាងមុខ មកដល់ផ្ទះហើយក៏មិនចូលបែរជាដើរហួសទៅរកផ្ទះ Jungkook តែម្ដង ។ Tae ឈរមើលពីក្រៅទៅមួយសន្ទុះឃើញស្ងាត់ជ្រៀបក៏ដើរទៅចុចកណ្ដឹងផ្ទះនាយ ។

< Ding Dong!! > គេចុចម្ដងហើយនៅតែមិនឃើញអ្នកណាចេញមកក៏ព្យាយាមចុចម្ដងទៀតទាល់តែអ្នក បម្រើក្នុងផ្ទះចេញមកមើល ។

« អ្នកណាចុចកណ្ដឹងហ្នឹង? អូ៎ជាមិត្តអ្នកប្រុសទេហ្អេ៎? » អ្នកបម្រើចំណាំមុខរាងតូចក៏បើកទ្វារឲ្យគេ ។

« អ្នកមីង!! Jungkook នៅខាងក្នុងដែរទេ? » Tae

« អ្នកប្រុសមិននៅទេ »

« បើចឹងតើគេទៅណា? នេះសូម្បីសាលាក៏មិនទៅដែរ ឬមួយគេមានបញ្ហាអី? » រាងតូចសួរទាំងខឹងនាយតែក៏បារម្ភលាយឡំគ្នាដែរ ។

« គឺ... »

« Jungkook លែងនៅទីនេះទៀតហើយណា៎ Tae » សម្លេងរបស់អ្នកស្រីJeon បន្លឺឡើងស្របពេលគាត់បង្វិលកង់រទេះចេញមកប្រាប់គេសឹមអ្នកបម្រើរហ័សទៅជួយរុញគាត់ឲ្យមក រីឯរាងតូចកាលបើលឺដូច្នោះគេក៏ភ្ញាក់ផ្អើលខ្លាំងណាស់ ។

« ថាម៉េចអ៊ំស្រី ហេតុអីទៅ? ចុះគេទៅនៅឯណាវិញទៅ? » Tae សួរនាំឲ្យគាត់ដកដង្ហើមធំដែលធ្វើឲ្យរាងតូចកាន់តែឆ្ងល់ ។

« Jungkook ទៅរស់នៅក្រៅប្រទេសហើយ អ៊ំក៏មិនដឹងថាគេនឹងនៅរយៈពេលយូរប៉ុណ្ណាដែរ ដឹងត្រឹមថា Tae មិនបាច់ចាំមើលផ្លូវគេនោះទេណា៎ » គ្រាន់តែលឺអ្នកស្រីJeon ប្រាប់ដូច្នោះ រាងតូចក៏ស្លុតស្មារតីមួយរំពេចគាំងអស់គ្មានពាក្យវាចារឡើយ ហេតុអី? ហេតុអី Jungkook សុខៗស្រាប់តែទៅចោលគេទាំងមិនលាសូម្បីមួយម៉ាត់ ក្រែងថាស្រឡាញ់គេ ចង់បានគេជាសង្សារនោះអី តែហេតុអីភ្លាមៗទុកគេចោលទៅវិញ? នាយពិតជាអាត្មានិយមខ្លាំងណាស់!!

- បេះដូងវង្វេងម្ចាស់ - (Completed)Where stories live. Discover now