ពេលនេះជាពេលរៀន គ្រប់គ្នាព្យាយាមស្ដាប់គ្រូពន្យល់និងបង្រៀនយ៉ាងយកចិត្តទុកដាក់រួមទាំង Tae ផងដែរលើកលែងតែរាងក្រាស់ដែលអង្គុយខាងក្រោយ មើលគ្រូផង មើលរាងតូចផងតែម្ដង ។
< គ្រឺង!! > កណ្ដឹងរបស់សាលារោទិ៍ឡើងទើបសិស្សទាំងអស់នាំគ្នាចេញលេងទើប Jungkook បិទ សៀវភៅរួចដើរមករករាងតូច ។
« Tae!! ទៅញ៊ាំនំទេ យើងប៉ាវ » Jungkook
« អត់ទេ យើងមានការសំខាន់ត្រូវធ្វើ ឯងទៅញ៊ាំម្នាក់ឯងទៅណា៎ » រាងតូចប្រញាប់ប្រញាល់លានាយរួចក៏ដើរយ៉ាងលឿនចេញពីថ្នាក់ធ្វើឲ្យនាយតាមមើលគេទាំងដកដង្ហើមធំ គេគ្រាន់តែចង់ស្និទ្ធស្នាលជាមួយ Tae ឲ្យបានច្រើនតែមើលទៅរាងតូចដូចជាមិនចាប់អារម្មណ៍មើលឃើញគេលើសពីមិត្តភក្តិសោះ ។
ដោយសារគ្មានរាងតូវទើប Jungkook មិនទៅទិញ នំបែរជាទិញទឹកក្រូចហើយដើរកាន់ផឹកទៅមើលគេ លេងបាល់បោះ ចៃដន្យក៏បានឃើញ Tae ឈរនៅ ម្ខាងទៀតចាំស្រែកឲ្យកម្លាំងចិត្តមនុស្សម្នាក់ ថាទៅ មានអ្នកណាផ្សេងក្រៅពី Jaemin សិស្សច្បងរូបសង្ហារដែលគេលួចស្រឡាញ់តាំងពីយូរហើយនោះ?
« សិស្សច្បងពូកែជាងគេ ស៊ូៗ » Tae ស្រែកឲ្យកម្លាំងចិត្តស្របពេល Jaemin កំពុងប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមផ្សេងឯរាងក្រាស់ទ្រាំមើលមិន បានក៏ដើរចេញក៏ស្រាប់តែបុកប៉ះក្មេងប្រុសម្នាក់ភ្លាម។
< ផាំង!! >
« អួយ៎!! » Jimin លាន់មាត់បន្តិចពេលត្រូវគេប៉ះហើយក៏ធ្លាក់សៀវភៅពីក្នុងដៃទៅលើដី ។
« សូមទោសផង ខ្ញុំគ្មានចេតនាទេ » Jungkook រហ័ស សូមទោសហើយជួយរើសសៀវភៅឲ្យគេវិញ ។
« មិនអីទេ ពួកយើងសុទ្ធតែគ្មានចេតនាដូចគ្នា » Jimin ញញឹមលិបភ្នែក ចេញធ្មេញដាក់នាយឲ្យរាងក្រាស់ញញឹមតិចៗដាក់ទាំងដែលនាយមិនធ្លាប់បញ្ចេញឬកពារបែបនេះដាក់អ្នកណាសោះ ហើយក៏មិនបានដឹងថា Tae ក៏កំពុងសម្លឹងមើលមកគេដូចគ្នាដែរ ។
« និយាយជាមួយអ្នកណាគេអញ្ចេះ? » Tae លាន់មាត់ជ្រួញចិញ្ចើមឆ្ងល់ស្របពេលទាំងពីរនាក់នោះបែកផ្លូវគ្នារៀងខ្លួន ។
YOU ARE READING
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...