គ្រប់ជីវិតរបស់មនុស្សនៅលើផែនដីមិនទៀងទេ ថ្ងៃខ្លះក៏សប្បាយ ថ្ងៃខ្លះក៏កើតទុក្ខ ថ្ងៃខ្លះទៀតជួបសំណាងល្អបានជួបមនុស្សល្អៗតែបើស៊យប៉ះចំមនុស្សដែលមិនស្មោះត្រង់នោះ ជីវិតក៏ពិបាកទៅតាម នោះដូចគ្នា ។ ដូច្នេះទើបមិនចង់ឲ្យជីវិតស្មុគស្មាញច្រើន បន្ទាប់ពីរាងតូចបានជាសះស្បើយល្មមហើយ Jungkook ក៏ជូនគេទៅដើរលេងនៅសួនកម្សាន្តមួយដែលធ្លាប់ទៅជាមួយគ្នាកាលនៅរៀនក្រែងលោធ្វើឲ្យអារម្មណ៍បានធូរស្រាលមិនសូវគិតពីអ្នកខ្លះទៀត ។
« រយៈពេល7ឆ្នាំសោះតែគ្រប់យ៉ាងផ្លាស់ប្ដូរអស់ ហើយ » Tae ពោលឡើងស្របពេលរាងក្រាស់កាន់ដៃគេដើរចូលទៅខាងក្នុង ត្បិតថាសម្ភារៈដែលធ្លាប់លេងត្រូវបានគេប្ដូរដាក់របស់ថ្មីជំនួសហើយ ល្បែងលេងខ្លះក៏គេឈប់ដាក់ដូចគ្នាធ្វើឲ្យគេឃើញហើយនឹកដល់កាលពីមុនណាស់ ។
« ប៉ុន្មានឆ្នាំនេះអូនមិនមកលេងទីនេះសោះមែនទេ? » Jungkook
« អត់ទេ អូនខ្លាចមកហើយក៏នឹកដល់បងនោះអី ណាមួយក៏គ្មានអ្នកណានាំមកដែរព្រោះគេមិនដូចបង ទេ » ដោយសារតែ Ryuwon ជាមនុស្សលំដាប់អភិជនមួយដែរ ចូលចិត្តនាំគេទៅកន្លែងដែលប្រណីតៗ ភោជនីយដ្ឋានថ្លៃៗ នោះហើយជាមូលហេតុដែល Tae ទម្លាប់ទៅកន្លែងនោះដោយសារនាយ មិនដូចជា Jungkook ដែលឋានៈគ្រួសារនាយក៏មិនអន់តែចូលចិត្តនាំគេទៅលេងកន្លែងសាមញ្ញៗ ញ៉ំាអាហារធម្មតាៗ តែពោរពេញដោយក្ដីសុខបំផុត ។
រាងក្រាស់កាលបើលឺដូច្នោះក៏ញញឹមចាប់ដៃស្រឡូនស្អាតមកថើបឲ្យTaeតាមមើលមុខរបស់គេ ។
« ពេលនេះបងក៏នៅក្បែរអូនវិញហើយ ឲ្យតែអូនចង់ធ្វើអ្វីឬចង់ទៅណាប្រាប់បងមក បងប្រាកដជាបំពេញ បំណងឲ្យអូន » ពេលបាននាយអះអាងបែបនេះ រាងតូចក៏ញញឹមស្រស់ដាក់គេមុននឹងចង្អុលទៅខាងក្រោយខ្នងនាយ ។
« បើចឹង...អូនចង់ជិះសេះហោះ បងអៀវអូនទៅ » Tae
« ទទួលបញ្ជា!! » ថាហើយ Jungkook ក៏បែរខ្នងអោនចុះឲ្យរាងតូចឡើងជិះខ្នងគេសឹមនាយអៀវរត់ ទៅរកសេះហោះហើយលើកដាក់ឲ្យគេជិះ ឯនាយក៏ត្រឡប់ទៅឲ្យលុយសំបុត្រគេរួចត្រឡប់មកឡើងជិះសេះហោះមួយទៀតក្បែរគ្នាមុននឹងសេះចាប់ផ្ដើមរំកិលទៅមុខ Tae ក៏បោះដៃឲ្យរាងក្រាស់ចាប់ដៃគេទៅមុខជាមួយគ្នា សង្ឃឹមថាស្នេហាពួកគេនឹងរលូនទៅមុខដូចជាពេលនេះទៅចុះ។ បន្ទាប់ពីជិះសេះហោះរួចហើយ រាងតូចក៏សុំ Jungkook ឲ្យជូនគេទៅញ៉ំានេះញ៉ំានោះតាមផ្លូវដែលគេខានញ៉ំាយូរហើយតាំងពីនាយទៅអាមេរិកម្ល៉េះ ញ៉ំារហូតដល់ឆ្អែតក៏សុំជិះកន្ត្រកវិលម្ដង ។
YOU ARE READING
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...