Part 33

2K 159 2
                                    

- New Day -

« ហ្ហឹម...» សម្លេងដកដង្ហើមរបស់រាងតូចបញ្ចេញមកក្រៅក្រោយពេលភ្ញាក់ដឹងខ្លួនមុននឹងរាវរកមនុស្សម្នាក់ទៀតដើម្បីអោបតែមិនប៉ះសោះក៏បើកភ្នែកឡើងមិនឃើញនាយធ្វើឲ្យ Tae ចាប់ផ្ដើមភ័យនឹកស្មានថានាយទៅចោលបាត់ក៏រហ័សស្ទុះទាញអាវយឺតធំមួយរបស់ Jungkook មកពាក់ភ្លាមៗសឹមចេញមកខាងក្រៅរកមើលនាយទើបឃើញកំពុងអង្គុយផឹកកាហ្វេនៅរានហាល រាងតូចធូរទ្រូងខ្សាកមុននឹងដើរទៅរកនាយ ។

« អ្ហឹម? » Jungkook កំពុងឈរគិតរឿងជាច្រើនសុខៗក៏ភ្ញាក់ព្រើតពេលដៃស្រឡូនទាំងគូលូកអោបករបស់គេតែពេលក្លិនក្រអូបប្រហើរចូលច្រមុះ នាយក៏ដឹងថាជានរណាហើយ ។

« ភ្ញាក់ហើយហ្អេ៎? » នាយសួរដោយសម្លេងធ្ងន់ធ្វើឲ្យរាងតូចបិទភ្នែកញញឹម ។

« អូនភ្ញាក់ពីគេងមិនឃើញបង ស្មានថាបងទៅចោលអូនហើយតើស បងធ្វើឲ្យអូនភ័យណាស់ដឹងទេ? » Tae និយាយស្រាលៗចេញពីចិត្តដែលភ័យខ្លាចទើប រាងក្រាស់ទាញដៃគេឲ្យមកអង្គុយលើភ្លៅរបស់នាយ ។

« បងមិនអាចទៅចោលអូនទេ ប៉ុន្តែអូនទៅវិញទេដែលអាចនឹងទៅចោលបងនៅថ្ងៃណាមួយ ពិតមែនទេ? » នាយសួរទាំងដៃឆ្កឹះសក់ដែលបាំងមុខស្រស់ស្អាតរបស់រាងតូចទៅស៊កក្រោយត្រចៀក ។

« ម៉េចនឹងអាចទៅ? ឬមួយបងនៅខឹងអូនរឿង Ryuwon? » Tae

« គេជាសង្សារអូនហើយសុំអូនរៀបការមុនបង អូននិងគេក៏បានក្លាយជាគូដណ្ដឹងគ្នារួចហើយ គឺបងជាអ្នក ទី3ដែលមកដណ្ដើមមនុស្សរបស់គេទៅវិញ ឬមួយអូនចង់ឲ្យបងនៅបន្តបែបនេះអស់មួយជីវិត? » នាយ សួរនូវប្រយោគដែលគេគួរតែសួរព្រោះគេបានគិត ច្បាស់អស់ពេញមួយយប់ហើយ មិនអាចធ្វើបាបចិត្តមនុស្សល្អដូចជា Ryuwon បានឡើយទោះបីគេស្រឡាញ់រាងតូចនៅចំពោះមុខខ្លាំងប៉ុណ្ណាក៏ដោយ ។

« អូនសូមទោស អូនស្រឡាញ់បងតែអូនក៏មិនហ៊ានសុំ Ryuwon បែកដូចគ្នាព្រោះរយៈពេលដែលគ្មានបងនៅ គេបានជួយអូនច្រើនណាស់ ច្រើនដល់អូនមិនដាច់ចិត្តធ្វើឲ្យគេឈឺចាប់ឡើយ សូមបងយល់ផងណា៎ Jungkook » Tae នៅតែសុំអង្វរគេដដែលធ្វើឲ្យរាងក្រាស់កាន់តែតានតឹងចិត្តខ្លាំងឡើងមុននឹងងើបឈរឡើងពេញកម្ពស់ទល់មុខរាងតូច ។

- បេះដូងវង្វេងម្ចាស់ - (Completed)Donde viven las historias. Descúbrelo ahora