Part 11

2.2K 153 1
                                    

« ចូលផ្ទះហើយណា៎ ByeBye » រាងតូចលាទៅកាន់ Jungkook សឹមដើរចូលក្នុងផ្ទះរបស់ខ្លួនរីឯនាយវិញ ក៏ញញឹមលាមុននឹងដើរទៅផ្ទះរបស់ខ្លួនឯងដែរទាំងមានក្ដីសុខពេញខ្លួន ព្រោះអាចនិយាយបានថាថ្ងៃនេះគេបានធ្វើរឿងសប្បាយៗជាច្រើនជាមួយ Tae ហើយគេក៏មិនចង់បានអ្វីលើសពីនេះដែរ ។

Skip៚

ពេលនេះម៉ោង11យប់ទៅហើយ គ្រប់ផ្ទះក្នុងសង្កាត់មានសភាពស្ងាត់ជ្រៀបលើកលែងតែ Tae ដែលទើបតែភ្ញាក់អម្បាញ់មិញដោយសារតែ Jaemin ខលមករកគេនោះឯង ។

" Tae មកជួយបងផង បងជិតស្លាប់ឥឡូវហើយ " សម្លេង Jaemin អង្វររាងតូចទាំងត្រហេបត្រហប ធ្វើឲ្យអ្នកម្ខាងទៀតលឺហើយបារម្ភភ្លាម ។

« សិស្សច្បងមានរឿងអី? » Tae

" បងត្រូវគេតាមវាយ បើTaeមិនមកជួយទេបងច្បាស់ជាត្រូវពួកគេវាយស្លាប់ហើយ ឆាប់មកឲ្យលឿនឡើង!! " Jaemin និយាយបានត្រឹមនេះក៏ដាច់ទូរស័ព្ទ បាត់ឲ្យរាងតូចភ័យបារម្ភពីគេ ដំបូងគិតថាមិនចង់ទៅទេខ្លាចម៉ាក់បារម្ភតែយ៉ាងណាក៏គេនិងប្រុសម្នាក់នោះជាសង្សារនឹងគ្នា ទុក Jaemin ចោលក៏មិនបានដែរទើបចុងក្រោយគេសម្រេចចិត្តរៀបចំស្លៀកពាក់ហើយលួចចេញពីផ្ទះទៅទាល់តែបានដោយមិនប្រាប់នរណាម្នាក់ឲ្យដឹងនោះទេ ។

< ង៉ឺត!! > ឡានក្រុងមកដល់ចំណតក្បែរសាលាទើប Tae ប្រញាប់ចុះមកដើរទៅចំហៀងម្ខាងទៀតជិតសាលាក៏បានឃើញ Jaemin កំពុងត្រូវបានមនុស្ស 4-5នាក់ចោមវាយគេយ៉ាងដំណំ មួយសន្ទុះក៏ដើរចេញអស់សឹម Tae រហ័សមកមើលគេ ។

« សិស្សច្បងយ៉ាងម៉េចហើយ ឈឺខ្លាំងទេ? » រាងតូចសួរទាំងអាណិតព្រោះមុខមាត់នាយឡើងហើមផង បែកឈាមផង ហើយជាំឡើងចង់សុះសាច់តែម្ដង ។

« Tae...ហេតុអីក៏ទើបតែមក? » Jaemin សួរទាំងហើបមាត់មិនចង់រួចទាំងដែល Tae វិញអាណិតគេស្ទើស្លាប់ ។

« សូមទោស មកពីឡានក្រុងថ្មើនេះរត់តែមួយជើងទើបមកជួយបងមិនទាន់ » Tae

« បាន Tae មកបែបនេះក៏បងសប្បាយចិត្តហើយ » Jaemin ញញឹមមុននឹងងើបឡើងអោបរាងតូចឯ Tae ក៏អោបគេទាំងចិត្តអាណិតស្រឡាញ់ដូចគ្នា ។

< បឹប!! > សុខៗមាននរណាម្នាក់មុនដឹងយករបស់រឹងវាយក្បាលរាងតូចពីក្រោយធ្វើឲ្យគេសន្លប់លើស្មា Jaemin ភ្លាមៗមុននឹងនាយញញឹមចុងមាត់ ព្រោះនេះជាល្បិចដែលគេរៀបចំទុកឲ្យគ្នីគ្នាធ្វើជាវាយគេហើយបញ្ឆោតឲ្យរាងតូចមករកគេបែបនេះ ។

- បេះដូងវង្វេងម្ចាស់ - (Completed)Where stories live. Discover now