< Ring!! > ខណៈដែលរាងតូចកំពុងអង្គុយចុចកុំព្យូទ័រសុខៗក៏មានអ្នកខលមកទើបគេងាកចេញលើកវាមកទទួល ។
« មានការអី? » Tae សួរទាំងសម្លេងរឹងបែបខឹងទៅកាន់មិត្តខ្លួន ។
" មានការអីគ្រាន់តែខលទៅសួរសុខទុក្ខមិត្តភក្តិហ្នឹងណា៎ យ៉ាងម៉េចដែរឥឡូវនេះ? " Jimin សួរទាំងកំពុងលួចញញឹមជាមួយ Yoongi ដែលអង្គុយញ៉ំាផ្លែឈើជាមួយគ្នា ។
« មានយ៉ាងម៉េច កំពុងខឹងឯងនោះអី សុខៗក៏លក់បន្ទប់ឲ្យគេមកនៅទីនេះ Jimin!! យើងនិយាយតាមត្រង់ យើងមិនស្រណុកចិត្តទេ ណាមួយឯងក៏ដឹងថាយើងមាន Ryuwon រួចហើយដែរ » Tae និយាយត្រង់ៗប្រាប់ទៅគេទើប Jimin ដកដង្ហើមធំក្រោកឡើងដើរទៅនិយាយជាមួយគេស្ងាត់ៗ ។
" យើងដឹងណា៎Tae តែ Jungkook មើលទៅគេចង់ជួបឯងខ្លាំងណាស់ ឯងមិនអាចផ្ដល់ឱកាសនិយាយជាមួយគេតាមសម្រួលបានទេហ្អេ៎? ជួនកាលពួកឯងអាចត្រូវរូវគ្នាវិញផងក៏ថាបានដែរ " Jimin
« អត់ទេ!! ដាច់ខាតយើងមិនត្រូវគ្នាជាមួយគេវិញ នោះឡើយ » រាងតូចនិយាយម៉ាត់ៗជាមួយទឹកមុខ ស្មើស្ងប់ ។
" Tae... " មិនឲ្យ Jimin និយាយទាន់ អ្នកខាងនោះក៏បិទទូរស័ព្ទមុនធ្វើឲ្យ Jimin បានត្រឹមតែដកដង្ហើមធំតឹងទ្រូងជំនួសពួកគេទាំងពីរ បើរាងតូចនៅតែចិត្តរឹង យ៉ាងនេះ តើពេលណាទើបបានត្រូវរូវគ្នាវិញទៅ?
បន្ទាប់ពីធ្វើការចប់ក៏ដល់ម៉ោង11យប់ទៅហើយ Tae ក៏បិទកុំព្យូទ័រដើរទៅចាក់ទឹកដោះគោកាន់មកផឹកមើលផ្កាយនៅរានហាលខាងក្រោយ ចៃដន្យក៏ស្រាប់តែឃើញ Jungkook កំពុងឈរដៃម្ខាងកាន់កែវស្រាក្រហម ដៃម្ខាងទៀតកាន់បារីតម្លៃថ្លៃឈរ ជក់បង្ហុយផ្សែងម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ រឿងដែលគួរឲ្យប្លែកចិត្តសម្រាប់រាងតូចគឺនាយមានស្នាមសាក់ នៅខាងឆ្វេងដៃពីស្មាររហូតដល់កដៃតែម្ដង ចិញ្ចើមនិងបបូរមាត់មានចោះក្រវិលស្អេកស្កះ មើលទៅដូចជាមនុស្សម្នាក់ផ្សេងទៀត មិនមែនជា Jeon Jungkook អ្នកដែលល្អត្រឹមត្រូវដូចកាលពីមុនឡើយ ។
« ហ៊្វូ... » នាយផ្លុំបង្ហុយផ្សែងចេញពីប្រអប់មាត់យឺតៗខណៈសម្លឹងមើលទៅទេសភាពទីក្រុងសេអ៊ូលនា ពេលរាត្រីដែលនាយខានបានឃើញជាយូរមកហើយ មុននឹងរលឹកដល់អ្នកនៅក្បែរបន្ទប់ក៏ងាកមើលតាមបង្អួច ស្របពេលរាងតូចបិទភ្លើងចូលដេកល្មមទើប Jungkook បានត្រឹមតែញញឹមតិចៗប៉ុណ្ណោះ ។
VOCÊ ESTÁ LENDO
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...