- ផ្ទះអ្នកស្រីJeon
ពេលនេះស្ត្រីចំណាស់អង្គុយលើកៅអីមានរទេះរុញ រង់ចាំកូនប្រុសមកញ៉ំាបាយល្ងាចនៅផ្ទះតាមការនិយាយទូរស័ព្ទថ្ងៃមិញនេះហើយបើតាមស្ដាប់សម្លេង Jungkook មើលទៅដូចជារីករាយណាស់ទើបគាត់រូតរះឲ្យអ្នកបម្រើក្នុងផ្ទះនាំគ្នាទៅផ្សារទិញបន្លែសាច់មកធ្វើអាហាររៀបចំទុកចាំគេមកតែម្ដង ។
« លោកស្រី!! អាហារធ្វើរួចអស់ហើយ » អ្នកបម្រើម្នាក់ចូលមកប្រាប់ ។
« ចឹងហ្អេ៎? ពួកនាងរៀបនៅលើតុឲ្យហើយទៅ ពេលរួចហើយនាំគ្នាទៅញ៉ំាបាយចុះ » អ្នកស្រីJeon ងាកមកប្រាប់ចំពេល Jungkook នាំរាងតូចមកដល់ល្មម ។
« ម៉ាក់ ពួកខ្ញុំមកដល់ហើយ » នាយញញឹមស្រស់ប្រាប់គាត់ឯ Tae ក៏អោនខ្នងជម្រាបសួរគាត់ដូចគ្នា ។
« ខានជួបគ្នាយូរហើយអ៊ំស្រី សុខសប្បាយដែរទេ? » Tae
« ជាមនុស្សចាស់ឈឺជាៗធម្មតាទេ នេះក្មួយTae ដូចជារៀងមានសាច់ជាងមុន ប្រាកដជាសុខសប្បាយហើយន៎? » អ្នកស្រី Jeon និយាយដូច្នេះធ្វើឲ្យគេអៀនភ្លាម ។
« រឿងអីថាមិនសប្បាយនោះ បើខ្ញុំស្រឡាញ់ហើយថ្នមដូចជាកូនង៉ែតទៅហើយណា៎ម៉ាក់ » Jungkook
« Jungkook និយាយអីហ្នឹង? ខ្មាសអ៊ំស្រីផង » រាងតូចក្ដិចដើមដៃនាយដែលមិនចេះទប់មាត់ ហ៊ានសូម្បីតែចម្អន់គេនៅចំពោះមុខចាស់ទុំ ។
« អា៎ៗក្មួយTae មិនបាច់ថាឲ្យគេទេព្រោះកូននេះតាំងពីស្រឡាញ់គ្នាជាមួយក្មួយមកគឺថាមិនដូចកាលពីក្មេងទៀតទេ ពូកែនិយាយបូរបាច់ច្រើនណាស់ ទប់មិនឈ្នះសោះហើយ » រាងចំណាស់អឺអើជាមួយរាងតូចបែបត្រូវដងត្រូវផ្លែគ្នាណាស់ធ្វើឲ្យ Jungkook មានអារម្មណ៍ថាខ្លួនឯងមិនមែនជាកូន តែកូនគាត់ជា Tae ច្រើនជាង ។
« ខ្ញុំក៏គិតចឹងដែរណា៎អ៊ំស្រី » Tae
« ត្រូវរូវគ្នាថ្នាក់នេះ អូនរើមកនៅទីនេះជាមួយម៉ាក់ធ្វើជាកូនប្រសារល្អតែម្ដងទៅហ្អេ៎ Tae? » Jungkook
« ឲ្យតែអ៊ំស្រីមិនប្រកាន់អូនរើមកបានតែគ្មានទាក់ទងនឹងបងទេ » រាងតូចធ្វើមុខឌឺដាក់នាយ យ៉ាងណាក៏គេត្រូវតែឈ្នះដែរ ។
YOU ARE READING
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...