នៅពាក់កណ្ដាលយប់ រាងក្រាស់ស្រាប់តែភ្ញាក់ដឹងខ្លួនពីស្រវឹង ពេលងាកមើលជុំវិញខ្លួនក៏បានឃើញថាមិនមែននៅផ្ទះរបស់ Yoongi ឬសូម្បីបន្ទប់ខ្លួនឯងតែជាបន្ទប់របស់Tae ទៅវិញព្រោះរូបមួយផ្ទាំងរបស់រាងតូចនិងម៉ាក់គេព្យួរក្នុងបន្ទប់ទទួលភ្ញៀវយ៉ាងធំតែម្ដង ។
« យើងមកទីនេះបានដោយរបៀបណា? » Jungkook សួរខ្លួនឯងតិចៗមុននឹងដកទូរស័ព្ទពីហោប៉ៅខោមើលឃើញសាររបស់ Yoongi ក៏រហ័សចុចចូលមើល ៖
" ឡានឯងនៅផ្ទះយើងចាំស្អែកចាំមកយកវិញ យប់នេះគេងនៅផ្ទះTae ឲ្យបានស្រួលចុះ "
បន្ទាប់ពីអានសារចប់ រាងក្រាស់ក៏បិទទូរស័ព្ទមុននឹងដើរទៅបើកទ្វារបន្ទប់រាងតូចយឺតៗព្រោះទម្លាប់នៅ ម្នាក់ឯងទើប Tae ភ្លេចចាក់សោរបន្ទប់បណ្ដោយឲ្យនាយបានចូលទៅយ៉ាងងាយសឹម Jungkook ចូលទៅបន្ទន់ជង្គង់ចុះដើម្បីមើលមុខស្រស់ស្អាតរបស់រាងតូចកាន់តែច្បាស់ ។
« នៅតែដូចពីមុនដដែល » នាយពោលតិចៗសម្លឹងគយគន់មើលមុខមាត់មិនដឹងខ្យល់អីពេលគេងរបស់គេស្របពេលលើកមេដៃអង្អែលថ្ពាល់ប៉ោងរលោងថើរៗព្រមទាំងស្នាមញញឹមផងដែរ ញញឹមទាំងជូរចត់ខណៈក្រឡេកឃើញចិញ្ចៀននៅលើម្រាមដៃនាងរបស់រាងតូចដែលបានបំពាក់ដោយមនុស្សប្រុសដទៃ មិនមែនជារូបគេ ។
« សូមទោសដែលចាកចោលអូនហើយត្រឡប់មកយកអូនវិញមិនបាន » ពាក្យពិតចេញពីក្នុងចិត្តរបស់រាងក្រាស់បន្លឺតិចៗលាយឡំនឹងទឹកភ្នែកជ្រាបចេញមកលើថ្ពាល់ តើអ្នកណាអាចយល់អារម្មណ៍របស់គេពេលនេះទៅ? គឺគ្មានទេ...ខំបណ្ដុះរក្សាចិត្តស្រឡាញ់អស់ជាច្រើនឆ្នាំ ទីបំផុតនៅតែចាញ់អ្នកមកក្រោយដដែល តែបន្ទោសអ្នកណាបានបើគេខ្លួនឯងជាអ្នកធ្វើឲ្យរឿងអស់នេះកើតឡើងរួចទៅហើយ មានតែកាត់ចិត្ត ជូនពររាងតូចឲ្យមានក្ដីសុខជាមួយអ្នកដែលអាចស្រឡាញ់និងសង្ឃឹមថាគេអាចមើលថែ Tae បានល្អជាងគេផងទៅចុះ ។
- ព្រឹកថ្ងៃថ្មី
ព្រះអាទិត្យថ្ងៃថ្មីរះបញ្ចេញពន្លឺស្រោបពាសពេញផែនដីដាស់ឲ្យមនុស្សគ្រប់គ្នាភ្ញាក់ពីដំណេកដើម្បីប្រតិបត្តិកិច្ចការរៀងខ្លួន ខុសគ្នាពីរាងតូចរបស់យើងដែលនៅគេងលង់លក់នៅឡើយ ។
CZYTASZ
- បេះដូងវង្វេងម្ចាស់ - (Completed)
Romansមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...