- ព្រឹកថ្ងៃថ្មី
Tae ត្រូវក្រោកពីព្រឹកដើម្បីរៀបចំស្លៀកពាក់ឯកសណ្ឋានសិស្សដូចរាល់ដង លុះពេលញ៉ំាអាហារពេលព្រឹករួចក៏មកឈរចាំរាងក្រាស់តាមទម្លាប់តែឈរចាំយូរណាស់ហើយនៅតែមិនឃើញនាយមក ដល់ call ទៅក៏មិនលើកទូរស័ព្ទទៀតតែគិតថាប្រហែលនាយទៅសាលាមុនហើយក៏គេឈប់ចាំប្រញាប់ដើរទៅឡានក្រុងដើម្បីសំដៅទៅសាលារៀន ។
< គ្រឺង!! > សម្លេងកណ្ដឹងរោទិ៍ចូលរៀនស្របពេលរាងតូចមកដល់ថ្នាក់ល្មមតែបែរជាមិនបានឃើញវត្តមាន Jungkook ឬសូម្បីកាតាបគេនៅលើតុឡើយធ្វើឲ្យ Tae ឆ្ងល់ខ្លាំងណាស់ព្រោះរាល់ដង នាយមិនដែលបាត់ខ្លួនដោយមិនឲ្យគេដឹងចឹងនោះទេទើបក្នុងចិត្តចេះតែមានអារម្មណ៍ថាភ័យៗនៅមិនសុខយ៉ាងម៉េចក៏មិនដឹងដែរ ។
« អ៊ីចឹងថ្ងៃនេះពួកយើងរៀនត្រឹមនេះចុះ អាចនាំគ្នាសម្រាកបាន » អ្នកគ្រូនិយាយក្រោយបង្រៀនចប់ទើបសិស្សគ្រប់គ្នាចេញលេង នៅសល់តែរាងតូចទាញទូរស័ព្ទខលទៅរក Jungkook តែនាយនៅមិនទទួលដដែលទើបប្ដូរទៅជាផ្ញើសារវិញម្ដង ៖
" Jungkook ហ្អា៎នៅឯណាហ្នឹង? អត់មករៀនទេហ្អេ៎ ឬមួយក៏ចេះគេចសាលាហើយ? "
" ថ្ងៃនេះយើងចង់ទៅបណ្ណាល័យ ឯងមកសាលាមកចាំទៅទាំងអស់គ្នា "
Tae ចុចផ្ញើរួចដកដង្ហើមធំ ព្រោះយប់មិញបានលឺម៉ាក់គេនាំសារពីម៉ាក់Jungkookដែលធ្លាប់និយាយប្រាប់គាត់អំពីបញ្ហាមិនល្អរវាងនាយនិងប៉ារបស់ខ្លួនថាមិនសូវត្រូវរូវគ្នា ហើយJungkook ឧស្សាហ៍គេចពីផ្ទះដោយសារមិនចង់ឃើញមុខប៉ាគេទើប Tae ខ្លាចពេលនេះនាយធ្វើបែបនោះដែរ តែគិតយូរទៅក៏មិនសូវសមព្រោះ Jungkook មិនដែលខានមករៀនទេពីមុនមកនោះ ដូច្នេះហើយក៏បារម្ភខ្លាចនាយមានរឿងអ្វីដែលគេមិនដឹងដែរ ។
« Tae!! ថ្ងៃនេះហេតុអី Jungkook មិនមករៀនចឹង? » Jimin ដើរមកសួរគេ ។
« ខ្ញុំក៏មិនដឹងដែរ នេះព្យាយាមខលទៅសួរដែរតែគេមិនលើកសោះ » Tae ប្រាប់ទាំងទឹកមុខមិនសូវល្អ មុននឹង Jimin ដើរទៅយករបស់មួយពីក្នុងកាតាបគេមកឲ្យ ។
« ណេះ!! » Jimin
« ជារបស់អី? » Tae សួរទាំងទទួលហើយបើកមើល ប្រអប់នោះ វាជាដុំកែវថ្មកញ្ចក់មាំមួយដែលមានរូបខ្លាឃ្មុំពណ៌សមួយនិងទន្សាយពណ៌សមួយឈរអោបខ្លាឃ្មុំនោះ ថែមទាំងពោរពេញទៅដោយទឹកនិងផ្លេកៗ យ៉ាងស្អាតទៀតផង ។
ESTÁS LEYENDO
- បេះដូងវង្វេងម្ចាស់ - (Completed)
Romanceមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...