< ង៉ឺត!! > ឡានទំនើបរបស់ Jungkook បានបើកមកឈប់នៅខាងមុខមន្ទីរពេទ្យដែលរាងតូចធ្វើការ ព្រោះគេលែងអីហើយមិនចង់ចោលការងារទើបត្រូវត្រឡប់មកវិញ ។
« អរគុណដែលបានជូនអូនមក » Tae និយាយក្រោយពីដោះខ្សែក្រវ៉ាត់ឡានចេញពីខ្លួន ។
« Tae ប្រាកដហើយហ្អេ៎ដែលមកធ្វើការវិញម្នាក់ឯង មិនឲ្យបងនៅជាមួយ? » ព្រោះបារម្ភខ្លាច Ryuwon គុំមកសងសឹករាងតូចវិញទើបរាងក្រាស់សួរឡើងធ្វើឲ្យ Tae បានត្រឹមតែដកដង្ហើមធំញញឹមមកវិញ ។
« គេស្ងាត់ប៉ុន្មានថ្ងៃហើយប្រហែលជាមិនអីទេ ណាមួយអូនមានការងារ បងក៏មានការងារ ពួកយើងសុទ្ធតែរវល់រៀងខ្លួនមិនអាចនៅជាមួយគ្នារហូតទៅបានទេ ឬមួយចង់ឲ្យអូននៅជាមួយបង24ម៉ោងមិនបាច់ធ្វើការអីទេ? » រាងតូចលើកចិញ្ចើមសួរបែប ចម្អន់នាយ ដឹងហើយថាស្រឡាញ់និងបារម្ភតែនេះដូចជាលើសសម្រាប់គេបន្តិចហើយ ។
« ឲ្យតែអូនចង់ បងអាចនៅជាមួយអូន24ម៉ោងបាន ចាំបងឲ្យប្រាក់អូនចាយវាយចង់ចំណាយប៉ុន្មានក៏បាន ដែរ ឬមួយក៏ពួកយើងនាំម៉ាក់បងទៅនៅបរទេស នៅប្រទេសណាក៏បាន ឲ្យតែបាននៅជាមួយគ្នាក៏ល្អពេកហើយមិនចឹងហ្អេ៎ Tae? » Jungkook និយាយដោយទឹកមុខប្រាកដប្រជាមិនមែនលេងសើច គេពិតជាចង់បានបែបនោះមែន ឲ្យតែរាងតូចយល់ព្រម គេអាចកក់សំបុត្រយន្តហោះឥឡូវតែម្ដងក៏បានដែរ ។
« បងធ្វើខ្លួនដូចជាកូនក្មេងពេកហើយ Jungkook នេះអូនធំហើយណា៎ អាចធ្វើការរកលុយចិញ្ចឹមខ្លួនឯង បាន កុំភ័យពេកអី មើល៍...ធ្វើញញឹមឲ្យអូនមើលបន្តិចមក » Tae បួញមាត់មុននឹងលូកទៅចាប់ថ្ពាល់មនុស្សដែលរឹងមាំដូចរាងក្រាស់ឲ្យចេញទឹកមុខគួរឲ្យស្រឡាញ់តាមដែលគេចង់បានទៅវិញ ។
« បងស្រឡាញ់អូន » Jungkook វាចារបន្ទាប់ពីរាងតូចដកដៃចេញថែមទាំងលោរទៅថើបមាត់គេផងដែរ ។
« ដូចគ្នា » Tae
« ចាំថ្ងៃត្រង់បងមកទទួលទៅញ៉ំាបាយ»Jungkook
« អ្ហឹមកុំអី ថ្ងៃនេះអ្នកជំងឺណាត់ជួបច្រើន ប្រហែលគ្មានពេលទៅញ៉ំាបាយយូរទេ ចាំល្ងាចចុះចាំមកយកអូនទៅផ្ទះ » Tae
ВЫ ЧИТАЕТЕ
- បេះដូងវង្វេងម្ចាស់ - (Completed)
Любовные романыមិនដឹងថាខ្ញុំលួចស្រឡាញ់គេតាំងពីពេលណាមកទេ មូលហេតុអីក៏មិនដឹងដូចគ្នា តែរឿងមួយគត់ដែលខ្ញុំដឹងនោះគឺគេជាមនុស្សដែលខ្ញុំចង់នៅក្បែររាល់ថ្ងៃ ខ្ញុំចង់ឃើញគេញញឹម ចង់ឃើញគេមានសុភមង្គល ហើយក៏ចង់បានគេមកធ្វើជារបស់ខ្ញុំតែម្នាក់គត់ ប៉ុន្តែតើវាអាចទៅរួចដែរហ្អេ៎ ខណៈដែលខ្ញុំ...